នយោបាយ

ICJ និង JBC: កម្ពុជាសម្រេចបញ្ជូនតំបន់ព្រំដែនរសើបទៅ ICJ រួចហើយ ដូច្នេះ JBC នឹងមិនមានរបៀបវារៈព្រំដែននោះទៀតទេ!

ដោយហេតុថា បញ្ហានៅតំបន់រសើបទាំង៤ កម្ពុជា-ថៃ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កម្ពុជាបានរៀបចំសំណុំរឿងដ៏ត្រឹមត្រូវ ច្បាស់លាស់ ហ្មត់ចត់ បញ្ជូនទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ ICJ រួចទៅហើយ ដូច្នេះករណីព្រំដែនរសើបទាំង៤នេះ នឹងមិនត្រូវបានបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ( JBC ) នៅថ្ងៃទី១៤…

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ កម្ពុជាបដិសេធដាច់អហង្ការសំណើថៃឱ្យដកទ័ពពីទឹកដីខ្លួនឯង ត្រៀមបញ្ជូនរឿងទៅ ICJ

ភ្នំពេញ ៖ នៅក្នុងជំនួបភាគីថៃ ស្នើឱ្យកម្ពុជាដកទ័ពចេញពីទីតាំងជម្លោះ ប៉ុន្តែឯកឧត្តម ទៀ សីហា ប្រមុខការពារជាតិកម្ពុជាបដិសេធភ្លាមៗចំពោះសំណើរនេះ និងឆ្លើយតបទៅវិញថា កម្ពុជា មិនអាចដកទ័ពចេញពីទឹកដីខ្លួនឯងបានឡើយ។ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham…

ព្រំដែនកម្ពុជា-ថៃ៖ សម្តេចបវរធិបតី បញ្ជាក់គោលជំហររាជរដ្ឋាភិបាលកម្ពុជាជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ភ្នំពេញ ៖ ល្ងាចថ្ងៃសុក្រ ទី៦ មិថុនា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។សម្តេចមហាបវរធិបតី សូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់…

បូរណភាពទឹកដី គឺជារឿងរបស់យើងទាំងអស់គ្នា៖ ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឲ្យពលរដ្ឋខ្មែររួបរួម រក្សាភាពថ្លៃថ្នូរ និងកោតសរសើរយុវជនត្រៀមខ្លួនការពារជាតិ

ភ្នំពេញ ៖ ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៥ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកថា ការវិវត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតារបស់យើង។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី បានមានប្រសាសន៍ថា “ខ្ញុំក៏បានកត់សម្គាល់ឃើញមានការអំពាវនាវឱ្យជនរួមជាតិយើង…

សន្តិសុខស្ថានទូត: នគរបាលថៃ ពង្រឹងការការពារស្ថានទូតកម្ពុជា ពេលបាតុកម្ម «បណ្តាញនិស្សិត» នៅបាងកក

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអះអាងថា ក្រុមបាតុករដែលហៅខ្លួនឯងថា “បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ” ធ្វើបាតុកម្មនៅម្ខាងផ្លូវ មុខស្ថានទូតកម្ពុជា បានរំសាយទៅវិញហើយ នៅវេលាម៉ោង ១១:១៥ នាទីព្រឹក ថ្ងៃទី៦ មិថុនា ២០២៥។ សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់…

ក្រសួងការពារជាតិកម្ពុជា-ថៃ៖ ក្រសួងការពារជាតិ ចេញប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផលជំនួបរដ្ឋមន្ត្រីការពារជាតិ និងការសម្រេចប្តឹងទៅ ICJ លើបញ្ហាព្រំដែន

ភ្នំពេញ ៖ ក្រសួងការពារជាតិសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយ ឯកឧត្ដម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ…

សន្និសីទមហាសមុទ្រ អ.ស.ប. លើកទី៣៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមនៅទីក្រុងនីស ប្រទេសបារាំង

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការ…

កែទម្រង់ថវិកាជាតិ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី ត្រួតពិនិត្យយុទ្ធសាស្ត្រ BSRS ឆ្នាំ២០២៥-២០២៨

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈរដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្ម (BSRS) ឆ្នាំ២០២៥-២០២៨ នារសៀលទី០៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

មជ្ឈមណ្ឌលទិន្នន័យធនធានទឹក: ឯកឧត្តម ថោ ជេដ្ឋា បើកសិក្ខាសាលាជំរុញការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធព័ត៌មានធនធានទឹកនៅកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសាន់&មូន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹកនៅកម្ពុជា។ សូមជម្រាបថា ពិធីសិក្ខាសាលាថ្នាក់ជាតិនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ…

យុវជន៖ ឱកាសជាច្រើន! ឯកឧត្តម ប៉ែន បូណា ជំរុញយុវជនជំនាន់ថ្មីចាប់យក ដើម្បីក្លាយជាមូលធនមនុស្សដ៏ខ្លាំងពូកែ

បាត់ដំបង ៖ «យុវជនជំនាន់នេះមានឱកាសរៀនសូត្រច្រើនណាស់ បើធៀបជាមួយយុវជនជំនាន់មុន ដូច្នេះពួកគេត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សខ្លាំងជាងរៀមច្បងរបស់ខ្លួនដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែជឿនលឿនទៅមុខ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសធ្វើបាឋកថានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង (UME) នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានកោតសរសើរយុវជនជំនាន់នេះថា មានសំណាងបានកើតនិងធំធាត់ក្នុងសម័យសន្តិភាពនិងមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សាក្នុងស្ថានភាពដ៏អំណោយផល។ «ទោះយ៉ាងណាឱកាសមិនរត់មករកក្មួយៗទេ ប្រសិនបើក្មួយៗមិនខិតខំស្រវាស្រទេញចាប់យកវាដោយខ្លួនឯងទេនោះ»។…