admin

administrator

អ៊ីស្រាអែលកម្ទេចស្ពានសំខាន់នៅលីបង់ បំពានច្បាប់អន្តរជាតិ

ប្រទេសអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកកម្ទេចស្ពាន Qasmiyeh ដ៏សំខាន់នៅភាគខាងត្បូងលីបង់ ដែលជាទង្វើដែលទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសហប្រជាជាតិ ដោយរំលោភលើច្បាប់អន្តរជាតិដែលហាមឃាត់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ តាមការផ្សាយរបស់ CBC កាលពីថ្ងៃទី២២ មីនា ២០២៦ កងទ័ពអ៊ីស្រាអែលបានកម្ទេចស្ពាន Qasmiyeh ឆ្លងកាត់ទន្លេ Litani ដែលស្ថិតនៅភាគខាងជើងទីក្រុង Tyre។ ស្ពាននេះជាចំណុចតភ្ជាប់សំខាន់បំផុតមួយនៅលើផ្លូវហាយវេមាត់សមុទ្រ ដែលតភ្ជាប់ទីក្រុងបេរូតទៅកាន់ភាគខាងត្បូងលីបង់។ ស្ពាននេះគឺជាសរសៃឈាមដឹកជញ្ជូនសំខាន់ ដោយជាផ្លូវមេសម្រាប់ដឹកស្បៀងអាហារ…

អ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីយកផ្លូវសាធារណៈធ្វើកន្លែងផ្ញើម៉ូតូ បង្កការកកស្ទះចរាចរណ៍

ខេត្តកំពង់ស្ពឺ៖ អ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីដែលទើបដេញថ្លៃបាន បានបញ្ជាឲ្យបុគ្គលិកនិងកូនចៅយកផ្លូវសាធារណៈជុំវិញផ្សារធ្វើជាកន្លែងផ្ញើម៉ូតូ បង្កឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរជុំវិញតំបន់នេះ។ ការយកផ្លូវសាធារណៈដាក់ផ្ញើម៉ូតូកង់ជុំវិញផ្សារកំពង់ស្ពឺត្រូវបានប្រជាពលរដ្ឋរិះគន់ថា ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន បែជាយកផ្លូវសាធារណៈរបស់រដ្ឋដាក់ជាកន្លែងផ្ញើម៉ូតូសម្រាប់យកលុយដាក់ហោប៉ាវខ្លួនឯង។ ទង្វើរបស់អ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីហាក់បីដូចជាមិនគោរពទៅតាមគោលការណ៍នៃការដេញថ្លៃរបស់ជំនាញពាក់ព័ន្ធ។ ដោយសារតែកន្លងទៅ អ្នកវិនិយោគផ្សារកំពង់ស្ពឺចាស់ដែលគេស្គាល់ថាក្រុមហ៊ុនរបស់លោកហោយាន ជាក្រុមហ៊ុនវិនិយោគតាមបណ្ដាផ្សារនានា មិនដែលមានការកកស្ទះក្នុងការធ្វើដំណើរជុំវិញផ្សារកំពង់ស្ពឺនេះទេ។ ប៉ុន្តែអ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីនេះហាក់បីដូចជាលោភលន់ មានអំណាចខ្លាំងណាស់ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍សាធារណៈរបស់រដ្ឋនោះទេ បែរជាយកផ្លូវសាធារណៈរបស់រដ្ឋនៅជុំវិញផ្សារកំពង់ស្ពឺធ្វើជាកន្លែងផ្ញើម៉ូតូយកលុយដាក់ហោប៉ាវយ៉ាងរំភើយទៅវិញ។ ប្រជាពលរដ្ឋក៏ដូចជាអ្នកមកផ្សារទិញម្ហូបធ្វើការសំណូមពរដល់អាជ្ញាធរនិងជំនាញពាក់ព័ន្ធ ជាពិសេសសណ្ដាប់ធ្នាប់ក្រុងច្បារមននិងខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យអន្តរាគមន៍រឿងអ្នកវិនិយោគផ្សារកំពង់ស្ពឺថ្មីនេះ។…

