ថ្នាលបណ្តុះបណ្តាលធនធានគុនល្បុក្កតោនៅខេត្តសៀមរាបចំនួន៤ អាចនឹងដួ.លរលំបើគ្មានការជួយគាំទ្រ
ខេត្តសៀមរាប ៖ សាលាក្បាច់គុនល្បុក្កតោនៅក្នុងខេត្តសៀមរាបចំនួន៤ទីតាំងដែលជាថ្នាលបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីបន្តវេន បាននិងកំពុងជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារនូវការដោះស្រាយជាបន្ទាន់ដើម្បីកុំឱ្យដួលរលំ ខណៈខេត្តមួយនេះមានមូលដ្ឋានរឹងមាំជាងគេក្នុងការចងក្រងឯកសាររស់ រហូតកម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការដាក់បញ្ចូលគុនល្បុក្កតោចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងឆ្នាំ២០២២ទៀតផង ។ ក្រុមគ្រូបង្វឹកបារម្ភខ្លាចគុនល្បុក្កតោលែងមានវត្តមាននៅខេត្តសៀមរាបទៀត ហេតុនេះពួកគាត់បានដង្ហោយឱ្យមានការជួយទំនុកបម្រុងពីភាគីពាក់ព័ន្ធដើម្បីឱ្យសាលាគុនក្នុងខេត្តនេះមានលទ្ធភាពបណ្តុះបានធនធានបន្តវេនប្រកបដោយគុនភាពកាន់តែច្រើនឈានទៅដណ្តើមមេដាយជូនជាតិនៅលើឆាកអន្តរជាតិ ។ ជាក់ស្ដែងបន្ទាប់ពីគុនល្បុក្កតោបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមកីឡាករ កីឡាការិនីគុនល្បុក្កតោ រួមគ្នាដណ្តើមបានមេដាយមាស៨ ប្រាក់៨ និងសំរឹទ្ធ៣…
