ជីវិត និងសង្គម

ព្រះសីហនុ! បិទកាស៊ីណូ ៤ កន្លែងទៀត សង្ស័យជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!

ខេត្តព្រះសីហនុ៖ អាជ្ញាធរមានសមត្ថកិច្ចបានបើកយុទ្ធនាការបង្ក្រាបដ៏ក្ដៅគគុក ដោយបានចុះផ្អាក និងបិទជាបណ្ដោះអាសន្ននូវអាជីវកម្មកាស៊ីណូ ៤ កន្លែងបន្ថែមទៀត នៅក្នុងក្រុងព្រះសីហនុ។ ចំណាត់ការនេះធ្វើឡើងតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងរីករាលដាល។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារចម្រុះដឹកនាំដោយ…

រថយន្តក្រឡុកស៊ីម៉ង់ត៍បុកអ្នកជិះកង់ស្លាប់ ត្រូវនគរបាលសែនសុខឃាត់បានហើយ ខណៈអ្នកបើកបររត់គេចខ្លួន

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​ដែល​បាន​បើក​បុក​បុរស​ម្នាក់​ជិះ​កង់​ហាត់ប្រាណ​ បណ្តាលឱ្យស្លាប់ កាលពី​ព្រឹក​មិ​ញ​នៅ​សង្កាត់​ទឹកថ្លា ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​។ គួររំលឹកថា បុរស​ម្នាក់​ជិះ​កង់​ហាត់ប្រាណ ត្រូវ​រថយន្ត​បុក​ស្លាប់ ហើយ​កិន​កង់​អូស​គេច​ជិត​១០​គីឡូ។ លោក​វរៈសេនីយ៍ឯក​ហួរ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​អ្នក​ជិះ​កង់​ស្លាប់ ត្រូវ​បាន​លោក​អធិការ​ ដឹកនាំ​ស្រាវជ្រាវ​ឃាត់ បាន​នៅ​ក្នុង​ទីតាំង​ក្រឡុក​ស៊ីម៉ង់​ត៍​មួយ​កន្លែង​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា…

កម្ពុជា ប្ដេជ្ញាចិត្តឥតងាករេ ចំពោះកិច្ចព្រមព្រៀងសន្តិភាព ជាមួយការថ្លែងអំណរគុណអាម៉េរិក

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងសន្តិភាព ក្នុងជំនួបជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី ៤…

ភ្នំពេញ​បិទផ្លូវ​ជុំវិញ​វិមាន​ឯករាជ្យ ថ្ងៃ​ទី​៩ និង​១១ វិច្ឆិកា សម្រាប់​ទិវា​បុណ្យ​ឯករាជ្យ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ នៃ​ទិវា​បុណ្យ ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត នៃ​កង​យោធពលខេមរភូមិន្ទ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៩ និង​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​វិមាន​ឯករាជ្យ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។…

បង្ក្រាបបានភ្លាមៗ! ជនសង្ស័យលួចរថយន្តនៅក្រុងប៉ោយប៉ែត ត្រូវឃាត់ខ្លួនត្រឹម៣ម៉ោង

ខេត្តបន្ទាយមានជ័យ ៖ ករណីលួចរថយន្តមួយគ្រឿងនៅក្រុងប៉ោយប៉ែត ដែលទើបកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកស្វាយចេក សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការស្រាវជ្រាវ និងស្ទាក់ចាប់បានយ៉ាងទាន់ហន់ត្រឹមតែជាង ៣ម៉ោងប៉ុណ្ណោះ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៨:២០នាទីព្រឹក នៅចំណុចផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងរថយន្តដែលបានលួចផងដែរ។ លោកវរសេនីយ៍ឯក…

បង្ក្រាបធំ! ឃាត់រថយន្តដឹកលៀសខុសច្បាប់ជិត៩តោន នៅព្រំប្រទល់កំពង់ឆ្នាំង-ពោធិ៍សាត់

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងចម្រុះរួមមានមន្ត្រីជំនាញរដ្ឋបាលជលផល សហការជាមួយកងកម្លាំងយោធាជាច្រើនអង្គភាព បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនលៀសខុសច្បាប់ដ៏ធំមួយ ដោយឃាត់រថយន្តមួយគ្រឿងដែលផ្ទុកលៀសជិត ៩ តោន កាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់ឱ្យដឹងថា នៅវេលាកើតហេតុខាងលើ…

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ត្រៀមបើកដំណើរការពេញលេញ ជំរុញសេដ្ឋកិច្ចជាតិ! (ថ្ងៃទី១ មេសា ២០២៦)

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​និង​មហាជន​ទាំងអស់​មេត្តា​ជ្រាប​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ នឹង​ត្រូវ​បើក​ឱ្យ​ឆ្លងកាត់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​តទៅ ដោយ​លែងមាន​ការ​បិទ​ចរាចរណ៍​ទៀត​ហើយ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា​កន្លង​ទៅ​។ បច្ចុប្បន្ន ដំណើរការ​សាងសង់​ស្ពាន​នេះ​នៅ​បន្ត​បញ្ចប់​នូវ​ការងារ​មួយ​ចំនួន​ដូចជា​៖ ការងារ​គំនូស​ចរាចរណ៍​លើ​ស្ពាន និង​ការងារ​បំពាក់​បង្គោល​បំភ្លឺ​ស្ពាន​ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ​២០២៦​ខាង​មុខ​។…

ផ្លូវល្បឿនលឿនកំពង់ស្ពឺ រន្ធត់យប់មិញ! រថយន្ត Alphard បុកគូទ FUSO ពេញទំហឹង បណ្តាលឲ្យខ្មែរ-កូរ៉េ របួសធ្ងន់

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ២១:២០នាទី លើកំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរថយន្តទំនើបម៉ាក ALPHARD បានបុកគូទរថយន្ត FUSO ពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកបើកបរជនជាតិខ្មែរ និងអ្នករួមដំណើរជនជាតិកូរ៉េម្នាក់រងរបួសធ្ងន់។ នេះបើយោងតាមការប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។…

ព្យុះ​កាល​ម៉េ​ហ្គី​ទី​២៥ នឹង​បោកបក់​កម្ពុជា! ក្រសួង​ធនធានទឹក​ព្រមាន​ពី​ភ្លៀង​ធ្លាក់ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្លាំង​ដល់​ថ្ងៃទី​៥ វិច្ឆិកា​ខាងមុខ។ សូម​ប្រុងប្រយ័ត្ន!

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​ថា ប្រទេស​កម្ពុជា​នឹង​រង​ឥទ្ធិពល​ដោយ​ព្យុះ​ទី​២៥ ឈ្មោះ «​កាល​ម៉េ​ហ្គី (Kalmaegi)» ដែល​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ទូទាំង​ប្រទេស។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា សម្ពាធ​ទាប​ដែល​កើត​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាង​លិច បាន​វិវត្ដ​ទៅ​ជា​ព្យុះ​ទី​២៥ ឈ្មោះ «​កាល​ម៉េ​ហ្គី…

សិស្សសាលាវ័យក្មេងម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅទឹកធ្លាក់ព្រៃនប់ ខេត្តព្រះសីហនុ

ស្រុកព្រៃនប់ ៖ សិស្សសាលាប្រុសវ័យ ១៧ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈចុះហែលទឹកលេងជាមួយមិត្តភក្តិ នៅរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ក្នុងខេត្តព្រះសីហនុ។ ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៤៖៣០ នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ក្នុងភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។…