admin

administrator

ជនសង្ស័យ៩នាក់ជាប់គុកពាក់ព័ន្ធប្លន់ គ្រឿងញៀន និងចាប់ឃុំឃាំងខុសច្បាប់

ភ្នំពេញ៖ ជនសង្ស័យចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលចាត់វិធានការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោយពីពួកគេពាក់ព័ន្ធនឹងបទល្មើសជាច្រើនក្នុងរាជធានីភ្នំពេញ។ ការប្រតិបត្តិការនេះដឹកនាំដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដោយសហការជាមួយកម្លាំងអធិការពីខណ្ឌផ្សេងៗ រួមមានខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌពោធិសែនជ័យ។ បទល្មើសសំខាន់ៗដែលជនសង្ស័យត្រូវចោទប្រកាន់មាន៖ រក្សាទុក ដឹកញ្ជូន ឬជួញដូរគ្រឿងញៀនដោយខុសច្បាប់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ហិង្សាដោយចេតនា…

សង្គ្រាមអ៊ីរ៉ង់អូសបន្លាយពេលវែង អាមេរិកត្រៀមខ្លួនរហូតដល់ខែកញ្ញា

ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែមានភាពតានតឹងខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានជម្រាបទៅកាន់អ៊ីស្រាអែលថា ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ទំនងជានឹងត្រូវបន្តអូសបន្លាយពេលវែងជាងការរំពឹងទុកដើម។ យោងតាមការចុះផ្សាយនាថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២៦ របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Channel 12 គោលដៅចម្បងរបស់អាមេរិកមិនត្រឹមតែចង់បើកច្រកសមុទ្រ Hormuz ដែលកំពុងត្រូវបានបិទខ្ទប់នោះទេ ប៉ុន្តែថែមទាំងចង់កម្ចាត់ឥទ្ធិពលរបស់អ៊ីរ៉ង់លើទីផ្សារថាមពលពិភពលោកទាំងមូល។ កាលពីមុន ប្រធានាធិបតីដូណាល់ ត្រាំ ធ្លាប់បានរំពឹងថា សង្គ្រាមនេះនឹងបញ្ចប់ក្នុងរយៈពេលពី៤ទៅ៥សប្តាហ៍ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកឥឡូវនេះកំពុងត្រៀមលក្ខណៈសម្រាប់សង្គ្រាមរយៈពេលវែងជាងនេះទៅទៀត។…

នគរបាលបាវិតឃាត់ខ្លួនយុវជន៦នាក់ កាន់ដាវសាំម៉ូរ៉ៃ និងឆ្លងញៀន

ខេត្តស្វាយរៀង៖ នគរបាលក្រុងបាវិតបានឃាត់ខ្លួនយុវជន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងឆ្លងសារធាតុញៀន។ នគរបាលក្រុងបាវិតបានប្រកាសនៅថ្ងៃទី២៣ មីនា ២០២៦ ថា បានឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ដែលរួមមាន៖ ១. រ៉ាន់ ភក្តី (១៩ឆ្នាំ) កម្មករសំណង់ ជាម្ចាស់ដាវ និងឆ្លងញៀន២. គង់ រតនា (១៦ឆ្នាំ)…

ថ្លៃសំបុត្រយន្តហោះកើនឡើងខ្លាំង! ជាង ៦០% ក្រុមហ៊ុនអាកាសចរណ៍ដំឡើងតម្លៃដោយសារប្រេងឥន្ធនៈកើនថ្លៃ

ភ្នាក់ងារព័ត៌មាន VNS បានរាយការណ៍ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានបង្ហាញពីការកើនឡើងនៃថ្លៃសំបុត្រយន្តហោះដោយសារតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងខ្ពស់។ ការស្ទង់មតិរបស់ CAAV លើក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងក្នុងតំបន់ជិត ៤០ ដែលមានប្រតិបត្តិការទៅវៀតណាម បានបង្ហាញថា ជាង ៦០% បានដំឡើងថ្លៃសំបុត្ររួចហើយ ឬមានគម្រោងដំឡើងថ្លៃចាប់ពីពាក់កណ្តាលខែមីនា។ CAAV កំពុងតាមដានផលប៉ះពាល់ពីភាពតានតឹងនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យវៀតណាមប្រឈមមុខនឹងកង្វះខាតប្រេងយន្តហោះ។…

ពលរដ្ឋអាមេរិកភាន់ច្រឡំខ្លាំងពីគោលដៅសង្គ្រាមអ៊ីរ៉ង់របស់ត្រាំ

ពលរដ្ឋអាមេរិកកំពុងមានការភាន់ច្រឡំកាន់តែខ្លាំងឡើងពីគោលដៅពិតប្រាកដនៃសង្គ្រាមអ៊ីរ៉ង់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ បើតាមការស្ទង់មតិថ្មីមួយពី CBS News និង YouGov។ យោងតាមសារព័ត៌មាន The Independent ការស្ទង់មតិដែលធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ទី២០ ខែមីនា បង្ហាញថា ជាង៦៨% នៃអ្នកឆ្លើយតបចំនួន៣,៣០០នាក់ បានឆ្លើយថា៖ «រដ្ឋបាលលោកត្រាំមិនទាន់ពន្យល់ពីគោលដៅច្បាស់លាស់នៃការវាយប្រហារអ៊ីរ៉ង់នៅឡើយទេ»។ តួលេខនេះខ្ពស់ជាង៦ភាគរយ…

វៀតណាមស្វែងរកការគាំទ្រពីរុស្ស៊ី ដើម្បីសម្រេចគម្រោងថាមពលនុយក្លេអ៊ែរដ៏ធំ

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ឈិញ បានចាប់ផ្ដើមទស្សនកិច្ចផ្លូវការនៅប្រទេសរុស្ស៊ីរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមីនា ដោយមានគោលដៅសំខាន់ក្នុងការពង្រឹងសន្តិសុខថាមពលជាតិ។ ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា វៀតណាមកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីធានាប្រភពថាមពលដ៏ស្ថិរភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនោះគឺគម្រោង«មហិច្ឆតានុយក្លេអ៊ែរ»របស់វៀតណាម។ រដ្ឋាភិបាលហាណូយមានផែនការកសាងរោងចក្រថាមពលនុយក្លេអ៊ែរដំបូងក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយការចរចាជាមួយរុស្ស៊ីនឹងផ្តោតលើការផ្ទេរបច្ចេកវិទ្យា និងការគាំទ្រផ្នែកបច្ចេកទេស។ នៅថ្ងៃទី២៣ ខែមីនា លោកផាម មិញ…

សម្តេចតេជោ ហ៊ុនសែន សួរសំណួរចំពោះស្ត្រីម្នាក់ដែលយកប្តីពីរនាក់ និងរស់នៅជាមួយគ្នា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវបញ្ហាសង្គមមួយដែលកំពុងរីករាលដាលលើបណ្តាញសង្គម ក្នុងពេលព្រលប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ សម្តេចតេជោបានចែករំលែកអារម្មណ៍បុគ្គលរបស់ខ្លួនចំពោះករណីស្ត្រីម្នាក់ដែលយកប្តីពីរនាក់ក្នុងពេលតែមួយ និងរស់នៅជាមួយគ្នាយ៉ាងស្និទ្ធស្នាល។ “ខ្ញុំឃើញរូបភាពដែលគេចែករំលែកលើបណ្តាញសង្គម ដែលស្ត្រីម្នាក់នេះជិះរថយន្តជាមួយប្តីទាំងពីរ ហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា តែខ្ញុំមិនច្បាស់ថានៅលើគ្រែក៏ជាមួយគ្នាដែរឬទេ” សម្តេចតេជោបាននិយាយ។ សម្តេចបានសួរសំណួរថា៖ “តើករណីនេះពិតជាស្ត្រីម្នាក់យកប្តីពីរនាក់ ឬគ្រាន់តែជាការសំដែងដើម្បីទាក់ទាញអ្នកមើលប៉ុណ្ណោះ?” សម្តេចបានបន្ថែមថា…

កម្ពុជាមិនខ្វះឧស្ម័ន LPG ទោះក្រុមហ៊ុនសូគីមិចផ្អាកផ្គត់ផ្គង់ រដ្ឋមន្ត្រីអះអាងមានប្រភពជំនួសគ្រប់គ្រាន់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានអះអាងថា កម្ពុជានៅមានប្រភពឧស្ម័នហ្គាស (LPG) គ្រប់គ្រាន់ ទោះបីក្រុមហ៊ុនសូគីមិចផ្អាកការផ្គត់ផ្គង់ចាប់ពីខែមេសា ឆ្នាំ២០២៦ ក៏ដោយ។ ក្នុងវីដេអូឃ្លីបចេញផ្សាយនៅថ្ងៃទី២៣ មីនា ២០២៦ រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមហ៊ុនសូគីមិចផ្គត់ផ្គង់ឧស្ម័ន LPG ប្រមាណតែ៣%…

O’Reilly បាញ់ពីរគ្រាប់ជួយ Man City ឈ្នះ League Cup ផ្តួល Arsenal ២-០

កីឡាករវ័យក្មេង Nico O’Reilly បានបង្ហាញសមត្ថភាពដ៏អស្ចារ្យដោយបាញ់បាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទីពីរ ជួយក្រុម Manchester City ឈ្នះពាន League Cup កាលពីថ្ងៃអាទិត្យកន្លងមក។ ក្រុមរបស់លោក Pep Guardiola បានផ្តួលក្រុម Arsenal ដែលកំពុងនាំមុខក្នុង Premier League ក្នុងលទ្ធផល…

ជីប ម៉ុង លែន បើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក 271 II និងវីឡាម៉ូដថ្មី៣ បង្កើតសម្លេងគ្រិចទីផ្សារអចលនទ្រព្យ

រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦៖ ក្រុមហ៊ុនជីប ម៉ុង លែន បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក 271 II និងវីឡាម៉ូដថ្មី៣ប្រភេទ បន្ទាប់ពីទទួលបានការគាំទ្រលើសការរំពឹងទុកកាលពី៣សប្តាហ៍មុន។ គម្រោងថ្មីនេះជាផ្នែកនៃ “Grand Series” របស់គម្រោងហ្គ្រេនលែនម៉ាក 271 ដែលមានវីឡាប្រភេទពិសេស៣ប្រភេទ៖ • វីឡា…