ត្រាំបដិសេធបទឈប់បាញ់ជាមួយអ៊ីរ៉ង់ តែបើកចំហឱ្យជជែកគ្នាបាន
ជាការបង្ហាញជំហរដ៏រឹងមាំរបស់លោក ដូណាល់ ត្រាំ ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដែលឈានចូលសប្តាហ៍ទី៣ហើយនោះ ប្រធានាធិបតីអាមេរិក អះអាងថា នឹងគ្មានបទឈប់បាញ់ជាមួយអ៊ីរ៉ង់ឡើយ តែភាគីទាំងពីរអាចជជែកគ្នាបាន។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសេតវិមានកាលពីថ្ងៃសុក្រទី២០ខែមីនាឆ្នាំ២០២៦ មេដឹកនាំប្រទេសមហាអំណាចផុតលេខវ័យ៧៩ឆ្នាំរូបនេះនិយាយថា៖ «ស្ដាប់ចុះ យើងអាចមានការសន្ទនាគ្នាបាន ប៉ុន្តែខ្ញុំមិនចង់មានបទឈប់បាញ់ឡើយ»។ លោកបន្តថា៖ «អ្នកមិនអាចមានបទឈប់បាញ់ទេ នៅពេលអ្នកកំពុងកម្ទេចភាគីម្ខាងទៀតឲ្យរាបដល់ដីទៅហើយនោះ។ ពួកគេគ្មានកងទ័ពជើងទឹក គ្មានកងទ័ពអាកាស គ្មានអ្នកសង្កេតការណ៍…
