admin

administrator

BYD គ្រោងបំពាក់មុខងារ​ "បើកបរឆ្លាតវ័យ" ក្នុងរថយន្តនៅទីផ្សារអន្តរជាតិ ដែលអ្នកប្រើប្រាស់អាចបញ្ជារថយន្តឱ្យចូលចំណតដោយគ្រាន់តែចុចទូរស័ព្ទពីចម្ងាយ

ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីឈានមុខគេមួយរបស់ប្រទេសចិនគឺក្រុមហ៊ុន BYD គ្រោងនឹងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបើកបរឆ្លាតវ័យចំពោះរថយន្តនៅក្នុងទីផ្សារអន្តរជាតិនៅក្នុងឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៨​​ ខែឧសភា។ បច្ចេកវិទ្យាបើកបរឆា្លតវ័យនេះមានឈ្មោះថា “God’s Eye” ដែលក្រុមហ៊ុន BYD ធ្លាប់បានដាក់ឱ្យប្រើប្រាស់ចំពោះរថយន្តនៅក្នុងប្រទេសចិនកាលឆ្នាំ ២០២៣កន្លងទៅ។ ប្រភពខាងលើបានបន្តថា បច្ចេកវិទ្យាបើកបរឆ្លាតវ័យ ឬ “God’s Eye”…

ទេសរដ្ខមន្រ្តី លី ធុជ ស្វែងរកការគាំទ្រសកម្មភាពមីននៅកម្ពុជា ពីអង្គទូត តំណាងស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ និងស្ថាប័នអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក

(បាងកក) ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នាស្ថាតទូតស្វីសប្រចាំទីក្រុងបាងកក ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញថ្លែងអំពីសមិទ្ធផលសកម្មភាពមីននៅកម្ពុជា ទៅកាន់អង្គទូត តំណាងស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ ស្ថាប័នអង្គការសហប្រជាជាតិ និងប្រតិបត្តិករបោសសម្អាតមីន ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលបំណងផ្សព្វផ្សាយពីសមិទ្ធផលសកម្មភាពមីនកម្ពុជា…

តារាប្រុសស្រីល្បីៗអង្រួនឆាកសម្ពោធ ស្មាតហ្វូនស៊េរីថ្មីរាងដូចផ្លែប៉ោម HONOR 400 5G Series Time to AI កាមេរ៉ាលំដាប់ Flagship 200 មេហ្គាភិកស៊ែលផ្អើលអស់អ្នកគាំទ្រ

យប់មិញនេះ ក្រុមហ៊ុន HONOR បានបង្ហាញនូវវត្តមានជាផ្លូវការស្មាតហ្វូនស៊េរីថ្មី HONOR 400 Series 5G រាងដូច I-Phone 17 គឺ HONOR 400 5G ម៉េម៉ូរី 256GB តម្លៃ 369$ និង…

ខាល រោង និង​កុរ មាន​និស្ស័យ​តែ​ជាមួយនឹង​ប្រាក់​ទេ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំខាល បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំខាល មាន​សមត្ថភាព​ខ្លាំង​ណាស់​ក្នុង​ការ​រកបាន​ប្រាក់​ធំ​។ ជា​ពិសេស មិន​ថា​គេ​ប្រឡូក​ក្នុង​ការងារ ឬ​មុខរបរ​អ្វី​ទេ​គឺ​អាច​ទទួល​បាន​ប្រាក់​ធំ​ទាំងអស់​។ ដូចនេះ នឹង​មាន​លុយ​រុំ​ព័ទ្ធ​ជុំវិញ​ខ្លួន​ច្រើន​ណាស់​។ ឆ្នាំរោង អ្នក​ដែល​កើត​ក្នុង​ឆ្នាំរោង មាន​និស្ស័យ​ជាមួយនឹង​ប្រាក់​ណាស់ ដោយ​អាច​សម្រេច​បានការ​ងារ​ច្រើន​។ ជា​ពិសេស មិន​ថា​គេ​ប្រកប​របរ​អ្វី​ទេ គឺ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ធំ​ទាំងអស់​។ ដូចនេះ ប្រាក់​នឹង​ចាយ​មិន​អស់​ឡើយ​។…

លោកស្រីភារធារី Bridgette Walker និងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ ៖ លោកស្រីភារធារី Bridgette Walker និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ជាពិសេសបញ្ហាដែលមានឥទ្ធិពលទៅលើអាជីវកម្មអាមេរិក ដែលដំណើរការនៅកម្ពុជា ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៧ ខែឧសភា។ សហរដ្ឋអាមេរិកសូមស្វាគមន៍សហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវយុត្តិធម៌ និងតុល្យភាព…

ក្រសួងសុខាភិបាលស្នើឱ្យប្រយ័ត្នផ្តាសាយបក្សី បន្ទាប់ពីវាសម្លា.ប់កុមារម្នាក់

ជំងឺផ្តាសាយបក្សី H5N1 នៅ​តែ​បន្ត​គំ​រា​.​ម​កំ​ហែ​.​ង​សុខភាព​ប្រជាជន​កម្ពុជា ដោយ​តម្រូវ​អោយ​ប្រជាជន​ទាំងអស់ បន្ត​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ​បន្ទាប់​ពី​កុមា​រា​ម្នាក់​បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​ដ៏​កាច​នេះ ។ ក្រសួងសុខាភិបាល បាន​និយាយ​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា​ថា កុមា​រា​ម្នាក់ នៅ​ខេត្តកំពង់ស្ពឺ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺផ្តាសាយបក្សី កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ។ ក្រសួងសុខាភិបាល​បានអោយ​ដឹង​ថា ទោះបីជា​មានការ​យកចិត្តទុកដាក់​ថែទាំ និង​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក៏​ដោយ កុមា​រា អាយុ​១១​ឆ្នាំ​រូប​នេះ បាន​ស្លា​.​ប់​បាត់បង់​ជីវិត…

ប្រជាជនថៃចាប់ផ្តើមពាក់ម៉ាសសារជាថ្មី ក្រោយចំនួនអ្នកឆ្លងកូវិត19 មានការកើនឡើងដល់ចំនុចគួរអោយព្រួយបារម្ភ

ប្រជាជនថៃចាប់ផ្តើមពាក់ម៉ាសសារជាថ្មី ក្រោយចំនួនអ្នកឆ្លងកូវិត19 មានការកើនឡើងដល់ចំនុចគួរអោយព្រួយបារម្ភ Heang – ព្រឹកថ្ងៃពុធបានឃើញអ្នកដំណើរជាច្រើននៅទីក្រុងបាងកកពាក់ម៉ាស់មុខ បន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងជំងឺបានរាយការណ៍ពីស្ថានភាពជំងឺកូវីដ-19 ប្រចាំសប្តាហ៍។ ទិន្នន័យសម្រាប់សប្តាហ៍ទី 21 នៃឆ្នាំ 2025 (ថ្ងៃទី 18 ដល់ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2025 គិតត្រឹមថ្ងៃទី…

កុមារាកម្ពុជាម្នាក់ស្លា.ប់ដោយសារ ជំងឺផ្តាសាយបក្សី

កុមា​រា​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត ដោយសារ​ជំងឺផ្តាសាយបក្សី កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ។ ក្រសួងសុខាភិបាល បានអោយ​ដឹង​ថា ទោះបីជា​មានការ​យកចិត្តទុកដាក់​ថែទាំ និង​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក៏​ដោយ កុមា​រា អាយុ​១១​ឆ្នាំ​រូប​នេះ បាន​ស្លា​.​ប់​បាត់បង់​ជីវិត ដោយសារ​មូលហេតុ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក មុន​មក​ដល់​មន្ទីរពេទ្យ ដោយ​រួម​មាន​រោគ​សញ្ញា ក្តៅខ្លួន ក្អក និង​ពិបាក​ដកដង្ហើម​ធ្ងន់ធ្ងរ…

រុស្ស៊ី​ថា​ត្រាំ​ក្រពុល​មុខ​ខ្លាំង​ដោ​យសារ​ពួក​អឺរ៉ុប​ចេះ​តែ​ដុត​កម្ដៅ​ជាប់​ជា​និច្ច

