ជីវិត និងសង្គម

ខ្វះ​ការ​ត្រួតពិនិត្យ បើកបរ​​របូត​កន្ទុយ​រ៉ឺ​ម៉កដឹកទូ​កុងតឺន័រ​ ​ចេញពី​ក្បាល​រថយន្ត

រាជធានីភ្នំពេញ ​៖ រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក ​ដឹក​ទូ​កុងតឺន័រ​ ១​គ្រឿង ខណៈ​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​របូត​កន្ទុយ​រ៉ឺ​ម៉ក ដែល​មាន​ទូ​កុងតឺន័រ​នៅ​លើ​នោះ ចេញពី​ក្បាល​រថយន្ត​ធ្លាក់​អុក​លើ​ផ្លូវ​លាន់​សូរដូច​គ្រាប់​ផ្លោង ជា​ហេ​តុ​បង្ក​ឲ្យ​អ្នកដំណើរ​មានការ​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា។ ទាក់ទង​ទៅ​នឹង​ហេតុការណ៍​នេះ​ដែរ ​ត្រូវ​បាន​សមត្ថកិច្ច ក៏​ដូច​ជា​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​នះ ​ធ្វេសប្រហែស​ គ្មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវទេ ​មុន​នឹង​ចេញដំណើរ ។ ហេតុការណ៍​នោះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥…

បើកបរ​ស្រវឹង​បណ្តាល​ឱ្យមនុស្ស​ស្លា.ប់​៖ ច្បាប់​ដាក់គុ.ក​ពី​២​ទៅ​៥​ឆ្នាំ

ជន​ន​ជន​ណា​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​
​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លា.ប់​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០​លាន ទៅ​២៥​លាន​រៀល​ ។ នេះ​បើ​យោង​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ។ ថ្មី​ៗ​នេះ មាន​ករណី​មន្ត្រី​នគរបាល​ម្នា​ក់ បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បណ្តាល​អោយ​មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​រង​របួស​ ។ រឿង​នេះ ​បាន​ក្លាយជា​ប្រធានបទ​ជជែក​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​លើ​បណ្តាញ​សង្គម​ ។ ទោស​នេះ​ ក៏​ដូច​គ្នា​ផង​ដែរ​ដល់​អ្នកបើកបរ​ដែល​គ្មាន​បណ្ណ​បើកបរ…

ស្នងការ​រាជធានី​ភ្នំពេញ​៖​ ឈ្មោះ ហ៊ុន ហេង បញ្ជូន​ទៅ​តុលាការ​ព្រឹក​នេះ

រាជធានី​ភ្នំពេញ​ ៖ ​លោក ហ៊ុន ហេង​ ដែល​បាន​បើករថយន្ត​បុក​រះ​ពីក្រោយ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​នាក់ ​ត្រូវ​បាន​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ នា​ព្រឹក​ថ្ងៃ​ទី​១៧​ ឧសភា នេះ​ហើយ​ព្រម​ទាំ​អនុវត្ត​នៅ​បទ​ពិន័យ​នគរបាល​ជាតិ​កម្ពុជា​បណ្ដេញ​ចេញពី​ក្របខណ្ឌ​ផង​ដែរ ​។ ​នេះ​បើឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ឯកឧត្តម​ ជួន…

ខ្ចី​ម៉ូតូ​យក​ទៅ​លក់ ជនសង្ស័យ​ម្នាក់ ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី​ខ្ចី​ម៉ូតូ​យក​ទៅ​លក់ នៅ​ចំណុច​កាស៊ីណូ​ហ្គោ​ដ​វើ​ល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ​ឈ្មោះ បូ ចាន់​ឌី ភេទ​ប្រុស…

ស្ត្រី​ពិការ​ដៃ​ស្តាំមាន​ជីវភាព​ខ្វះខាត​ តែមិន​សុំទាន​គេ​ទេ ​សុខចិត្ត​លក់​ផ្លែ​ត្នោត​ដោះស្រាយ​ក្រពះ​

