សមត្ថកិច្ចក្លែងក្លាយ៖ ត្រូវបង្ក្រាបជនបន្លំធ្វើសមត្ថកិច្ច ការពារសុវត្ថិភាពពលរដ្ឋ
កន្លងមកមានរឿងអ្នកបន្លំធ្វើសមត្ថកិច្ច ដើម្បីប្រព្រឹត្តអំពើផ្តេសផ្តាស ។ ដូច្នេះ សមត្ថកិច្ចត្រូវតែទប់ស្កាត់អោយបាន ដើម្បីកុំអោយជនខិលខូចធ្វើបាបប្រជាជន និងធ្វើអោយខូចឈ្មោះសមត្ថកិច្ចទៅវិញ ។ ទន្ទឹមនោះ សមត្ថកិច្ចក៏ត្រូវជួយផ្តល់ព័ត៌មាន ដល់ពលរដ្ឋអោយយល់ពីអត្តសញ្ញាណពិតប្រាកដរបស់កម្លាំងសមត្ថកិច្ច និងបេសកកម្មរបស់ពួកគេ ។ រឿងដែលគេបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គមថា ប៉ូលិសកៀបស៊ី ម៉ូតូប្រជាពលរដ្ឋរាល់ថ្ងៃនៅខណ្ឌមានជ័យ បានកំពុងតែសុះសាយ ហើយត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវទើបដឹងថា ករណីនេះ…
