ព័ត៌មានក្តៅៗ

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​ករណី​បុរស​ម្នាក់​គ្មាន​លុយ​បង់​ពិន័យ​២​លាន​រៀល ដេក​ហាល​មូស​ជាមួយ​កូន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​បុរស​ម្នាក់​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ថា ខ្លួន​ផឹក​លើស​ជាតិ​អាល់កុល​ត្រឹម​៤០ ហើយ​ត្រូវ​នគ​បាល​ចរាចរណ៍​ផាកពិន័យ​២​លាន​រៀល ដោយ​គ្មាន​លុយ​បង់​ក៏​សម្រេចចិត្ត​ដេក​ជាមួយ​កូន​ហាល​មូស ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា ករណី​ការ​ចុះ​ផ្សាយ​តាម​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​ការ​ពិន័យ​បុរស​ម្នាក់​ចំនួន​២​លាន​រៀល គ្រាន់តែ​ហូប​គ្រឿង​ស្រវឹង​នោះ ក្រុមការងារ​បាន…