ហាណូយត្រៀមខ្លួនជាម្ចាស់ផ្ទះអូឡាំពិក! វៀតណាមបោះទុនសាងសង់ទីក្រុងកីឡាលំដាប់ពិភពលោកលើផ្ទៃដីរាប់ម៉ឺនហិកតា
រាជធានីហាណូយ ប្រទេសវៀតណាម ៖ យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានអនុម័តជាបឋមលើផែនការបង្កើតទីក្រុងកីឡាអូឡាំពិកលំដាប់ពិភពលោកដ៏ធំមហាសាលមួយ។ គម្រោងនេះនឹងមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗជាច្រើន។ ទីក្រុងកីឡានាពេលអនាគតមួយនេះ ត្រូវបានគេរំពឹងថានឹងមានទំហំធំធេងជាងទីក្រុងកីឡាអន្តរជាតិជាច្រើនលើពិភពលោកទៅទៀត។ ទំហំស្រាវជ្រាវសរុបសម្រាប់តំបន់ទីក្រុងកីឡាអូឡាំពិកហាណូយមានប្រមាណ ១៦ ០៨០ហិកតា ដោយគ្រាន់តែផ្នែក A តែមួយគត់គ្របដណ្តប់លើផ្ទៃដីប្រមាណ…