ខេត្តកំពង់ចាម​ ៖ ស្ត្រី​ពិការ​ដៃ​ឆ្វេង​ស្តាំស្មា​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ទោះបី​ជីវភាព​មានការ​ខ្វះខាត​យ៉ាងណា​ក៏​ដោយ មិន​លើកដៃ​សុំទាន​គេ​នោះ​ទេ​។​ដោយ​សុខចិត្ត​ទិញ​ផ្លែ​ត្នោត​ពី​អ្នកស្រុក​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម យក​មក​លក់​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម រៀង​រាល់​ព្រឹក​ដើម្បី​យក​ថវិកា​ដោះស្រាយ​ជីវភាព​ក្រុម​គ្រួសារ​ ។ ស្ត្រី​ឈ្មោះ​បៀ​ន សុខ​ហៀ​ង អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ក្រឡា ឃុំ​អំពិល បាន​រៀបរាប់​នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​១២​ថ្ងៃត្រង់​ទី ១៦​ឧសភា ឆ្នាំ​២០២៥​ថា រាល់ថ្ងៃ​គាត់​ពិតជា​មាន​ជីវភាព​ខ្វះខាត​មែន​ដោយ​ផ្ទះ​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​មាន​ទំហំ​តូច​ល្មម ដោយ​មានកូន​ចំនួន​បី​នាក់…

កូ​វី​ដ​១៩​ថ្មី «ជេ​អ៊ិ​ន​១» គំ.រា.ម.កំ.ហែ.ង​៖ ស.ម្លា.ប់​មនុស្ស​១.៦០២​នាក់មិន​ដល់​១​ខែ

មេរោគ​កូ​វី​ដ​១៩​ដែល ​យើង​លែង​ខ្លាច​លែង​បារម្ភ​ជា​ទូទៅ​ប្រមាណ​ជា២​ទៅ​៣​ឆ្នាំ​មក​ហើយនោះ គឺ​បាន​វិវត្តន៍​ថ្មី​មួយ​បែប​ទៀត ដែល​ក្រសួងសុខាភិបាល​បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ ២០២៥ ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក ​បាន​អះអាង​ថា​ ២៨​ថ្ងៃ​ចុង​ក្រោយ​មេរោគ​កូ​វី​ដ​១៩ វា​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា១.៦០២ នាក់ នៅ​លើ​ពិភពលោក ។ មេរោគ​កូ​វី​ដ​១៩ចុង​ក្រោយ​នេះ គឺជា​ពពួក​មេរោគ អូ​មី​ក្រុង​ដែល​បាន​បំប្លែង​ខ្លួន​ជា​ថ្មី គេ​ហៅ​វា​ថា ប្រភេទ​ជេ​អ៊ិ​ន​១ (JN.1)​…

បង្ក្រាប​​៤​នាក់​ហើយ ក្រុម​យុវជន​ប្រដាប់​ដោយ​កា​បិត ពូថៅ បើក​ឆាកប្រយុទ្ធ​គ្នា​ដូច​ក្នុង​រឿង

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន​ដែល​បើក​ឆាកប្រយុទ្ធ​ដេញ​កាប់​គ្នា​ដូច​រឿង​ចិន​ហុងកុង កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្រោយ​វត្ត​នាគ​វ័ន ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក សហការ​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​ចំនួន​៤​នាក់​ហើយ គឺ​ទាំង​ពីរ​ក្រុម​តែ​ម្តង ។ សូមរំលឹកដែរថា៖ បង្ក្រា.ប​​ក្មេ.ង​ទំនើ.ង​២​ក្រុម​ ឃាត់ខ្លួន​​១០​នាក់​ និង​ដកហូត​ដាវ ​កាំបិ.ត​ជា​ច្រើន ក្រោយធ្វើសកម្មភាព២ករណី តាម​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​អំពើ​ហិង្សា​រវាង​ក្មេង​ទំនើង​ពី​ក្រុម​ដេញ​កាប់​គ្នា​ទៅ​វិញ​ទៅ​មក…

