admin

administrator

សិស្សឆ្លងដែន ប៉ោយប៉ែត-រោងក្លឿ៖ ជូនដំណឹងផ្លូវការស្តីពីម៉ោងចេញចូលថ្មីសម្រាប់សិស្សានុសិស្សសិក្សានៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងអំពីការចេញចូលរបស់សិស្សានុសិស្សដែលអាណាព្យាបាលស្នាក់នៅក្នុងផ្សារ រុងក្លឿ ហើយត្រូវឆ្លងដែនចេញចូលមកសិក្សានៅសាលារៀន ក្នុងក្រុងប៉ោយប៉ែត។ឆ្លងតាមការប្រជុំសម្របសម្រួលរវាងភាគីកម្ពុជាថៃ នៅថ្ងៃនេះប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានកិត្តិយសជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ÷ ចាប់ពីថ្ងៃស្អែកទី១១​ខែមិថុនាឆ្នាំ២០២៥នេះតទៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងសងខាងប៉ោយប៉ែតខ្លងលឹកនឹងចាប់ផ្តើមបើកច្រកជាពិសេសបន្ថែមទៀតដោយពេលព្រឹកបើកពីម៉ោង​៦:00នាទីដល់ម៉ោង៨:00នាទី និងពេលល្ងាចបើកពីម៉ោង​១៧:00នាទីដល់ម៉ោង១៨,00នាទីដើម្បីអោយកូនសិស្សខ្មែរយើងដែលកំពុងរស់នៅជាមួយឪពុកម្តាយក្នុងផ្សាររោងក្លឿបានចេញចូលទាន់ម៉ោងសិក្សា។ចំពោះអាណាព្យាបាលសិស្សព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិ មធ្យោបាយចេញចូលទាំងអស់នៅអនុវត្តការចេញចូលនៅម៉ោងដដែលគឺ​ចាប់ពីពេលព្រឹកម៉ោង៩:00នាទីដល់ម៉ោង១៦:00នាទីរសៀល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ព័ត៌មានមិនពិត & ឯកសណ្ឋានក្លែងក្លាយ! នគរបាលភ្នំពេញ ប្រកាសជុំវិញគណនី TikTok ផ្សាយព័ត៌មានញុះញង់ និងប្រើឯកសណ្ឋានកងទ័ពខុសច្បាប់

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសេព័ត៌មាន ជុំវិញគណនី Tik Tok មួយ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។ ក្នុងចេសក្ដីប្រកាសព័ត៌មាននេះដែរ អ្នកនាំពាក្យ…

ការត្រៀមជួយសង្គ្រោះ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បញ្ជាឱ្យកងយោធពលខេមរភូមិន្ទ ត្រៀមជានិច្ចដើម្បីការពារទ្រព្យ និងអាយុជីវិតពលរដ្ឋពីគ្រោះមហន្តរាយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធិផលការងារ សង្រ្គោះគ្រោះមហន្តរាយឆមាសទី១ ទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ។…

អ្នកគាំទ្រ​បាល់ទាត់​ចិន​ទាមទារ​រំសាយ​ក្រុម​ជម្រើស​ជាតិ! ក្រោយ​អស់​ឱកាស World Cup ដោយសារ​ចាញ់​ឥណ្ឌូណេស៊ី

ប្រទេស​ចិន ៖ បន្ទាប់​ពី​ការ​ចាញ់​ក្នុង​លទ្ធផល ១-០ របស់​ក្រុមបាល់ទាត់​ជម្រើស​ជាតិចិន ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី ការ​ប្រកួត​ក្នុង​ពូ​ល C ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០២៦ ប្រចាំ​តំបន់​អាស៊ី និង​អស់សិទ្ធិ​ប្រជែង​សំបុត្រ​យន្តហោះ​ទៅ​កាន់​ប្រទេស​សហ​ម្ចាស់ផ្ទះ​កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​ឆ្នាំ​ក្រោយ​ហើយ​នោះ អ្នកគាំទ្រ​ជនជាតិ​ចិន​ជា​ច្រើន​បាន​បង្ហាញ​ការ​ខឹងសម្បារ​ខ្លាំង​លើ​បណ្តាញ​សង្គម ដោយ​ចំអក​ក្រុម​ជម្រើសជាតិ​ពួក​គេ…

