admin

administrator

យុវជន២នាក់ជិះឌុបបុករថយន្តពីក្រោយ ស្លាប់១របួស១ រថយន្តគេចរត់បាត់

យុវជន២នាក់ជិះម៉ូតូឌុបគ្នាបានបុកពីក្រោយរថយន្តមួយគ្រឿង បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទៀត នៅតាមផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦។ យុវជនទាំងពីរនាក់ជិះម៉ូតូម៉ាក HONDA DREAM លេខផ្លាកភ្នំពេញ 1AG-1025 បើកទៅផ្ទះក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងដែលមិនចាំម៉ាក។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ យុវជនទាំងពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿន…

អាជ្ញាធរខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណការ បូមស្តារប្រព័ន្ធលូក្រោយភ្លៀងធ្លាក់

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ ក្នុងការដាក់រថយន្តបូមស្តារ និងកាយសំរាមចេញពីរីហ្គាលូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ សកម្មភាពនេះបានធ្វើឡើងក្រោយពីមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដែលបណ្តាលឱ្យមានការដក់ទឹក និងធ្វើឱ្យប្រព័ន្ធលូហូរយឺត ស្ទះទៅដោយសំរាម និងដី។ ក្រុមការងារបានចុះទៅសំអាតតាមប្រព័ន្ធលូ និងផ្លូវបេតុងប្របសាលាបឋមសិក្សា ប៊ុន រ៉ានីហ៊ុនសែន សាម្គី ដែលស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ អាជ្ញាធរបានបញ្ជាក់ថា…

ត្រាំប្រកាសចង់បញ្ចប់សង្រ្គាមអ៊ីរ៉ង់ ប៉ុន្តែទាមទារឲ្យប្រទេសផ្សេងការពារច្រកសមុទ្រ Hormuz

ភ្នំពេញ – ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអំពីគោលនយោបាយថ្មីចំពោះសង្រ្គាមជាមួយអ៊ីរ៉ង់ ដោយលោកចង់បញ្ចប់សង្រ្គាមនេះ ប៉ុន្តែតម្រូវឲ្យប្រទេសផ្សេងៗទៀតដែលប្រើប្រាស់ច្រកសមុទ្រ Hormuz ត្រូវយាមកាមនិងការពារវាដោយខ្លួនឯង។ ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រទី២០មីនា ២០២៦ លោកត្រាំសរសេរថា៖ «យើងកាន់តែខិតជិតសម្រេចបាននូវគោលដៅហើយ ខណៈយើងពិចារណាកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងខាងយោធាដ៏ធំនៅមជ្ឈិមបូព៌ា។ ច្រកសមុទ្រ Hormuz…

អ៊ីរ៉ង់គំរាមអង់គ្លេសឲ្យប្រយ័ត្ន បើហ៊ានផ្តល់មូលដ្ឋានទ័ពឲ្យអាមេរិកប្រើ

ទីក្រុងតេហេរ៉ង់៖ ក្នុងពេលសង្គ្រាមមជ្ឈិមបូព៌ាកំពុងពុះកញ្ជ្រោល អ៊ីរ៉ង់បានព្រមានអង់គ្លេសឲ្យប្រយ័ត្នកើតរឿងធំ បើហ៊ានផ្តល់មូលដ្ឋានទ័ពរបស់ខ្លួនឲ្យសហរដ្ឋអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនេះ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានព្រមានក្នុងជំនួបតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេស Yvette Cooper នៅថ្ងៃសុក្រទី២០ មីនា ២០២៦ ថា៖ «ការអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស នឹងត្រូវចាត់ទុកថាជាការចូលរួមក្នុងអំពើឈ្លានពាន»។ លោក Araghchi បានចោទប្រកាន់អង់គ្លេសនិងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតថា «លម្អៀង»…

នគរបាលកំពង់សោមចាប់ក្រុមលេងល្បែងជល់មាន់ ឃាត់ខ្លួន ៣នាក់រួមទាំងមាន់ជល់ និងឧបករណ៍លេងល្បែង

ខេត្តព្រះសីហនុ៖ នគរបាលក្រុងកំពង់សោមបានចាត់វិធានការបង្ក្រាបបទល្មើសលេងល្បែងជល់មាន់ ដោយឃាត់ខ្លួនអ្នកលេងល្បែងចំនួន ៣នាក់ និងដកហូតវត្ថុតាងជាច្រើន។ ការបង្ក្រាបនេះធ្វើឡើងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងការណែនាំពីឧត្ដមសេនីយ៍ត្រី ណុប បញ្ញា។ សកម្មភាពនេះក៏ទទួលបានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។ នៅថ្ងៃទី១៩ មីនា ២០២៦ វេលាម៉ោង១៣:១៥នាទី កម្លាំងជំនាញព្រហ្មទណ្ឌនគរបាលក្រុងកំពង់សោមបានល្បាតទៅកាន់តំបន់ព្រៃអ្នកតា ភូមិគគីរ…

ក្រុមក្មេងទំនើង២០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្កការអុកឡុកទាំងថ្ងៃទាំងយប់នៅស្វាយរៀង

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលបានចាត់វិធានការយ៉ាងតឹងរឹងក្នុងការបង្ក្រាបក្រុមក្មេងទំនើងចំនួន២០នាក់ ដែលបានបង្កការអុកឡុករំខានសង្គមនៅក្នុងមូលដ្ឋានស្រុករមាសហែក។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ការចាប់ខ្លួននេះត្រូវបានអនុវត្តដោយអធិការដ្ឋាននគរបាលស្រុករមាសហែក កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។ ក្រុមក្មេងទំនើងទាំង២០នាក់នេះត្រូវបានចោទប្រកាន់ពីបទបង្កការអុកឡុកទាំងថ្ងៃទាំងយប់…

អាជ្ញាធរស្រុកស្អាងចាប់ខ្លួនក្រុមកាប់ប្លន់៤នាក់ បន្ទាប់ពីព្យាយាមលួចម៉ូតូយុវជន៣នាក់

ខេត្តកណ្តាល៖ អាជ្ញាធរស្រុកស្អាងបានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងករណីកាប់ប្លន់យកម៉ូតូពីយុវជន៣នាក់ ដោយមានការធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន។ លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ២១ ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង។ ជនរងគ្រោះទាំង៣នាក់មាន៖ ១. ឡេង សេងហ៊ាង (១៧ឆ្នាំ)…

កងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបក្រុមក្មេងទំនើង៤នាក់ កាន់កាំបិត-ដាវ អុកឡុកក្នុងភូមិ

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើង៤នាក់ ដែលប្រដាប់ដោយកាំបិត និងដាវ នាំគ្នាអុកឡុកក្នុងភូមិ បង្កភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ។ ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថ…

រថយន្ត LEXUS ពាក់ផ្លាកលេខខេមរភូមិន្ទបុកបង្កាន់ដៃស្ពានអាកាសចោមចៅ ខូចខាតយ៉ាងធ្ងន់

ភ្នំពេញ៖ ហេតុការណ៍រថយន្តបុកបង្កាន់ដៃស្ពានអាកាសចោមចៅបានកើតឡើងនៅព្រលឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ បុរសម្នាក់បើករថយន្តម៉ាក LEXUS RX400H ពាក់ផ្លាកលេខខេមរភូមិន្ទ 01 2-7031 បានបើកយានយន្តដោយល្បឿនលឿនពេក ហើយបានបាត់បង់ការគ្រប់គ្រង បណ្តាលឱ្យរថយន្តជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤:៤០នាទីព្រលឹម ដោយរថយន្តធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ ការបុកប៉ះខ្លាំងបានធ្វើឱ្យផ្នែកខាងមុខរថយន្តខូចខាតយ៉ាងធ្ងន់…

អំពើគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ! កូនអភិបាលស្រុកបោះសម្ដី «បើងាប់សង២ម៉ឺនដុល្លារ» បន្ទាប់ពីរថយន្តបុកក្មេង

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ឈឺចាប់មួយបានកើតឡើងនៅខណ្ឌឬស្សីកែវ នៅពេលដែលរថយន្តមួយគ្រឿងបុកក្មេងជំទង់ម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់។ អ្នកបើករថយន្តគឺជាស្ត្រី រីឯអ្នករួមដំណើរគឺលោក សាមីន វុត្ថារិទ្ធ ដែលជាកូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម និងជាមន្រ្តីសាលាស្រុក។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ក្មេងប្រុសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាដោយរងរបួសធ្ងន់។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បានោះគឺ លោក…