ប្រាក់រៀលដំឡើងសាច់ដុំចូលក្នុងការទូទាត់ក្នុងវិស័យអប់រំ
រៀលដែលជារូបិយប័ណ្ណជាតិ បានកំពុងតែបោះជំហានទៅមុខមួយជំហានបន្ថែមទៀត លុកលុយចូលទៅក្នុងប្រព័ន្ធនៃការទូទាត់នៅក្នុងវិស័យអប់រំ ខណៈដែលបច្ចុប្បន្ន កំពុងតែកាន់កាប់ប្រតិបត្តិការដោយប្រាក់ដុល្លារ ។ នេះគឺជាការបោះជំហានមួយថ្មីនៅក្នុងដំណើរការលើកកម្ពស់ឧត្តមភាពឧបករណ៍ទូទាត់ជាតិរបស់កម្ពុជាឡើងវិញ ចាប់តាំងពីវាបាត់បង់ឧត្តមភាពតាំងពីពេលដែលប្រាក់ដុល្លារបានហូរចូលមកក្នុងប្រទេសនៅដើមទស្សវត្សរ៍នៃឆ្នាំ១៩៩០ មក ។ ប្រាក់រៀលដែលបានធ្លាក់ចុះឧត្តមភាពជាបន្តបន្ទាប់ពីប្រព័ន្ធទូទាត់របស់ប្រទេស ដោយសារតែប្រាក់ដុល្លារ បានកំពុងតែពង្រឹងឡើងវិញនៅក្នុងរយៈកាលប្រហែលជា១០ឆ្នាំចុងក្រោយដោយនៅពេលនេះ សាធារណៈជននៅលើទីផ្សារបានកំពុងតែពង្រឹងការទូទាត់តាមប្រាក់រៀល ។ នៅក្នុងដំណើរការទូទាត់នៅតាមទីផ្សារដោយរួមទាំងផ្សារទំនើប គឺបានកំពុងតែលើកកម្ពស់ ហើយនៅពេលនេះ ធនាគារជាតិនៃកម្ពុជាបានកំពុងតែចាប់ដៃជាមួយនឹងក្រសួងអបរំ យុវជននិងកីឡា…
