សិទ្ធិជនជាតិដើមភាគតិច៖ ឯកអគ្គរាជទូត អុិន តារា អំពាវនាវឲ្យគោរពប្រព័ន្ធយុត្តិធម៌បុរាណក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៥៩
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៥៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍នៅក្នុងសម័យប្រជុំលើកទី៥៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រោមរបៀបវារៈ៣៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពតុលាការ និងមេធាវី ពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាតិដើមភាគតិចក្នុងការរក្សា និងអភិវឌ្ឍប្រព័ន្ធយុត្តិធម៌របស់ពួកគេ។ ឯកឧត្តម…