admin

administrator

អ៊ីស្រាអែលប្រកាសជោគជ័យក្នុងការកម្ទេចសមត្ថភាពនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់ពីប្រតិបត្តិការយោធារួមគ្នា២០ថ្ងៃ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសជាសាធារណៈនៅថ្ងៃព្រហស្បតិ៍ទី១៩ មីនា ២០២៦ ថា អ៊ីរ៉ង់លែងមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរទៀតហើយ។ ការប្រកាសនេះមកបន្ទាប់ពីប្រតិបត្តិការយោធារួមគ្នារវាងអ៊ីស្រាអែល និងអាមេរិករយៈពេល២០ថ្ងៃ។ តាមការបញ្ជាក់របស់លោកណេតាន់យ៉ាហ៊ូ អ៊ីរ៉ង់បានបាត់បង់សមត្ថភាពក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលបាលិស្ទិកទាំងស្រុង។ លោកបានលើកឡើងថា ទោះបីជាអតីតមេដឹកនាំអ៊ីរ៉ង់លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី២៨កុម្ភៈ…

ព្រឹត្តិការណ៍សមរាត្រីអង្គរ៖ ភ្ញៀវទេសចរកុះករមកទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានជួបជុំគ្នាទៅទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox)។ សូមជម្រាបថា សមរាត្រីអង្គរ (Angkor Equinox) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃើញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត។…

សហរដ្ឋអាមេរិកបង្កើនកម្លាំងយោធាយ៉ាងធំធេងនៅមជ្ឈិមបូព៌ា ឆ្ពោះទៅកាន់អ៊ីរ៉ង់

អន្តរជាតិ ៖ សហរដ្ឋអាមេរិកបានបង្កើនល្បឿនការជំរុញផ្នែកយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយបញ្ជាឱ្យក្រុមត្រៀមលក្ខណៈសម្រាប់នាវាមុជទឹក USS Boxer ដែលដឹកនាំដោយនាវាមុជទឹក USS Boxer ចូលរួមដោយនាវាមុជទឹក USS Comstock និងនាវាមុជទឹក USS Portland ប្រញាប់ប្រញាល់ទៅកាន់មជ្ឈិមបូព៌ា។ ការដាក់ពង្រាយយ៉ាងឆាប់រហ័សនៃកងម៉ារីនដែលត្រៀមរួចជាស្រេចសម្រាប់សមរភូមិប្រហែល ២,៥០០ នាក់ និងនាវាចម្បាំងគាំទ្រនេះ…

រលកកម្តៅថៃឆ្នាំនេះគ្រោះថ្នាក់ខ្លាំង សន្ទស្សន៍កម្តៅអាចឈានដល់ ៥២°C

រលកកម្តៅដ៏គ្រោះថ្នាក់កំពុងគំរាមកំហែងប្រទេសថៃនៅក្នុងរដូវប្រាំងឆ្នាំនេះ ដោយមានការព្យាករណ៍ថា សន្ទស្សន៍កម្តៅ (Heat Index) អាចហក់ឡើងខ្ពស់លើស ៥២ អង្សាសេក្នុងខែមេសា និងឧសភា។ សន្ទស្សន៍កម្តៅគឺជាសីតុណ្ហភាពដែលរាងកាយមនុស្សមានអារម្មណ៍ថាក្តៅជាក់ស្តែង នៅពេលដែលគេយកកម្តៅអាកាសមកគណនារួមជាមួយសំណើមទាក់ទង។ និយាយឱ្យងាយយល់ វាជាកម្រិតកម្តៅដែលយើងមានអារម្មណ៍ថាក្តៅជាងសីតុណ្ហភាពដែលឃើញនៅលើទែម៉ូម៉ែត្រ។ តាមការផ្សាយរបស់ The Nation រដ្ឋាភិបាលទីក្រុងបាងកកបានចេញការព្រមានថា អាកាសធាតុក្នុងប្រទេសថៃនឹងក្តៅខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលអាចបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺភាគខាងជើង…

