admin

administrator

គីម ជុងអ៊ុន ត្រូវជ្រើសឡើងវិញជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋកូរ៉េខាងជើង

ភ្នំពេញ – លោកគីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃប្រទេសកូរ៉េខាងជើង ដែលជាប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោកគីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៅថ្ងៃទី ២២ ខែមីនា ក្នុងអំឡុងពេលសម័យប្រជុំលើកដំបូងនៃសភាប្រជាជនកំពូលលើកទី ១៥។ គណៈកម្មាធិការកិច្ចការរដ្ឋគឺជាស្ថាប័នគ្រប់គ្រង និងធ្វើគោលនយោបាយខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងជើង។ យោងតាម…

អ៊ីរ៉ង់ទារថ្លៃឆ្លងច្រកសមុទ្រ Hormuz រហូត ២លានដុល្លារ ដោយហៅថា «ថ្លៃសង្គ្រាម»

ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងតែឆេះខ្លាំងឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់បានចាប់ផ្តើមគោលនយោបាយទារប្រាក់ពីនាវាដឹកទំនិញធំៗរហូតដល់ ២លានដុល្លារ ដើម្បីទទួលបានការអនុញ្ញាតឆ្លងកាត់ច្រកសមុទ្រស្ត្រេតអុហ្វហរមូស (Strait of Hormuz)។ លោក Alaeddin Boroujerdi សមាជិកសភាអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «នេះគឺជាការបង្ហាញអំណាចរបស់អ៊ីរ៉ង់ និងជាវិធីស្វែងរកប្រាក់ចំណាយសង្គ្រាម។ ពេលយើងកំពុងតែប្រយុទ្ធជាមួយសត្រូវ យើងត្រូវតែទារថ្លៃសេវាផ្លូវទឹកពីអ្នកដែលចង់ប្រើប្រាស់វា។» ច្រកសមុទ្រហរមូសគឺជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់បំផុតនៅក្នុងតំបន់ ដែលជាច្រកចេញចូលសម្រាប់ប្រេងដុំជាង ២០% នៃតម្រូវការសកល។…

ឯកឧត្តម ថោង ខុន បន្តដឹកនាំ NOCC អាណត្តិទី៩ បន្តសមិទ្ធផលអូឡាំពិកកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រធ្វើជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អាណត្តិទី៩ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០៣០។ អង្គមហាសន្និបាតបញ្ចប់អាណត្តិទី៨ និងបន្តអាណត្តិទី៩ (២០២៦-២០៣០) បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត សភាចារ្យ…

កីឡាករតូចៗជិតពាន់នាក់ប្រកួតជ្រើសរើសជើងឯកខេត្តតាកែវ

ខេត្តតាកែវ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ បានចាប់ផ្តើមយ៉ាងរីករាយក្នុងពិធីបើកការប្រកួតនៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦។ ពិធីនេះរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពលោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ គ្រូបង្វឹក និងសិស្សានុសិស្សរាប់ពាន់នាក់។ លោក ឡាយ…

នគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ក្នុងរឿងវាយប្លន់យកម៉ូតូស្រ្តីនៅពោធិ៍សែនជ័យ

ភ្នំពេញ៖ កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងរឿងវាយប្លន់យកម៉ូតូម៉ាក Honda Scoopy ពណ៌ចំរុះពីស្រ្តីម្នាក់នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០១:៥៧នាទី នៅផ្លូវបេតុង សង្កាត់កាកាប២។ ជនរងគ្រោះគឺភិន ចាន់សេរី អាយុ៣៤ឆ្នាំ ដែលត្រូវបានគេវាយប្លន់យកម៉ូតូ។ ការស្រាវជ្រាវត្រូវបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ…

