admin

administrator

សមាជរដ្ឋសភា-ព្រឹទ្ធសភាលើកទី១៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្របម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ

សភានៃព្រះរាជាណាចក្រម្ពុជា មានព្រឹទ្ធសភានិងរដ្ឋសភា បានផ្តើមកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ រដ្ឋសភានិងព្រឹទ្ធសភាចំនួន ១៨២អង្គនិងនាក់ ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន៦១រូប សមាជិករដ្ឋសភា ចំនួន១២១រូប។សមាជរដ្ឋសភានិងព្រឹទ្ធសភា បានអនុម័តលើកយកប្រធានបទចំនួនបី មកប្រជុំពិភាក្សា ប្រធានបទី១…

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ទូទាំងប្រទេស ពីថ្ងៃទី២ ដល់ ៤ មិថុនា។

យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាអាចនឹងមានភ្លៀងគ្របដណ្តប់ពី១៥ ទៅ២៥% ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២…

ហ៊ុន ម៉ានី អំពាវនាវ៖ រក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តរាជរដ្ឋាភិបាលការពារអធិបតេយ្យជាតិ បូរណភាពទឹកដី

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ…

២០លានរៀល៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារយោធាប្រចាំការតំបន់មុំបី ដែលបាត់បង់ភរិយាមានផ្ទៃពោះ៧ខែ

(ខេត្តព្រៃវែង)៖ កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ តាមរយៈការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានដ៏តក់ស្លុតភ្លាមៗ ថាមានគ្រួសារនាយទាហានដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំបី បាត់បង់ប្រពន្ធនិងកូនក្នុងផ្ទៃ នៅយប់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

ប្រព័ន្ធគាំពារសង្គម៖ សមាជរដ្ឋសភា-ព្រឹទ្ធសភា បើកកិច្ចប្រជុំជាប្រវត្តិសាស្ត្រផ្តោតលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា​និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១​ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។…

ក្រសួងការបរទេសកម្ពុជា: ផ្ញើកំណត់ទូតតវ៉ាយ៉ាងខ្លាំងទៅស្ថានទូតថៃ ជុំវិញការវាយប្រហារដោយអាវុធរំលោភអធិបតេយ្យភាពកម្ពុជា

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯសារមន្ត្រីសាធារណៈ កាលថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា  ក្រសួងការបរទេសកម្ពុជា ផ្ញើកំណត់ទូតទៅស្ថានទូតថៃនៅកម្ពុជា សមសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងចំពោះការវាយប្រហារដោយអាវុធរបស់កងទ័ព ថៃយ៉ាង​អយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណ​ភាពទឹកដី​របស់​កម្ពុជា។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវគារវកិច្ចចំពោះ ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយពាក់ព័ន្ធនឹងអរិភាពដោយអាវុធនៅព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី…

ការព្យាករណ៍អាកាសធាតុ៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពនៅកម្ពុជា សម្រាប់ថ្ងៃទី២ មិថុនា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៥៖ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៥៖

សម្តេចតេជោ ហ៊ុន សែន ៖ ប្រសិនថៃស្មោះត្រង់ គួរឯកភាពដឹកដៃគ្នាទៅ ICJ ដោះស្រាយជម្លោះព្រំដែន!

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា មុននេះបន្តិចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង។ ខ្ញុំគាំទ្រទាំងស្រុង ព្រោះ…

ស៊ើបអង្កេតបន្ទាន់! រាជរដ្ឋាភិបាលកម្ពុជាទាមទារយុត្តិធម៌ពេញលេញលើឧប្បត្តិហេតុបាញ់ប្រហារព្រំដែនកម្ពុជា-ថៃ។

ភ្នំពេញ ៖ ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីលិខិតជូនចំពោះស្ថានទូតថៃប្រចាំនៅរាជធានីភ្នំពេញ​ ពាក់ព័ន្ធនឹងអរិភាពដោយអាវុធនៅព្រំដែនកម្ពុជា-ថៃ​ នៅថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២៥​។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវគារវកិច្ចចំពោះ ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយពាក់ព័ន្ធនឹងអរិភាពដោយអាវុធនៅព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី28 ខែឧសភា ឆ្នាំ2025 មានកិត្តិយសសូមជម្រាបទៅកាន់ភាគីថៃដូចខាងក្រោម៖ នៅថ្ងៃទី28 ខែឧសភា ឆ្នាំ2025 វេលាម៉ោង…

ការពារបូរណភាពទឹកដីកម្ពុជា៖ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ជំហរប្រើកម្លាំងប្រដាប់អាវុធ ប្រសិនបើមានការឈ្លានពាន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១ខែមិថុនានេះ បានថ្លែងសារនៅលើបណ្តាញសង្គមថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷ ១.…