កម្ពុជានឹងកើនលុយពីការនាំចេញទំនិញ និងទេសចរណ៍រហូតដល់ពេលណា?
នៅដើមឆ្នាំនេះ សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេស គឺវិស័យទេសចរណ៍ និងការនាំចេញគឺសុទ្ធតែមានកំណើន ហើយអ្នកវិភាគបានបន្តថា វិស័យស្នូលនៃកំណើនសេដ្ឋកិច្ចទាំងពីរ អាចនឹងបន្តមានកំណើនបន្តទៀត រហូតដល់ដើមត្រីមាសទី៣នៃឆ្នាំ២០២៥ ។ របាយការណ៍ពាណិជ្ជកម្មផ្លូវការ ដែលចេញថ្មីៗនេះបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញផលិតផលដែលមានតម្លៃសរុបដល់ទៅ៩,១៣ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៥កើនឡើងដល់ទៅ១៤ភាគរយ ។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ទំនិញនាំចេញសំខាន់ៗរួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ…
