អ៊ីរ៉ង់ប្រកាសលក្ខខណ្ឌច្បាស់លាស់៖ សងការខូចខាត និងលុបទណ្ឌកម្មមុនឈប់ច្បាំង
អ៊ីរ៉ង់បានប្រកាសលក្ខខណ្ឌច្បាស់លាស់សម្រាប់ការឈប់បាញ់ ដោយទាមទារឲ្យមានការសងការខូចខាត និងលុបចោលរាល់ទណ្ឌកម្មសេដ្ឋកិច្ចមុនពេលពិភាក្សាពីការឈប់សង្គ្រាម។ លោក Mohsen Rezaei ទីប្រឹក្សាកំពូលរបស់មេដឹកនាំអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃទី២៣មីនា ថា ទីក្រុងតេហេរ៉ង់នឹងមិនថយក្រោយ ហើយនឹងបន្តប្រយុទ្ធរហូតទាល់តែទទួលបានការសងជំងឺចិត្តចំពោះការខូចខាតក្នុងសង្គ្រាម។ លោក Rezaei បានបន្ថែមថា អ៊ីរ៉ង់ក៏ទាមទារការធានាជាអន្តរជាតិថា សហរដ្ឋអាមេរិកនឹងមិនមកលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទៀតនោះឡើយ។ លោកបានចោទប្រកាន់ថា អាមេរិកចង់ផ្អាកសង្គ្រាមតាំងពីសប្តាហ៍មុនមកម៉្លេះ ប៉ុន្តែលោកបេនចាមីន ណេតាន់យ៉ាហូ…