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​ចាប់​ផ្ដើម​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​សម្ដី​របស់​ត្រាំ​ដែល​បង្ហាញ​អារម្មណ៍​មួរ​ម៉ៅ​ខឹង​សម្បារ​ដាច់​ក្បាល​ដាច់​កន្ទុយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​រហូត​ដល់​ថ្នាក់​ចាត់​ទុក​លោក​ពូទីន​ជា​មនុស្ស​ឆ្កួត​​នឹង​សង្គ្រាម​។ ​គាត់​មិន​គិត​ពី​រឿង​ចរចា​សន្តិ​ភាព​ទេ គិត​តែ​វាយ​ប្រហារ​អ៊ុយ​ក្រែន​​កាន់​តែ​ខ្លាំង​ឡើង​ៗ​។ ​ប្រមុខ​ការ​បរទេស​រុស្ស៊ី លោក​សឺហ្គេ​ ឡាវ​រ៉ូស (Sergei Lavrov) ហាក់​ដូច​ជា​មិន​ចង់​ទទួល​ស្គាល់​ថា​រុស្ស៊ី​ជា​អ្នក​ខុស​ទេ ហើយ​ក៏​មិន​ចង់​ប្រើ​សម្ដី​ខ្លាំង​ដាក់​ត្រាំ​ដែរ​។ លោក​ងាក​ទៅ​វាត់​កន្ទុយ​ដាក់​ពួក​អឺរ៉ុប​វិញ​។ លោក​ឡាវ​រ៉ូស​ថ្លែង​​ថាយើង​មិន​ឱ្យ​ត្រាំ​មាន​អារម្មណ៍​មួរ​ម៉ៅ​ម្ដេច​នឹង​កើត​បើ​ពួក​អ្នក​​នយោបាយ​នៅ​អឺរ៉ុប​ចាំ​តែ​ដុត​កម្ដៅ​ជាប់​ជា​និច្ច​។ ​លោក​ឡាវ​រ៉ូស​ថ្លែង​ដូច្នេះទៅ​កាន់​​អ្នក​សារ​ព័ត៌​មាន​បន្ទាប់​ពី​​​តែ​បិទ​បញ្ចប់​កិច្ច​ជំនួប​​​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​​បរទេស​​តួក​គី​ លោក​ហាកាន់​ ហ្វ៊ីដាន (Hakan Fidan)​។ ​ លោក​ឡាវ​រ៉ូស​ថ្លែង​ថា​លោក​ត្រាំ​ជា​ប្រភេទ​មនុស្ស​ប្រតិ​បត្តិ​និយម​ដែល​ចង់​ឃើញ​លទ្ធ​ផល​ជាក់​ស្ដែង​…

សល់​៥​ថ្ងៃ​ទៀត​ទេ! ថោះ មមី និង​រោង ក្នុង​សុ​បិ​ន្ត​ក៏​មាន​មាស​ចូល​ដែរ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំថោះ ឆ្នាំថោះ ក្នុង​រយៈពេល​៥​ថ្ងៃ​ខាង​មុខ​នេះ មិនដឹង​ថា​លាភ​មកពីណា​ទេ សុទ្ធតែ​បង្ហាញមុខ​ឲ្យ​អ្នក​បានឃើញ​ទាំងអស់​។ ដូចនេះ អ្នក​នឹង​អាច​ទទួល​បាន​ប្រយោជន៍​ពី​នោះ​ជា​ច្រើន ដោយ​ធ្វើ​ឲ្យ​មុខ​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម​រាល់ថ្ងៃ​។ ឆ្នាំមមី ឆ្នាំមមី ក្នុង​រយៈពេល​៥​ថ្ងៃ​ទៀត នឹង​មាន​អ្នក​បង្ហាញផ្លូវ​ប្រាប់​អ្នក​ថា​កន្លែង​ណា​មានទ្រព្យ​កំពុង​តែ​ចាំ​អ្នក​។ ដូចនេះ នៅ​ពេល​ដែល​អ្នក​ប្រទះ​ឃើញ អ្នក​គួរតែ​ប្រមូល​ចូល​មក​ទាំងអស់ ទើប​មិន​ស្តាយក្រោយ​។ ឆ្នាំរោង…