admin

administrator

ជំនួយជប៉ុន៖ ជប៉ុនផ្ដល់ថវិកា ៧,៨លានដុល្លារ ពង្រឹងសមត្ថភាពបោសសម្អាតមីននៅកម្ពុជា

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅរសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជប៉ុន ផ្ដល់ថវិកាប្រមាណ ៧,៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពបោសសម្អាតមីន…

ទប់ស្កាត់ឱសថគ្មានច្បាប់៖ ក្រសួងព័ត៌មានអំពាវនាវបញ្ឈប់ការផ្សព្វផ្សាយឱសថគ្រប់ប្រភេទគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

នាថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសមួយស្តីពីការចូលរួមសហការទប់ស្កាត់ និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ក្នុងនោះ ក្រសួងព័ត៌មាន បានបន្ថែមថា ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនសាធារណជន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា…

កែទម្រង់ថវិកាជាតិ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី ត្រួតពិនិត្យយុទ្ធសាស្ត្រ BSRS ឆ្នាំ២០២៥-២០២៨

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈរដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្ម (BSRS) ឆ្នាំ២០២៥-២០២៨ នារសៀលទី០៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ក្រោយ​សន្ទនា​ត្រាំ-ពូទីន ភ្លាមៗ​រុស្ស៊ី​វា.យ​ប្រ.ហារ​អ៊ុយ​ក្រែន សម្លាប់​ស៊ីវិល​៥​នាក់ ក្នុង​នោះ​មាន​កុមារ​១​ឆ្នាំ

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​​លោក​ត្រាំ និង​​លោក​ពូទីន​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ហើយ​មិន​ទាន់​បាន​ប៉ុន្មាន​ផង រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​មួយ​ចាស់​ដៃ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់​។ នៅ​ក្នុង​ចំណោម​នោះ មាន​កុមារ​ម្នាក់​អាយុ​១​ឆ្នាំ ស្ត្រី​ជា​ម្ដាយ និង​ជី​ដូន​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​នៅ​ទី​ក្រុង​​ប្រាយ​លូគី (Pryluky)នៅ​ភាគ​ខាង​ជើង​។ រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​អ៊ុយ​ក្រែន លោក​អ៊ី​ហ័រ​ ឃ្លី​មេនកូ (Ihor Klymenko) ថ្លែង​ថា​ដ្រូន​របស់​រុស្ស៊ី​៦​គ្រឿង​ហោះទៅ​វាយ​ប្រហារ​ទី​តាំង​របស់​ជន​ស៊ីវិល​រស់​នៅ​ទី​ក្រុង​ខាង​លើ​នេះ​តាំង​ពី​មុន​ព្រឹក​ព្រហាម​ថ្ងៃ​ព្រហស្បតិ៍​។ មនុស្ស​យ៉ាង​តិច​៩​នាក់​ក៏​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ផង​ដែរ​។ ​គេ​មិន​ដឹង​ថា​តើ​នៅ​ក្នុង​ការ​សន្ទនា​គ្នា​នោះ លោក​ទាំង​២​​បាន​និយាយ​អ្វី​ខ្លះ​ទេ​ទើប​បាន​ជា​និយាយ​រួច​ទើប​តែ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ រុស្ស៊ី​វាយ​ប្រហារ​ដូច្នេះ​។…

រដ្ឋមន្ត្រីការពារជាតិថៃ ជំហរច្បាស់លាស់៖ «ខ្ញុំមិនខ្លាចសង្រ្គាមទេ» តែថាទាហាន-ជនស៊ីវិលជួរមុខនឹងរងទុក្ខធ្ងន់បំផុត ប្រសិនបើជម្លោះកើតឡើង

រដ្ឋមន្ត្រីការពារជាតិថៃ បានផ្តល់បទសម្ភាសន៍ ឱ្យសារព័ត៌មានថា ៖«ខ្ញុំមិនខ្លាចសង្រ្គាមទេ» ប្រសិនបើជម្លោះកើតឡើង អ្នកដែលត្រូវរងទុក្ខ គឺទាហានជួរមុខ និងជនស៊ីវិលនៅតាមព្រំដែន… Heang – រដ្ឋមន្ត្រីការពារជាតិថៃលោក Phumtham Wechayachai បានផ្តល់បទសម្ភាសន៍ ឱ្យសារព័ត៌មា នក្នុងស្រុកនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ថា៖«ខ្ញុំមិនខ្លាចសង្រ្គាមទេ។ ប្រសិនបើជម្លោះកើតឡើង…

