បាល់ទះ៖ បិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតC ប្រកបដោយជោគជ័យសម្រាប់ការអភិវឌ្ឍកីឡាជាតិ
រាជធានីភ្នំពេញ ៖ វគ្គបណ្ដុះបណ្ដាលគ្រូកីឡាបាល់ទះកម្រិតCដែលជាគម្រោងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្បុជា និងមានការចូលរួមពីសហព័ន្ធកីឡាបាល់ទះអន្តរជាតិ(FIVB)បានបិទបញ្ចប់ជាស្ថាពរកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចំនួន២៥នាក់មកពីសហព័ន្ធនានាចំណុះឱ្យសហព័ន្ធកីឡាបាល់ទះកម្ពុជានៅទូទាំងប្រទេស និងមានគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាបាល់ទះអន្តរជាតិគឺលោកបណ្ឌិត Cusan Jarotta ។ នេះគឺជាលើកទី១ហើយដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា មានឱកាសរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះថ្នាក់អន្តរជាតិនេះឡើង។ ឯកឧត្តមប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ក្នុងការស្រូបយកចំណេះដឹងថ្មីៗ ពីគ្រូឧទ្ទេសកម្រិតអន្តរជាតិរបស់…
