ទុរេនសុវត្ថិភាព: ក.ប.ប. យកសំណាកទុរេននៅផ្សារដើមគរ និងផ្សារនាគមាស វិភាគរកសារធាតុអូរ៉ាមីនអូ
ភ្នំពេញ: មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះត្រួតពិនិត្យចំណីម្ហូបអាហារ និងជាពិសេសផ្លែទុរេនស្រស់ដែលដាក់នៅផ្សារដើមគរ និងផ្សារនាគមាស នាថ្ងៃទី៥ ខែមិថុនា។ បើតាម ក.ប.ប ក្នុងបេសកកម្មនេះ មន្ត្រីជំនាញបានយកសំណាកគំរូ ផ្លែទុរេន ចំនួន៧គំរូ បញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគរកសារធាតុ…
