នយោបាយ

ហាមឃាត់ភាពយន្តថៃ! ឯកឧត្តម នេត្រ ភក្ត្រា ជួបតំណាងទូរទស្សន៍ដាក់ចេញវិធានការម៉ឺងម៉ាត់ ឆ្លើយតបការគំរាមកំហែងរបស់ថៃ

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ខ្ញុំបានជួបជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាដើម្បីផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ…

បិទច្រកដូង៖ សម្តេចតេជោ ហ៊ុន សែន ជំរុញកសិករថៃតវ៉ាយោធាដោយខ្លួនឯង ក្រោយកម្ពុជាបិទព្រំដែនឆ្លើយតប

បាត់ដំបង ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមបងប្អូនកសិករថៃ ដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញ តែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជន…

ទិវាគុណលោកឪពុក: ព្រះរាជសារព្រះមហាក្សត្រ នរោត្តម សីហមុនី លើកគុណឪពុក ថ្ងៃ១៦ មិថុនា ២០២៥

ភ្នំពេញ ៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណលោកឪពុក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ” នៅក្នុងឱកាសនៃទិវាគុណលោកឪពុក នៅថ្ងៃទី១៦…

ជំហរច្បាស់លាស់ សម្តេចតេជោ ហ៊ុន សែន៖ ការគេចវេសផ្លូវតុលាការ គឺជាការប្រព្រឹត្តបទល្មើស និងមិនគោរពច្បាប់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា បានមានប្រសាសន៍នៅយប់ថ្ងៃទី១៣ខែមិថុនានេះថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!មិត្តភក្តិបរទេសជាទីរាប់អាន!មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។…

ព្រំដែន JBC៖ សម្តេច ហ៊ុន ម៉ាណែត រង់ចាំការបញ្ជាក់ជំហរថៃ លើការនាំបញ្ហាប្រាសាទតាមាន់-តាក្របីទៅ ICJ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅយប់ថ្ងៃទី១៣ខែមិថុនានេះថា ថ្ងៃសៅទី១៤ មិថុនា ឆ្នាំ ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់…

អំណោយ សម្ដេចតេជោ៖ បញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាន ៤ជាន់ សម្រាប់និស្សិតស្រីក្រីក្រ ៥០៤នាក់ហើយ!

គម្រោង អគារអន្តេវាសិកដ្ឋាន១ខ្នង រាងអក្សរ U ជាអំណោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់សិស្សស្រីក្រីក្រមកពីបណ្ដាខេត្តនានាស្នាក់អាស្រ័យដើម្បីបន្តការសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់នោះ ត្រូវបានបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ហើយ , មានកម្ពស់៤ជាន់ ស្មើនឹង១២៦បន្ទប់ អាចឱ្យនិស្សិតស្នាក់…

ក្រសួងព័ត៌មាន៖ ទូរទស្សន៍កម្ពុជាទាំងអស់ ត្រូវបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ ចាប់ពីឆ្នាំ២០២៥

ភ្នំពេញ ៖ ក្រសួងព័ត៌មាន ជូនដំណឹងដល់ស្ថានីយទូរទស្សន៍ទាំងអស់ ថា ចាប់ពីម៉ោង១២ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ ក្រសួងព័ត៌មានមានសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោង ១២…

សុខភាពល្អ៖ រដ្ឋមន្ត្រីសុខាភិបាល «យើងជាផលិតផលនៃការទទួលទានល្អ» ជំរុញផែនទីបង្ហាញផ្លូវអាហារូបត្ថម្ភ ២០២៥-២០៣០

ភ្នំពេញ ៖ ព្រឹកថៃ្ងសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអអាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០»…

ជំហរកម្ពុជា៖ ត្រៀមវិធានការតបតគ្រប់ជ្រុងជ្រោយ ប្រសិនបើថៃបន្តបិទច្រកព្រំដែន រួមទាំងការបញ្ឈប់ការប្រើប្រាស់ទំនិញថៃ ជំរុញទំនិញក្នុងស្រុក និងត្រៀមទទួលពលករ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ…

អធិបតេយ្យភាពឌីជីថល៖ ឯកឧត្តម ជា វ៉ាន់ដេត ប្រកាស កម្ពុជាឈប់ប្រើអ៊ីនធឺណិតថៃ ធ្វើឱ្យថៃខាតរាប់រយលានដុល្លារ

ភ្នំពេញ ៖ នៅយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងថា ៖ ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន៕ រក្សាសិទ្ធដោយ៖សុទ្ធលី