ក្រសួងមហាផ្ទៃពង្រឹងសន្តិសុខព្រំដែន កំណត់យុទ្ធសាស្ត្រឆមាសទី២ ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំសំខាន់ដើម្បីវាយតម្លៃការងារឆមាសទី១ និងកំណត់ទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ សម្រាប់នាយកដ្ឋានកណ្តាលនគរព្រំដែន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក សំរឹទ្ធ ឌី និងលោក ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ។ ក្នុងកិច្ចប្រជុំ អង្គប្រជុំបានពិនិត្យវឌ្ឍនភាពការងារសំខាន់ៗ រួមមានការពង្រឹងសន្តិសុខតាមតំបន់ព្រំដែន កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងការទប់ស្កាត់បទល្មើសឆ្លងដែន។ លោក សំរឹទ្ធ…

ជប៉ុនផ្ដល់ជំនួយយ៉ាងធំ ១៧លានដុល្លារ ជួយពលរដ្ឋខ្មែរភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានទឹកប្រាក់សរុបប្រមាណ ១៧លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានធ្វើការបញ្ជាក់ជាសាធារណៈនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា ជំនួយនេះគឺដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរភៀសសឹក ពីជម្លោះប្រដាប់អាវុធ និងជួយដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកមាតុភូមិកំណើតវិញ។ “សម្រាប់ជំនួយទាក់ទងនឹងបញ្ហាព្រំដែន រដ្ឋាភិបាលជប៉ុនសហការជាមួយអង្គការ…

ត្រាំគំរាមកម្ទេចបណ្ដាញអគ្គិសនីអ៉ីរ៉ង់ទាំងស្រុង បើមិនបើកច្រកសមុទ្រHormuz

សង្គ្រាមអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី២៣ហើយ ដោយសង្គ្រាមនៅតែខ្លាំងក្លា និងកាន់តែរាលដាល។ ក្រុងតេហេរ៉ង់បានគំរាមវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធគន្លឹះនៅតំបន់មជ្ឈឹមបូព៌ា ជាការឆ្លើយតបចំពោះឱសានវាទរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ។ លោកត្រាំបានគំរាមថា នឹងវាយប្រហារព្រមទាំងកម្ទេចបណ្ដាមជ្ឈមណ្ឌលអគ្គិសនីអ៉ីរ៉ង់ បើមិនព្រមបើកច្រកសមុទ្រហ័រមូសក្នុងរយៈពេល៤៨ម៉ោងទៀតទេនោះ។ អ៉ីរ៉ងបានឆ្លើយតមវិញ ដោយគំរាមវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពលពិសេសក្នុងតំបន់។ កងទ័ពអ៉ីស្រាអែលនិយាយថា បានវាយប្រហារនាកណ្ដាលក្រុងតេហេរ៉ង់ ក្រោយអ៉ីរ៉ង់វាយប្រហារបណ្ដាលឲ្យមានការបំផ្លាញធ្ងន់ធ្ងរលើភាគខាងត្បូងប្រទេសខ្លួន។ ការវាយប្រហារនេះបណ្ដាលឲ្យមនុស្សរងរបួសជាង១០០នាក់។ អ្នកនាំពាក្យកងទ័ពអ៉ីរ៉ង់ឧត្ដមសេនីយខាតាមអាល់អានប៊ីយ៉ាថ្លែងថា ប្រសិនបើបណ្ដាហេដ្ឋារចនាសម្ព័ន្ធប្រេងនិងថាមពលអ៉ីរ៉ង់រងការវាយប្រហារពីសំណាក់សត្រូវ នោះរាល់ហេដ្ឋារចនាសម្ព័ន្ធថាមពល បច្ចេកវិទ្យាព័ត៌មានវិទ្យានិងបណ្ដារោងចក្រចម្រាញ់ទឹក របស់អាមេរិកនិងរបស់បណ្ដាប្រទេសក្នុងតំបន់ នឹងរងការវាយប្រហារតបតវិញ។…

ជម្លោះមជ្ឈិមបូព៌ាប៉ះពាល់សេដ្ឋកិច្ចពិភពលោក៖ ប្រទេសណាខ្លះរងផលវិនាសខ្លាំងជាងគេ?

សង្រ្គាមរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបង្កវិបត្តិថាមពលធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្រ្ត ដែលគំរាមកំហែងការផ្គត់ផ្គង់ថាមពលអន្តរជាតិ និងនឹងប៉ះពាល់គ្រប់ផ្នែកនៃសេដ្ឋកិច្ចពិភពលោក។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិពីមជ្ឈិមបូព៌ា ដែលភាគច្រើនដឹកកាត់តាមច្រកហ័រមូហ្ស បានធ្លាក់ចុះយ៉ាងគំហុក ធ្វើឱ្យតម្លៃថាមពលសកលហក់ឡើងត្រដែត។ ប្រទេសទាំងនេះអាចរងផលវិនាសសេដ្ឋកិច្ចខ្លាំងជាងគេ៖ ១. ប្រទេស G7 សមាជិក G7 នៅអឺរ៉ុបកំពុងប្រឈមនឹងវិបត្តិថាមពលម្តងទៀត។ អាល្លឺម៉ង់ ដែលពឹងផ្អែកខ្លាំងលើឧស្សាហកម្ម…

រថយន្តថ្លៃជនជាតិចិនបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបានកើតឡើងនៅព្រឹកឡើងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសជនជាតិចិនម្នាក់បើករថយន្ត TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CD-5165 បានបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងខ្លាំង បណ្តាលឱ្យរបាំងថ្មវៀចចេញពីជួរចំនួនមួយផ្ទាំង។ រថយន្តរងការខូចខាតយ៉ាងដំណំផ្នែកខាងឆ្វេង ហើយមិនអាចបន្តធ្វើដំណើរទៅមុខបានទៀត។ តាមការអង្កេតដំបូង ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល…

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានរកឃើញនៅខេត្តក្រចេះ

ខេត្តក្រចេះ – ក្រុមការងារស្រាវជ្រាវពីអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាល នៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅម៉ោង ២:៣០រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

អ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz សម្រាប់នាវាជប៉ុន បន្ទាប់ពីការចរចាជាមួយតូក្យូ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រកាសថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យនាវាជប៉ុនគ្រប់ប្រភេទឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងសកល។ សារព័ត៌មានជប៉ុន Kyodo បានផ្សាយថា លោក Araqchi បានប្រាប់ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «ទីក្រុងតេហេរ៉ង់បានចាប់ផ្ដើមការចរចាជាមួយទីក្រុងតូក្យូ និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi ស្ដីពីការបើកច្រកសមុទ្រនេះសម្រាប់ជប៉ុន»។…

យន្តហោះពិសេសដឹកជនជាតិចិន ៣៣១ នាក់ ចាកចេញពីកម្ពុជា ក្រោយពាក់ព័ន្ធនឹងប្រព័ន្ធឆបោកអនឡាញ

រាជធានីភ្នំពេញ៖ ជនជាតិចិនចំនួន ៣៣១ នាក់ ដែលពាក់ព័ន្ធនឹងប្រព័ន្ធឆបោកអនឡាញ ត្រូវបានបណ្ដេញចេញពីកម្ពុជាតាមរយៈយន្តហោះពិសេសនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ ការបណ្ដេញចេញនេះធ្វើឡើងតាមការណែនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា។ ក្រុមជនជាតិចិនទាំងនេះមានស្រី១៦នាក់ ដែលពាក់ព័ន្ធទាំងករណីឆបោកតាមប្រព័ន្ធអនឡាញ និងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់។ អគ្គនាយកអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក សុខ វាសនា បានដឹកនាំប្រតិបត្តិការនេះតាមអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ការបណ្ដេញចេញធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ ការអនុវត្តនេះបង្ហាញពីភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។…