នយោបាយ

សារពិសេសសម្តេចតេជោ ហ៊ុន សែន៖ ប្រធានព្រឹទ្ធសភា នឹងថ្លែងពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖នៅម៉ោង៩.៣០នាទីព្រឹក ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារលិខិតទិវាជាតិ TVET លើកទី៨ ជំរុញបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ឥតបង់ថ្លៃ!

ភ្នំពេញ ៖ សារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរទិវាជាតិអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ…

ពលករខ្មែរ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ខេត្តជាប់ព្រំដែន ជួយសម្របសម្រួលពលករវិលត្រឡប់ចូលប្រទេស

ភ្នំពេញ ៖ សារសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវានិងការសម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

JBC កម្ពុជា-ថៃ: កិច្ចប្រជុំខណ្ឌសីមាព្រំដែនគោក ចាប់ផ្ដើមនៅភ្នំពេញ ក្រោយកិច្ចប្រជុំចង្អៀត

ភ្នំពេញ ៖ សមាសភាពគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)។ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាប្រធាន។ រដ្ឋាភិបាលថៃ បានចាត់តាំង លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូ ដើម្បីចរចាជាមួយកម្ពុជា ក្នុងកិច្ចប្រជុំ JBC…

ព្រំដែនកម្ពុជា-ថៃ: កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការចម្រុះ (JBC) ចាប់ផ្ដើមក្រោយខកខាន១២ឆ្នាំ

គណ:កម្មការចម្រុះកម្ពុជា-ថៃ (JBC) ចាប់ផ្តើម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា។ ភាគីថៃដឹកនាំដោយ លោក Prasas Prasasvinitchai ប្រធានគណៈកម្មការព្រំដែនចម្រុះថៃ និងភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។កិច្ចប្រជុំ ដែលនៅសណ្ឋាគារ Sofitel ជាកិច្ចប្រជុំលើកដំបូងនៃគណ:កម្មការចម្រុះកម្ពុជា-ថៃ…

កម្ពុជា និងតុលាការអន្តរជាតិ៖ ជំហរសន្តិភាព គោរពច្បាប់អន្តរជាតិលើបញ្ហាព្រំដែន

ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ខែមិថុនានេះ បានថ្លែងថា ការត្រៀមនាំយកករណីមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីការចរចាដោះស្រាយទ្វេភាគីមិនអាចទៅរួច គឺជាជំហរសន្តិភាពនិយមនិងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ។ ឯកឧត្តមប៉ែន បូណា បានបន្ថែមទៀតថា ទោះជាយ៉ាងនេះក្តី យន្តការទ្វេភាគីក៏នៅតែបន្តប្រើប្រាស់ដើម្បីចរចាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ក្រៅពីចំណុចទាំង៤ដែលយើងលើកយកទៅតុលាការយុត្តិធម៌អន្តរជាតិ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា…

សុវត្ថិភាពព័ត៌មាន៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើសមាគមសារព័ត៌មានផ្សព្វផ្សាយព័ត៌មានប្រភពច្បាស់លាស់ ដើម្បីធានាសន្តិសុខព័ត៌មាន និងសុវត្ថិភាពសាធារណៈ

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់សមាគមសារព័ត៌មានទាំងអស់នៅកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលលើការផ្សព្វផ្សាយព័ត៌មានឲ្យមានសណ្តាប់ល្អ មានប្រភពច្បាស់លាស់ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន។ សូមប្រយ័ត្នប្រយែងក្នុងដកស្រង់ប្រភពព័ត៌មានយកមកផ្សព្វផ្សាយ ស្ថិតក្នុងគ្រានៃការគ្រប់គ្រងព័ត៌មានក្នុងពេលមានវិបត្តិជម្លោះដែលព័ត៌មានពិត និងព័ត៌មានមិនពិតច្រើននៅក្នុងនោះ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលកំពុងមានបញ្ហារឿងព្រំដែនរវាង កម្ពុជា-ថៃ អ្នកសារព័ត៌មានអាចដកស្រង់ប្រភពព័ត៌មានផ្លូវការយកទៅផ្សព្វផ្សាយបានគឺប្រភពពី រាជរដ្ឋាភិបាលកម្ពុជា, ប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា,…

ICJ និងព្រំដែន៖ លិខិតឯកឧត្តម ប៉ែន បូណា បញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ នេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ហើយដើម្បីស្នើសុំឱ្យតុលាការនេះជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ លិខិតនេះមានបង្កប់រយលានអត្ថន័យក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។ ទី១៖ ជានិច្ចកាលកម្ពុជាតែងឈរខាងសន្តិភាពនិងគោរពច្បាប់អន្តរជាតិ ពោលគឺបញ្ហាធំប៉ុណ្ណាក៏ដោយក៏កម្ពុជាចង់ដោះស្រាយដោយសន្តិវិធីនិងខិតខំឱ្យអស់លទ្ធភាព។ ជាក់ស្តែង…

ជ័យជម្នះប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ៖ អបអរសាទរខួប៦៣ឆ្នាំកម្ពុជាឈ្នះក្ដីនៅ ICJ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៥)

ភ្នំពេញ ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គឺជាខួបលើកទី៦៣ ដែលកម្ពុជាបានឈ្នះក្ដីលើសំណុំ រឿងប្រាសាទព្រះវិហារ ។ប្រាសាទព្រះវិហារត្រូវបានតុលាការយុត្តិធម៌អន្ដរជាតិ(ICJ) ទីក្រុងឡាអេប្រទេសហូឡង់បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហារ​ ដល់​ប្រទេសកម្ពុជា។ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក៏ជាពេលវេលា ដែលកម្ពុជាសម្រេចបញ្ជូនសំណុំរឿង ប្រាសាទតាមានធំ តាមាន់តូច…

កិច្ចប្រជុំ JBC កម្ពុជា-ថៃ៖ ឯកឧត្តមរដ្ឋមន្ត្រី ឡាំ ជា បញ្ជាក់ថា កិច្ចចរចាព្រំដែនប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានមានប្រសាសន៍ខ្លីនៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ថា«កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន»។ ឯកឧត្តមរដ្ឋមន្ត្រី ឡាំ ជា មិនបានផ្តល់អត្ថាធិប្បាយអ្វីច្រើនលើកិច្ចប្រជុំនេះទេ។ សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC)…