admin

administrator

ស្វាយរៀងប្រយ័ត្ន! ស្ពានព្រែកតាអឹមក្បែរមេសថ្ងកបាក់ស្រុត ដោយសារទ្រុឌទ្រោម និងរថយន្តធ្ងន់ – អំពាវនាវអ្នកធ្វើដំណើរប្រុងប្រយ័ត្ន

ខេត្តស្វាយរៀង ៖​ ព័ត៌មាន​បឋម​ស្ពាន​ព្រែក​តា​អឹ​ម​បាក់​ហើយ​ សូម​បងប្អូន​បើកបរ​បន្ថយល្បឿន​ប្រយ័ត្ន​គ្រោះថ្នាក់​ ។ ​ករណី​បាក់​ស្ពាន​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៣​ និង​៣​នាទី​រសៀល​ថ្ងៃ​ទី​៣០​ឧសភា​២០២៥​ ស្ថិត​នៅ​ភូមិ​មេស​ថ្ង​ក ​ឃុំ​មេស​ថ្ង​ក ​ស្រុក​ច​ន្ទ្រា ​។ បើ​តាម​ប្រ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ការ​បាក់​ស្ពាន​ព្រែក​តា​អឹ​ម​នេះ​ ដោយសារ​ស្ពាន​ជា​ស្ពាន​បេ​ឡេចាស់​ទ្រុឌទ្រោម ផ្នែក​ខាងក្រោម​រលុង​ក្បាល​ខ្ចៅ ពេល​មាន​រថយន្ត​ដឹក​ធ្ងន់​ធ្វើ​ចរាចរ​ណ៍ពីលើ​​បង្កឱ្យ​របើក​បន្ទះ​ដែក​ស្ពាន​​បាក់​ធ្លាក់​តែ​ម្តង នៅ​ប្រហោង​ធ្លុង​មួយ​សន្លឹក ។ ប៉ុន្តែហេតុការណ៍នេះ…

ជំទាវ នៅ សូនីតា៖ លេចមុខជាថ្មីក្នុងវិស័យភាពយន្ត ក្រោយខកខានជាង១០ឆ្នាំក្នុងនាមជាជំទាវ

រាជធានី​ភ្នំពេញ ៖ អតីត​តារ​សម្តែង​អ្នក​នាង នៅ សូ​នី​តា បាន​លេចមុខ​ក្នុង​ភាពយន្ត​ជា​ថ្មី​ម្តងទៀត ក្រោយ​ខកខាន​ពី​អាជីព​សិល្បៈ​នេះ​ជាង​១០​ឆ្នាំ និង​ក្រោយ​ពេល​ដែល​នាង​មានគ្រួសារ​រស់​មាន​ងារ​ជា​ជំទាវ​នា​ពេល​បច្ចុប្បន្ន​នេះ ។ ភាព​ថ្មី​ដែល​អតីត​តារា​ស្រី​រូប​នេះ បង្ហាញ​វត្តមាន​សម្តែង​នោះ គឺជា​ខ្សែភាពយន្ត​និង​ចាក់​បញ្ចាំង​ក្នុង​រោង​ភាពយន្ត ក្រោម​ការ​ដឹកនាំ និង​ផលិត​ដោយ​ផលិតកម្ម​មួយ ។ នៅសូ​នី​តា បាន​បង្ហាញ​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​ផ្តល់​ឱកាស​ឲ្យ​រូប​នាង​មានមុខ​សម្តែង​ភាពយន្ត​ជា​ថ្មី​នា​ពេល​នេះ បន្ទាប់​ពី​នាង​បាន​ខកខាន​ប្រមាណ​១០​ឆ្នាំ​មកនេះ ។…

ករណី ព្រះនាងឥន្ទ្រទេវី: ស្រ្តីតាំងខ្លួនជាអ្នកមានបុណ្យប្រោះព្រំកងទ័ពនៅប្រាសាទតាមាន់ ត្រូវបានក្រសួងធម្មការហៅធ្វើកិច្ចសន្យា

យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា លោកស្រី អេន ចរិយា ដែលធ្លាប់តាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវី ត្រូវបានកោះហៅមកធ្វើកិច្ចសន្យា ក្រោយបង្ហោះវីដេអូ​ រូបថតសកម្មភាពផ្សេងៗការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់​ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី​ ទំនៀមទម្លាប់​ ព្រះពុទ្ធសាសនា​ សណ្តាប់ធ្នាប់សង្គម​ និងភាពថ្លៃថ្នូររបស់សង្គមជាតិ​។…

ភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ជប៉ុន: ឯកភាពពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅ សំដៅនាំមកនូវវិបុលភាពរួម

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥ នេះបានចុះផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្ដេច និង នាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពគ្នាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានកាន់តែស៊ីជម្រៅ សំដៅនាំមកនូវកំណើនសុខុមាលភាព វិបុលភាពរួមសម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២។ សម្តេចមហាបវរធិបតី…

ចំណាត់ការលើកទី២៖ ម៉ែគ្រូបារមី អេន ចរិយា ត្រូវហៅធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រោះព្រំទាហាននៅតាមាន់

ម៉ែគ្រូបារមី ដែរបាន​ប្រោះ​ព្រំ​នាយទាហាន​នៅ​តំបន់​ប្រាសាទ​តាមាន់​ត្រូវ​បាន​ហៅ​មក​ធ្វើ​កិច្ច​សន្យាជាលើកទី២ Heang – អ្នកស្រី ​អេន ចរិយា ដែលមហាជន​ហៅ​ថា​គ្រូបារមី ត្រូវ​បាន​កោះ​ហៅ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់ការ​បង្ហោះ លុបវីដេអូ រូបថត​សកម្មភាព​ផ្សេងៗ ដូចជា​ការ​ប្រោះព្រំ​ជូន​កងទ័ព​នៅ​ប្រាសាទ​តាមាន់ និង​ការផ្សព្វផ្សាយ​នានាធ្វើ​ឲ្យប៉ះ​ពាល់​ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា សណ្តាប់​ធ្នាប់​សង្គម និង​ភាពថ្លៃថ្នូរ​របស់​សង្គមជាតិ។ ចំណាត់ការ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក សៀក សារឿន…

ព្រែកជីកហ្វូណនតេជោ៖ ការងារបោះបង្គោលព្រំដីកំណាត់ទី២ ខេត្តតាកែវ ត្រៀមចាប់ផ្ដើមថ្ងៃទី៣ មិថុនា

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥ នេះបានចុះផ្សាយថា ក្រុមការងារចុះបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវ គ្រោងចុះអនុវត្តចាប់​ពីថ្ងៃទី៣ ខែមិថុនាខាងមុខនេះ។នេះបើយោងតាមស្មារតីនៃ​កិច្ចប្រជុំស្តី​ពីការចុះ​ពិនិត្យ​ទីតាំង ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះ​បង្គោល​ព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ​នៅទីស្តីការក្រសួង​សាធារណការ និងដឹកជញ្ជូននៅទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។ ក្នុងកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ម៉ក់…

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជំហររឹងមាំ៖ កម្ពុជាមិនដកកងទ័ពពីទឹកដីខ្លួនតាមការទាមទារជ្រុលនិយមថៃឡើយ!

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចុះផ្សាយថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះថា៖ «នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន…

កំណើនសេដ្ឋកិច្ចកម្ពុជា៖ ប្រធានព្រឹទ្ធសភាជប៉ុនកោតសរសើរការអភិវឌ្ឍ និងទំនាក់ទំនងទ្វេភាគី

នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ជាកិច្ចចាប់ផ្ដើម…

កម្ពុជា-ជប៉ុន៖ ប្រធានរដ្ឋសភាជប៉ុនប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ

នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។…

អាជ្ញាធរណែនាំ៖ លោកស្រី អេន ចរិយា ត្រូវបានណែនាំឲ្យលុបវីដេអូប្រោះព្រំកងទ័ពនៅប្រាសាទតាមាន់ ដែលប៉ះពាល់សន្តិសុខសង្គម និងប្រពៃណី

លោក​ សៀក​ សារឿន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ​ ធ្វេីការណែនាំ​ លោកស្រី​ អេន​ ចរិយា​ ជុំវិញការបង្ហោះវីដេអូ​ សកម្មភាព​ និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​ តាមបណ្តាញសង្គមនានា​ និងធ្វេីកិច្ចសន្យាបញ្ឈប់ការបង្ហោះ​ លុបវីដេអូ​ រូបថតសកម្មភាពផ្សេងៗ​ មានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់​ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី​ ទំនៀមទម្លាប់​ ព្រះពុទ្ធសាសនា​…