ផ្ទុះមូលដ្ឋានទ័ពអាមេរិកជប៉ុន៖ មនុស្ស ៤នាក់រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់បែកនៅមូលដ្ឋានទ័ពអាកាស Kadena ខេត្តអូគីណាវ៉ា
ជប៉ុន៖ មនុស្ស ៤នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយមានហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយនៅមូលដ្ឋានកងទ័ពអាមេរិក ក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៩ ខែមិថុនា។ មូលដ្ឋានកងទ័ពអាមេរិក ដែលជាកន្លែងកើតហេតុខាងលើនេះ គឺមូលដ្ឋានទ័ពអាកាស Kadena ស្ថិតនៅក្នុងខេត្តអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន។ បើតាមកងកម្លាំងស្វ័យការពារជប៉ុន (Japan…
