ព្រំដែនកម្ពុជា-ថៃ៖ ប្រធាន CEMEA ប្រកាសគាំទ្រពេញទំហឹងចំណាត់ការម៉ឺងម៉ាត់របស់សម្ដេច ហ៊ុន ម៉ាណែត លើការប្ដឹង ICJ និងយុទ្ធសាស្ត្រការពារខ្លួន
ភ្នំពេញៈ ប្រធានសមាគមសហគ្រិនសារព៍័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)លោកយិន លាងគង់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ…