អាមេរិក-កាតាបញ្ជាទិញយន្តហោះប៊ូអ៊ីងច្រើនគ្រឿងក្នុងតម្លៃ៩៦ពាន់លានដុល្លារ
អាមេរិក-កាតា៖ ពេលទៅបំពេញទស្សនកិច្ចនៅតំបន់មជ្ឈឹមបូព៌ា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានទៅកាន់អារ៉ាប៊ីសាអូឌីតរួចហើយ ដោយនៅទីនោះលោកបានបង្កើតការភ្ញាក់ផ្អើល ដោយប្រកាសក្នុងទីក្រុងរីយ៉ាដថា លោកលុបចោលទណ្ឌកម្មអាមេរិកប្រឆាំងសុីរី ហើយលោកជួបពិភាក្សាជាមួយប្រធានាធិបតីថ្មីសីុរីលោកអាហ៍ម៉ាដអាល់សារេហ៍ទៀតផង។ បន្ទាប់ពីនេះលោកបានទៅកាន់ប្រទេសកាតាដែលសេតវិមានប្រកាសនាថ្ងៃទី១៤ឧសភាថា កាតាបានបញ្ជាទិញយន្តហោះប៊ូអីុងដល់២១០គ្រឿងក្នុងទឹកប្រាក់៩៦ពាន់លានដុល្លារ ។ នេះជាសញ្ញាខ្លាំងមួយខាងផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិកប៊ូអីុង ដែលងើបឡើងវិញបន្តបន្ទាប់ ក្រោយជួបការលំបាកច្រើនឆ្នាំ។ ក្រុមហ៊ុនប៊ុូអីុងក៏ដូចជាម៉ូយរបស់ខ្លួនដែរ កម្រប្រកាសពីតម្លៃនៃយន្តហោះដែលទិញ តែលើកនេះបង្ហាញពីទំហំទឹកប្រាក់ដ៏ធំនៃការបញ្ជាទិញ ពុំធ្លាប់មានសម្រាប់ប៊ូអីុង។ កាលពីឆ្នាំ២០២៣ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាAIR INDIA…