កម្មករវាយក្បាលមេជាងដែកដោយញញួរដែក បន្ទាប់ពីទារលុយថ្លៃពលកម្មមិនបានតាមតម្រូវការ

ភ្នំពេញ៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើងនៅក្នុងខណ្ឌដង្កោ នៅពេលដែលកម្មករជាងដែកម្នាក់បានប្រើញញួរដែកវាយក្បាលមេជាងរបស់ខ្លួន ដោយសារតែជម្លោះពីការទារលុយថ្លៃពលកម្ម។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅមុខរោងចក្រឆាយណាទីង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ជនរងគ្រោះគឺ លោក ហុង ឆៃយ៉ា អាយុ៣០ឆ្នាំ ជាមេជាងដែក ចំណែកជនសង្ស័យគឺ លោក ជា…

ប៉ូលិសអង្គស្នួលបង្ក្រាបបក្ខពួកញៀន៣នាក់ ដកហូតគ្រឿងញៀន១,៤៩ក្រាម ក្នុងឃុំពើក

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួលបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងទាន់ពេលវេលា ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ដែលតែងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃទំពូង និងភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ៣នាក់ មានឈ្មោះ ថុន…

អភិបាលស្ទឹងត្រែង បន្តដំណើរការស្ថាបនាផ្លូវបេតុងសរសៃដែក ដើម្បីអភិវឌ្ឍន៍ខេត្ត

ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បន្តដាក់ចិត្តដាក់កាយ ធ្វើការដោយបេះដូង និងទទួលខុសត្រូវក្នុងការជម្រុញពង្រឹងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ លោកអភិបាលបានលើកឡើងថា៖ “មួយជំហានម្តងៗ ដើម្បីប្រជាជនខេត្តស្ទឹងត្រែង។ ទោះបីជាចេញដំណើរយឺត ក៏ប៉ុន្តែយើងនៅតែបោះជំហានទៅមុខរហូត។ សូមគោរពអរគុណចំពោះគ្រប់ការរួមចំណែកទាំងអស់។” ក្នុងគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៦ ការងារស្ថាបនាផ្លូវបេតុងសរសៃដែក កម្រាស់ ០,១៥ សង់ទីម៉ែត្រ…

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងស្គែមអនឡាញដែលបានបិទកន្លងមក

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យនៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមកនៅក្នុងមូលដ្ឋានស្រុកភ្នំព្រឹក និងស្រុកកំរៀង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ក្នុងលោក សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទសៀលកន្លងមក និងហាមដាច់ខាតមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល ថែរក្សាវត្ថុតាង និងសម្ភារនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។ លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ…

លោក ទូច គង្គា ឧបត្ថម្ភថវិកាជាង ១២លានរៀល ដល់សកម្មភាពគណបក្សស្រុកបុរីអូរស្វាយសែនជ័យ

ខេត្តស្ទឹងត្រែង – លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងអនុប្រធានយុវជនគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦ នៅស្រុកបុរីអូរស្វាយសែនជ័យ។ ក្នុងឱកាសនេះ លោកបានឧបត្ថម្ភថវិកាយ៉ាងសំខាន់ដល់សកម្មភាពគណបក្ស រួមមាន៖ • ថវិកា ៣លានរៀល អង្ករ ២តោន សំឡីអនាម័យ…

ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី ទទួលតំណែងថ្មីជានាយកស្តីទី ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី ត្រូវបានប្រគល់ភារកិច្ចជានាយកស្តីទី ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ ក្រោយពីលោកឧត្តមសេនីយ៍ឯក ជីម សុខ ត្រូវបានតែងតាំងជានាយកនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ។ ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី ធ្លាប់បានបម្រើការងារជានាយកការិយាល័យសិក្សាគម្រោង និងផែនការទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន។ ការផ្លាស់ប្តូរតួនាទីនេះជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធថ្មីក្នុងកងទ័ពកម្ពុជា។ តាមការគ្រោងទុក…