កម្ពុជា-សិង្ហបុរី៖ ប្តេជ្ញាបង្កើនពាណិជ្ជកម្ម-វិនិយោគ ពិសេសកសិកម្ម-ស្បៀង

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សេចក្តីប្រកាសព័ត៌មានលទ្ធផល នៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី២រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសសិង្ហបុរី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ថៃ…

មក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា​! បុរស​ប៉ង​សម្លាប់​ខ្លួន​ធ្លាក់​ទឹក​ខ្លាច​ស្លាប់​ក៏​ហែល​ចូល​ខាង​វិញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​អះអាង​ថា​មាន​វិបត្តិ​អ្វីមួយ​បាន​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​ពុំ​ស្លាប់​ដោយសារ​ចេះ​ហែល​ទឹក​ទំនង​ខ្លាច​ស្លាប់​ក៏​បាន​ហែល​ចូល​ខាង​វិញ ។ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វា​ថ្មី ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ បុរស​ដែល​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​រូប​នោះ ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ បន្ទាប់​ពី​លោត​ចុះ​ក្នុង​ទន្លេ​បែក​ទឹក​សំពោង​រួច​មក ទំនង​ភ្ញាក់ខ្លួន​ខ្លាច​បាត់បង់​ជីវិត​…​ណាមួយ​ខ្លួន​គាត់​ចេះ​ហែល​ទឹក​ផង​ក៏​ហែល​ចូល​ខាង ។ តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា…

គ្រោះថ្នាក់ភ្លើង៖ ទុស្សេឆាបឆេះខ្សែភ្លើងលើបង្គោលភ្លើង១ដើម ក្នុងសង្កាត់ភ្នំពេញថ្មី ខណៈភ្លៀងរលឹម

រាជធានីភ្នំពេញ ៖ ខណៈភ្លៀងរលឹមស្រិចៗ ស្រាប់តែបង្គោល​ភ្លើង​មួយ​ដើម​ ត្រូវ​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​​ បង្កការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ ​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​ដើម្បី​ឱ្យចុះមកជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១០​ខែមិថុនា​ឆ្នាំ​២០២៥ នៅ​ផ្លូវ​រ៉ា​ដា សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ប្រភព​ព​ត៌​មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​ភ្លៀងរលឹម​ស្រិច​ៗ បន្ទាប់​មក​ស្រាប់តែ​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​រាលដាល​ពី​បង្គោល​ភ្លើង រង​ការ​ខូចខាត​ជា​ច្រើន​ខ្សែ ។ ​ភ្លាម​ៗនោះ…

ករណីប្រាសាទតាមាន់ តាក្របី និងតំបន់មុំបី៖ រាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការពិសេស ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ

ភ្នំពេញ ៖ រាជរដ្ឋភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាកបី យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ប្រការ១ . សម្រេច ត្រូវបានបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលមានសមាសភាពដូចខាងក្រោម៖​…

ស្ពាន​អាកាស​សម្តេច​ធិ​បតី ហ៊ុន ម៉ាណែត៖ ពិធីតភ្ជាប់តួស្ពានសំខាន់ លើមហាវិថីសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ផ្លូវជាតិលេខ២ ឆ្ពោះអាកាសយានដ្ឋានអន្តរជាតិតេជោ

រាជធានី​ភ្នំពេញ ៖ ស្ពាន​អាកាស​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រសព្វ​នឹង​ផ្លូវជាតិ​លេខ​២ ចំណុច​ព្រំប្រទល់​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បាន​ឈាន​ដល់​ការ​ធ្វើ​ពិធី​ត​ភ្ជាប់​តួ​ស្ពាន​ហើយ ។ ពិធី​ត​ភ្ជាប់​តួ​ស្ពាន​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួ​ង ស្រេង…

សំណល់យុទ្ធភណ្ឌសង្គ្រាម៖ មីនតោនផ្ទុះសម្លាប់កសិករពេលបើកត្រាក់ទ័រភ្ជួរដីនៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ អា​ជ្ញាធរមីនបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣ៈ៤០នាទី​ មានករណីផ្ទុះមីនតោននៅដីស្រែស្ថិតក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបណ្តាលឱ្យអ្នកអ្នកបើកត្រាក់ទ័រម្នាក់បានស្លាប់ នៅពេលកំពុងបើកត្រាក់ទ័រភ្ជួរដីស្រែ។ជនរងគ្រោះឈ្មោះ យ៉ាន ដា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្ពានកណ្តាល ឃុំបវេល…