កម្ពុជាត្រូវត្រៀមកាយនិងចិត្ត ចំពោះលទ្ធផលចរចាពន្ធជាមួយអាមេរិក
សមាសធាតុនៃគណៈប្រតិភូជំនាញកម្ពុជា១៩រូបបានចាកចេញពីកម្ពុជាដើម្បីបើកការចរចាបញ្ហាពន្ធបដិការកម្ពុជា-សហរដ្ឋអាមេរិកនៅចុងសប្តាហ៍ទី២នៃខែឧសភានេះ។ ទោះលទ្ធផលយ៉ាងណាក្តី យើងត្រូវ តែត្រៀមចិត្ត និង ត្រៀមកាយដើម្បីទប់ទល់ស្ថានការណ៍នេះឲ្យបាន ដោយសារការចរចារមែងមានជោគជ័យនិងបរាជ័យ ដោយសារតែយើងក៏ចង់ការពារផលប្រយោជន៍របស់យើងគេក៏ចង់ការពារផល ប្រយោជន៍របស់គេ។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារចំពោះកិច្ចបំពេញបេសកកម្មការងារចរចាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-សហរដ្ឋអាមេរិកនេះ ហើយកាលពីវេលាម៉ោង ១២និង៣៥នាទីថ្ងៃត្រង់…
