រថយន្តដឹកដីបុកសំយ៉ាបផ្ទះ រួចត្រូវម៉ូតូបុកពីក្រោយ បណ្តាលឱ្យស្លាប់ ១ របួស ១
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុងវត្តភ្នៀត សង្កាត់ស្នោរ ខណ្ឌកំបូល។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកដីមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-2847 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ហើយបានរេចង្កូតទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យរថយន្តបែកកញ្ចក់ផ្នែកខាងមុខ ចំណែកសំយ៉ាបផ្ទះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មក មានរថយន្តមួយគ្រឿងទៀតបានអូសរថយន្តដឹកដីថយក្រោយ ហើយចតទុកនៅចិញ្ចើមផ្លូវដោយមិនបានដាក់ភ្លើងសញ្ញាសម្គាល់។…
