ព័ត៌មានក្លែងក្លាយ៖ តើមន្ត្រីនិងប្រជាជនអាចរួមគ្នាបន្សាបព័ត៌មានពាក់ព័ន្ធព្រំដែនដោយរបៀបណា?
ព័ត៌មានក្លែងក្លាយជាប្រធានបទដែលប្រមុខរាជរដ្ឋាបាល ដែលតំណាងដោយស្ថាប័ននីតិប្រតិបត្តិ និងប្រមុខស្ថាប័ននិតិបញ្ញត្តិ តែងតែយកចិត្តទុកដាក់ និងលើកឡើងជាប្រចាំ សូម្បីតែពាក់ព័ន្ធនឹងរឿងបញ្ហាតានតឹងនៅព្រំដែនដែលបានកើតមានឡើងកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ ។ រឿងព្រំដែន គឺជារឿងធំហើយអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិនិងប្រជាជន ។ ដូច្នេះ វាចាំបាច់ត្រូវតែធានាអោយបានថា ព័ត៌មានពិតត្រូវបានផ្សព្វផ្សាយអោយបានលឿនជាងព័ត៌មានក្លែងក្លាយដើម្បីបន្សាបពិសរបស់វា ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត…
