ក្រសួងមហាផ្ទៃ ចាត់ការធ្ងន់៖ បណ្តេញប៉ូលិសចរាចរណ៍០៣រូបល្មើសវិន័យ ចេញពីក្របខណ្ឌនគរបាលជាតិជាស្ថាពរ!
រាជធានីភ្នំពេញ ៖ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៣នាក់ បំពេញភារកិច្ច ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលឈរជើងគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានយកមកបញ្ឈរជើងមួយរយៈ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ។ សូមបញ្ជាក់ថា អនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង…