admin

administrator

ព្រំដែនកម្ពុជា-ថៃ៖ សម្តេចបវរធិបតី បញ្ជាក់គោលជំហររាជរដ្ឋាភិបាលកម្ពុជាជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ភ្នំពេញ ៖ ល្ងាចថ្ងៃសុក្រ ទី៦ មិថុនា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។សម្តេចមហាបវរធិបតី សូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់…

នាយឆាង ស្លាប់៖ តារាកំប្លែងទម្ងន់យក្ស ២៥ឆ្នាំ បាត់បង់ជីវិតដោយគាំងបេះដូង គ្រួសារខ្វះខាតសុំជំនួយធ្វើបុណ្យ

រាជធានីភ្នំពេញ ៖ នាយឆាង តារាកំប្លែង ដែលមានទម្ងន់​២១០គីឡូក្រាម​ បានទទួលមរណភាពហើយ ក្នុងជន្មាយុ២៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង កាលពីវេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥ ។ តាមប្រភពពីក្រុមគ្រួសារសាច់ញាតិរបស់នាយឆាង បានរៀបរាប់ឱ្យដឹងថា នាយឆាង បានម​ក​សម្រាក​​​ព្យាបាលនៅមន្ទីរពេទ្យរយៈពេល៣ទៅ៤ថ្ងៃហើយ ​ដោយនាយមានទម្ងន់២១០គីឡូក្រាម ។ មុននឹង​​នាយឆាង ផុតដង្ហើម…

បញ្ចប់ ‘យមរាជ’ TikTok: អាជ្ញាធរ​កោះហៅ​លោកស្រី សឿង ភ័ស្ស ធ្វើ​កិច្ចសន្យា​លុប​វីដេអូ​ប៉ះពាល់​សាសនា និង​សណ្ដាប់ធ្នាប់

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥លោក ផន សុខា អនុប្រធានមន្ទីរធម្មការនិងសាសនា បានដឹកនាំសហការីមន្ទីរ ដោយមានកិច្ចសហកាពី អាជ្ញាធរមូលដ្ឋានក្រុងសៀមរាប សង្កាត់ក្របីរៀល បានអញ្ជើញលោកស្រី…

បូរណភាពទឹកដី គឺជារឿងរបស់យើងទាំងអស់គ្នា៖ ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឲ្យពលរដ្ឋខ្មែររួបរួម រក្សាភាពថ្លៃថ្នូរ និងកោតសរសើរយុវជនត្រៀមខ្លួនការពារជាតិ

ភ្នំពេញ ៖ ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៥ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកថា ការវិវត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតារបស់យើង។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី បានមានប្រសាសន៍ថា “ខ្ញុំក៏បានកត់សម្គាល់ឃើញមានការអំពាវនាវឱ្យជនរួមជាតិយើង…

បង្ក្រាបបណ្ដាញវីដេអូអាសអាភាស៖ អាវុធហត្ថភ្នំពេញបំបែកទីតាំងផលិត និងផ្សាយផ្ទាល់តាមវេបសាយ ឃាត់ខ្លួនជនសង្ស័យ១២នាក់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។…

សន្តិសុខស្ថានទូត: នគរបាលថៃ ពង្រឹងការការពារស្ថានទូតកម្ពុជា ពេលបាតុកម្ម «បណ្តាញនិស្សិត» នៅបាងកក

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអះអាងថា ក្រុមបាតុករដែលហៅខ្លួនឯងថា “បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ” ធ្វើបាតុកម្មនៅម្ខាងផ្លូវ មុខស្ថានទូតកម្ពុជា បានរំសាយទៅវិញហើយ នៅវេលាម៉ោង ១១:១៥ នាទីព្រឹក ថ្ងៃទី៦ មិថុនា ២០២៥។ សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់…

ក្រសួងការពារជាតិកម្ពុជា-ថៃ៖ ក្រសួងការពារជាតិ ចេញប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផលជំនួបរដ្ឋមន្ត្រីការពារជាតិ និងការសម្រេចប្តឹងទៅ ICJ លើបញ្ហាព្រំដែន

ភ្នំពេញ ៖ ក្រសួងការពារជាតិសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយ ឯកឧត្ដម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ…

អង្គរ៖ ទេសចរអាមេរិកឈរលំដាប់ទី១! ការលក់សំបុត្រប្រាសាទអង្គរ ៥ខែដើមឆ្នាំ២០២៥ រកចំណូលជាង ២៤លានដុល្លារ

(ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ៥ ខែនៃដើម ឆ្នាំ ២០២៥  ទេសចរអាមេរិកជាប់លំដាប់ទី១នៃ ក្នុងការទិញសំបុត្រចូលទស្សនារមណីយដ្ឋានប្រាសាទអង្គរ។ គ្រឹះស្ថានអង្គរបានប្រកាសឱ្យដឹងថារយៈពេល៥ខែនៃឆ្នាំ២០២៥ ការ​លក់បណ្ណចូលទស្សនាក្នុង​តំបន់អង្គរ​រក​ចំណូលបានជាង ២៤លាន​ដុល្លារអាមេរិក ជាមួយចំនួនភ្ញៀវទេសចរបរទេស…

បង្ក្រាបគ្រឿងញៀន៖ នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាម៉ឺងម៉ាត់ឲ្យបន្តប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាដល់កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបន្ដប្រតិបត្តិការកុំបន្ធូរដៃលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំឆមាសទី១ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម…

សន្និសីទមហាសមុទ្រ អ.ស.ប. លើកទី៣៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមនៅទីក្រុងនីស ប្រទេសបារាំង

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការ…