វៀតណាមស្វែងរកការគាំទ្រពីរុស្ស៊ី ដើម្បីសម្រេចគម្រោងថាមពលនុយក្លេអ៊ែរដ៏ធំ
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ឈិញ បានចាប់ផ្ដើមទស្សនកិច្ចផ្លូវការនៅប្រទេសរុស្ស៊ីរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមីនា ដោយមានគោលដៅសំខាន់ក្នុងការពង្រឹងសន្តិសុខថាមពលជាតិ។ ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា វៀតណាមកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីធានាប្រភពថាមពលដ៏ស្ថិរភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនោះគឺគម្រោង«មហិច្ឆតានុយក្លេអ៊ែរ»របស់វៀតណាម។ រដ្ឋាភិបាលហាណូយមានផែនការកសាងរោងចក្រថាមពលនុយក្លេអ៊ែរដំបូងក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយការចរចាជាមួយរុស្ស៊ីនឹងផ្តោតលើការផ្ទេរបច្ចេកវិទ្យា និងការគាំទ្រផ្នែកបច្ចេកទេស។ នៅថ្ងៃទី២៣ ខែមីនា លោកផាម មិញ…
