ដំណើរទស្សនកិច្ចហុងគ្រី៖ សម្តេច ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាជាន់ខ្ពស់ទៅពង្រឹងទំនាក់ទំនងកម្ពុជា-ហុងគ្រីសប្តាហ៍ក្រោយ
ភ្នំពេញ ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ពិសេសការងារការទូតសភានៃប្រទេសទំាងពីរ ដើម្បីជំរុញ និងលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរឱ្យទទួលបានកាន់តែច្រើនឡើង។ ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៥ដល់ថ្ងៃទី២០…
