សម្តេចតេជោ ហ៊ុន សែន សំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន
ភ្នំពេញ ៖ សម្តេច ហ៊ុន សែន សោកស្តាយចំពោះមរណភាពលោក សួន រោន ដោយសារការវាយឆ្មក់ពីទ័ពឈ្លានពាន។ សម្តេចអំពាវនាវជនរួមជាតិកុំពង្រីកជម្លោះឱ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ ហើយជឿជាក់លើការដោះស្រាយរបស់រដ្ឋាភិបាលទាំងពីរ។ សូមអានសំណេរទាំងស្រុងរបស់សម្តេចប្រធានព្រឹទ្ធសភា ៖ “ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ…
