តុលាការសម្រេចឃុំខ្លួនស្ត្រីអ្នកបើកបរបង្កគ្រោះថ្នាក់ ខណៈកូនអភិបាលស្រុកកងមាសត្រូវបានដោះលែង
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនសុង បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនស្ត្រីដែលអះអាងថាជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ យកទៅឃុំនៅពន្ធនាគារជាបណ្តោះអាសន្ន។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ រថយន្ដម៉ាក FORTHING ពាក់ផ្លាកលេខ P.YEAN.7 បានបុកម៉ូតូម៉ាក HONDA TODAY…
