admin

administrator

ក្រុមកីឡា​តេ​ក្វា​ន់​ដូ​វិទ្យាល័យ​បឹង​ត្របែក​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​(WT)​ជ្រើសរើស​ជើងឯក​កុមារ អបអរសាទរ​ខួប​លើក​ទី​៧៦ ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ឆ្នាំ​២០២៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​១​ថ្ងៃ​ពេញ​នៅ​វិទ្យាល័យ​បឹង​ត្របែក បាន​ប្រកាស​បិទ​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម​ជ័យ ចាប ប្រធាន​សមាគម​កីឡា​តេ​ក្វា​ន់ដូ​WT​រាជធានី​ភ្នំពេញ​។ លោក សំ សុខ​យី ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ជ្រើសរើស​ជើងឯក​កុមារ​អបអរសាទរ​ខួប​លើក​ទី​៧៦​ទិវា​កុមារ​អន្តរជាតិ​ឆ្នាំ​២០២៥ នេះរៀបចំ​ឡើង​ស្រប​តាម​ផែនការ​ប្រចាំឆ្នាំ​របស់​សមាគម​កីឡា​តេ​ក្វា​ន់​ដូ​រាជធានី​ភ្នំពេញ​ដោយ​មាន​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ…

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សរសើរពលរដ្ឋនៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាបបទល្មើសឆ-បោកតាមប្រព័ន្ធអនឡាញ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាពតាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជនសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរ១នាក់ វៀតណាម២១ និងចិន២នាក់ ដោយបានរឹបអូសទូរស័ព្ទ និងកុំព្យូទ័រ នាថ្ងៃទី២៣ខែ ឧសភា…

ប្រមុខដឹកនាំអាស៊ាន បានគូសបញ្ជាក់ផងដែរពីសារៈសំខាន់ នៃសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការបង្កើន ឡើងបន្ថែមទៀត នៃលំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងអាស៊ាន

ម៉ាឡេស៊ី ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ។នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី…

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យ​រុស្ស៊ីបង្កើតជើងហោះហើរត្រង់ពីមូស្គូ មកកម្ពុជាឱ្យបានឆាប់ៗនៅពេលខាងមុខ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សីចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ។…

ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៩ ឧសភា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្រថៃ​ នឹងមានឥទ្ធិពលមកលើកម្ពុជា

យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥៖…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់ក្រោយធ្វើសកម្មភាពឆក់ខ្សែកពីក្មេងស្រីរងគ្រោះអាយុ០៥ឆ្នាំ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់ក្រោយធ្វើសកម្មភាពឆក់ខ្សែកពីក្មេងស្រីរងគ្រោះអាយុ០៥ឆ្នាំ… Heang – ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តលើកទឹកចិត្តឧបត្ថម្ភថវិកា២លានរៀលដល់កម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវដែលបង្រ្កាបជនសង្ស័យ០៣នាក់ធ្វើសកម្មភាពឆក់ខ្សែកពីក្មេងស្រីរងគ្រោះអាយុ០៥ឆ្នាំ។ស្តីពីការស្រាវជ្រាវបង្ក្រាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែកពីជនរងគ្រោះ)។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៩:២០នាទី នៅចំណុចលើផ្លូវបេតុង ក្រុមទី៥ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ…

កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

នារសៀលថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយព្រះអង្គម្ចាស់ Sheikh Sabah Khaled AL-Hama AL-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានចាកចេញពីប្រទេសម៉ាឡេស៉ី បន្តដំណើរឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល៤ថ្ងៃ

ម៉ាឡេស៉ី៖ ល្ងាចថ្ងៃអង្គារ ទី២៧ ឧសភា ២០២៥បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្កាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានបន្តដំណើរឆ្ពោះទៅកាន់ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមទស្សនកិច្ចការងារផ្លូវការ ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។ នៅយប់ថ្ងៃទី២៧ ខែឧសភា…

foodpanda ចុះអនុស្សារណៈនៃការយោគយល់ក្នុងភាពជាដៃគូជាមួយ emart24 ដើម្បីបើកដំណើរការសេវាកម្មដឹកជញ្ជូន 24 ម៉ោង

ភ្នំពេញ ២៧ ខែឧសភា ២០២៥ – foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូប និងគ្រឿងទេសឈានមុខគេក្នុងអាស៊ី និង emart24 ដែលជាម៉ាកយីហោ លក់ទំនិញទទួលស្គាល់ទូទាំងពិភពលោក បានចាប់ដៃគូផ្លូវការ ជាមួយនឹងពិធីចុះហត្ថលេខាដែលធ្វើឡើងនៅការិយាល័យរបស់ foodpanda ក្នុងអគារ Cambodia GIA Tower។ ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំង…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ…