សោកនាដកម្មប្រច័ណ្ឌក្នុងគ្រួសារអ្នកលក់មាស: ប្ដីវាយក្បាលប្រពន្ធស្មានស្លាប់ រួចចងកសម្លាប់ខ្លួនតាមក្រោយ
រាជធានីភ្នំពេញ៖ ភ្លើងប្រច័ណ្ឌបានឆាបឆេះរាលសន្ធសន្ធៅនៅក្នុងគ្រួសារអ្នកលក់មាសមួយ រហូតក្លាយជាអំពើហិង្សា និងបានធ្វើឲ្យកំហុសដែលកើតចេញពីកំហឹងមិនអាចត្រឡប់ក្រោយវិញបានជារៀងរហូត ដោយបុរសជាប្ដីបានប្រច័ណ្ឌប្រពន្ធរបស់ខ្លួនជាមួយអ្នកផ្សេង ។ បន្ទាប់ពីផឹកសុីស្រវឹងក៏បានមានទំនាស់គ្នាយ៉ាងខ្លាំង រវាងប្ដីប្រពន្ធអ្នកទាំង២ ហើយខណៈពេលប្រពន្ធកំពុងតែដេក បុរសនោះក៏បានយកដែកសោចាក់ចង្កូតរថយន្តវាយសំពងក្បាលប្រពន្ធឥតប្រណី បណ្ដាលឲ្យបែករងរបួសធ្ងន់ធ្ងរដួលដេកនៅក្នុងថ្លុកឈម ។ គាត់ប៉ងសម្លាប់ប្រពន្ធចោលតែម្ដង ប៉ុន្តែប្រពន្ធមិនស្លាប់គ្រាន់តែរបួសធ្ងន់ធ្ងរ និងត្រូវបានកូនៗបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈទាំងយប់ ចំណែករូបគាត់នឹកស្មានថាប្រពន្ធស្លាប់ហើយ ក៏បានរត់ទៅចងក សម្លាប់ខ្លួននៅជាប់នឹងដើមលាភ១ដើមចម្ងាយជាង១០០ម៉ែត្រពីផ្ទះរបស់ខ្លួន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ។…