សម្តេចតេជោថា មិនចង់ឃើញការប្រយុទ្ធណា មួយកើតឡើងនោះទេ
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់យ៉ាងដូច្នេះថា សម្តេចមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីទាហានថៃបានលួចបាញ់ប្រហារមកលើកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅតំបន់មុំបីស្ថិតនៅខេត្តព្រះវិហារ បណ្តាលឲ្យទាហានខ្មែរម្នាក់ស្លាប់ ។…