អ៊ីរ៉ង់ព្រមានបិទច្រក Hormuz ជាអចិន្ត្រៃយ៍ បើ ត្រាំ ហ៊ានវាយប្រហាររោងចក្រថាមពល

សង្គ្រាមមជ្ឈិមបូព៌ាកំពុងឡើងកម្រិតខ្លាំងជាងមុន ដោយអ៊ីរ៉ង់បានព្រមានបិទច្រកសមុទ្រ Hormuz ទាំងស្រុងជាអចិន្ត្រៃយ៍ ប្រសិនបើសហរដ្ឋអាមេរិកហ៊ានវាយប្រហាររោងចក្រថាមពលរបស់ខ្លួន។ តាមការផ្សាយរបស់ Guardian កាលពីថ្ងៃទី២២ មីនា ២០២៦ បញ្ជាការដ្ឋានប្រតិបត្តិការយោធា Khatam Al-Anbiya បានថ្លែងថា៖ «ប្រសិនបើសហរដ្ឋអាមេរិកហ៊ានវាយប្រហាររោងចក្រអគ្គិសនីរបស់យើង ច្រកសមុទ្រ Hormuz នឹងត្រូវបិទជាអចិន្ត្រៃយ៍ ទាល់តែរោងចក្រទាំងនោះត្រូវបានសាងសង់ឡើងវិញរួចរាល់»។ កងទ័ពអ៊ីរ៉ង់បានបញ្ជាក់បន្ថែមថា…

ត្រាំលេងសើចពីការវាយ Pearl Harbor ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការវាយអ៊ីរ៉ង់

ភ្នំពេញ – នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ បានធ្វើទស្សនកិច្ចផ្លូវការទៅសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍កន្លងមក ក្នុងពេលដែលសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងតែរីករាលដាល។ យោងតាមការផ្សាយរបស់ Al Jazeera នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលេងសើចជាមួយនាយករដ្ឋមន្ត្រីជប៉ុនអំពីការវាយប្រហារនៅកំពង់ផែ Pearl…

អង្គការសហប្រជាជាតិចេញរបាយការណ៍ធ្ងន់ធ្ងរ៖ អ៊ីស្រាអែលធ្វើទារុណកម្មប្រព័ន្ធលើប្រជាជនប៉ាឡេស្ទីន

ភ្នំពេញ៖ អ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានចេញរបាយការណ៍ដ៏ធ្ងន់ធ្ងរមួយ ដែលអះអាងថា អ៊ីស្រាអែលកំពុងធ្វើទារុណកម្មជាប្រព័ន្ធលើប្រជាជនប៉ាឡេស្ទីនក្នុងទ្រង់ទ្រាយធំ ដោយបង្ហាញពីការសងសឹករួមគ្នា និងដោយចេតនាបំផ្លិចបំផ្លាញ។ ក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃសុក្រ លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិនៅក្នុងទឹកដីប៉ាឡេស្ទីន បាននិយាយថា៖ «ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ប្រជាជនប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួន ទទួលរងនូវការរំលោភបំពានលើរាងកាយ និងផ្លូវចិត្តយ៉ាងឃោរឃៅបំផុត»។…

អាជ្ញាធរចម្រុះភ្នំពេញបង្ក្រាបទីតាំង Online Scam ឃាត់ខ្លួន៤៩នាក់ រកឃើញកុំព្យូទ័រ៦០គ្រឿង ទូរសព្ទ៦៨៧គ្រឿង

ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារ ជីនបៀន មេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ…

វរសេនីយ៍ទោចាន់ ពិសិដ្ឋ បាត់បង់ជីវិតខណៈការពារព្រំដែន រដ្ឋបាលភ្នំពេញចូលរួមគោរពវិញ្ញាណក្ខន្ធ

ភ្នំពេញ៖ ស្នាដៃវីរជនកងទ័ពដ៏ក្លាហានមួយរូបបានបិទបាំងទៅហើយ នៅពេលដែលលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មេបញ្ជាការកងកុម្មង់ដូទ័ពពិសេស បានទទួលមរណភាពក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ ខណៈកំពុងឈរជើងការពារទឹកដីពីការឈ្លានពាននៅតំបន់ជាំស្រង៉ាំ។ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឆាយ វីរៈ និងលោក ឯក ឃុនដឿន អភិបាលរង បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធនៅថ្ងៃអាទិត្យទី២២ មីនា ២០២៦…