រក​ឃើញ​សា.ក.ស.ព.​ប្តី​ប្រពន្ធ​ពលករ​ខ្មែរ​ពីរ​នាក់​ទៀត​ដែល​ស្លា.ប់​ក្នុង​ការ​រ​ញ្ជួយ​​ដី​នៅ​ថៃ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:បានអោយ​ដឹង​ នៅ​ថ្ងៃ​ទី​១៤ ឧសភា ​ថា ថៃ​បាន​រក​ឃើញ​សព​ពលករ​ខ្មែរ​ចំនួន​២​រូប​បន្ថែម​ទៀត ​ដែល​បាន​ស្លា.ប់​ក្នុង​ទីតាំង​អគារ​បាក់​រលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នាទី​ក្រុង​បាងកក ​ប្រទេស​ថៃ ​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​ ។ លោកបាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​គឺសព​ប្តី​មានឈ្មោះ​ថា សាន់ សឿ​ន អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ…

ឈ្មួញខ្មូតឈើ៣នាក់ អត់មានមហាបុគ្គលណា​ហ៊ា.ន​​បង្ក្រា.បឡើយ

ខេត្តកំពង់ស្ពឺ​ ៖ មួយ​រយៈពេល​ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​បាន​ធ្វើការ​ផ្សព្វផ្សាយ​រិះគន់​ចំ​ៗ ទៅ​លើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក​ឱ​រ៉ា​ល់​និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​ពិ​សេ​នោះ​បាន​រាយការណ៍​ពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ ឈ្មោះ​ថៅ រុន ថៅកែ អុល និង ថៅកែ រ៉ា ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​មេ​ឈ្មួញ​ចាស់វស្សា​ខាង​បំផ្លិចបំផ្លាញ​ព្រៃឈើ ជូន​ទៅ​អស់លោក មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដែល​មាន​ស្នាក់​ការ​តាម​ដងផ្លូវ​និង​នៅ​តាម​គោលដៅ​ជា​ច្រើន​ផង​ដែរ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ទាំង​អស់នោះ ហាក់​មិនសូវ​អើពើ និង​មិន​ហ៊ាន​បង្ក្រាប​គោ​យន្ត​កន្ត្រៃ…

ចូលហាងផឹកស៊ីខឹងភ្ញៀវបា.ញ់លុយចូលកុងប្រពន្ធ ស្រាប់តែឈ្លោះប្រកែកគ្នារហូតប្រើហិ.ង្សា

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជា​ម៉ូយ​ចាស់​បាន​ចូល​ផឹកស៊ី​ហាង​ចិន​មួយ​កន្លែង ពេល​ផឹកស៊ី​ចប់​បាន​បា​.​ញ់​លុយ​ចូល​កុង​ប្រពន្ធ​ថៅកែ​ហាង​ស្រាប់តែ​ខឹង​រឿង​បា​.​ញ់​លុយ​ខុស​ចូល​កុង​ប្រពន្ធ បាន​ឈ្លោះប្រកែក​គ្នា រីឯ​ភ្ញៀវ​ជា​ម៉ូយ​ចាស់​រៀង​ស្រវឹង​ផង​នោះ​បាន​ប្រើ​អំពើ​ហិ​.​ង្សា​នាំ​គ្នា​វា​.​យ​ថៅកែ​ជនជាតិ​ចិន បណ្តាល​អោយ​មុខ​ប៉ោង និង​វា​.​យ​របស់របរ​រាយ​ប៉ាយ​ពេញ​ហាង ផ្អើល​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង ០១​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ប្រភព​ព​ត៌​មាន​ពី​ថៅកែ​ហាង​ជនជាតិ​ចិន​ម្នាក់…