កីឡាករតូចៗជិតពាន់នាក់ប្រកួតជ្រើសរើសជើងឯកខេត្តតាកែវ
ខេត្តតាកែវ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ បានចាប់ផ្តើមយ៉ាងរីករាយក្នុងពិធីបើកការប្រកួតនៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦។ ពិធីនេះរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពលោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ គ្រូបង្វឹក និងសិស្សានុសិស្សរាប់ពាន់នាក់។ លោក ឡាយ…