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ អ្នកនាំពាក្យការបរទេសកម្ពុជា ទាត់ចោលដាច់ណាត់ការចោទប្រកាន់ថា កងទ័ពខ្មែររំលោភបំពានដែនអធិបតេយ្យភាពថៃ ក្រោយបាតុកម្មនៅបាងកក។

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពកម្ពុជានៅព្រំដែន…

ជំហរអធិបតេយ្យភាពកម្ពុជា! នាយឧត្តមសេនីយ៍ ទៀ សីហា បដិសេធដាច់ណាត់សំណើថៃ មិនថយពីទីតាំងឈរជើងព្រំដែន

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា នាយឧត្តមសេនីយ៍ ទៀ សីហា បដិសេធសំណើរបស់ភាគីថៃ ដោយបញ្ជាក់ពីជំហរមិនអាចថយពីទីតាំងឡើយ ព្រោះទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រយ៍តាំងពីដើមរៀងមក។ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា…

សន្តិសុខសង្គម៖ បទល្មើសព្រហ្មទណ្ឌថយចុះ ២៣% ប៉ុន្តែការពង្រឹងនៅតែជាអាទិភាព

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​អះអាង​ថា បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយ​ចុះ​ជាង​២០០​ករណី នៅ​៤​ខែ​ដើមឆ្នាំ​២០២៥​នេះ​ធៀប​នឹង​ឆ្នាំ​២០២៤ ។ ដូច្នេះ​យើង​សង្ឃឹមថា នៅ​ពេល​អនាគត​ដ៏​ខ្លី​កម្ពុជា ពិតជា​អាច​រំដោះ​អារម្មណ៍​នៃ​ការ​ព្រួយបារម្ភ​រឿង​សន្តិសុខ​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​បាន​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។ មក​ដល់​ពេល​នេះ ការ​ព្រួយបារម្ភ​នៅ​ក្នុង​ចិត្ត​អំពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​លើ​បញ្ហា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ផ្សេង​ៗ គឺ​នៅ​តែ​មាន​ជាប់​ជា​និច្ច​នៅ​ក្នុង​ចិត្ត និង​អារម្មណ៍​របស់​ពលរដ្ឋ គ្រាន់តែ​តិច និង​ច្រើន​ប៉ុណ្ណោះ ។ ប៉ុន្តែ​ប្រសិនបើ​និន្នាការ​ដោយ​សមត្ថកិច្ច​ជំនាញ​កាន់តែ​ប្រសើរ​ពលរដ្ឋ​ក៏​កាន់តែ​មាន​ទំនុកចិត្ត ហើយ​យើង​រំពឹង​ថា វា​នឹង​កាត់​ចេញពី​ក្តី​បារម្ភ​របស់​ពលរដ្ឋ ។…

ខាតបង់១៥០ពាន់លានដុល្លារ! ត្រឹមសម្ដីគំរាមរបស់លោក ត្រាំ ធ្វើឲ្យភាគហ៊ុន Tesla ដាំក្បាលចុះយ៉ាងគំហុក។

គ្រាន់តែ ត្រាំ គំរាមផ្តាច់កិច្ចព្រមព្រៀងរវាងបណ្តាក្រុមហ៊ុនរបស់លោក Elon Musk ធ្វើឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ដាំក្បាលចុះ និងខាតបង់រហូតដល់១៥០ពាន់លានដុល្លារ… Heang – គ្រាន់តែ ត្រាំ គំរាមផ្តាច់កិច្ចព្រមព្រៀងរវាងបណ្តាក្រុមហ៊ុនរបស់លោក Elon Musk ធ្វើឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ដាំក្បាលចុះ និងខាតបង់រហូតដល់១៥០ពាន់លានដុល្លារ។…

ក្រសួងធនធានទឹក៖ ប្រកាសការព្យាករណ៍កម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ឆ្នាំ២០២៥

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២៥។ បន្ទាប់ពីបានធ្វើការតាមដាន អង្កេត និងពិនិត្យលើបាតុភូតិធម្មជាតិ ស្ថានភាពអាកាសធាតុក្នុងតំបន់ និង ស្ថានភាពទឹកជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម…