ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ចំណាយថវិកាផ្ទាល់ខ្លួន ១០លានដុល្លារ សង់អន្តេវាសិកដ្ឋានដ៏ធំជូននិស្សិតស្រីរៀននៅភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នឹងចំណាយថវិកាផ្ទាល់ខ្លួន ១០លានដុល្លារ សង់កន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីមកសិក្សាក្នុងរាជធានីភ្នំពេញ Heang – (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាស​ចំណាយថវិកាផ្ទាល់ខ្លួន និងគ្រួសាររង្វង់ប្រមាណ១០លានដុល្លារ ដើម្បី​សាង​​សង់កន្លែងស្នាក់នៅ (អន្តេវាសិកដ្ឋាន) ជូនដល់និស្សិតជាស្ត្រីដែល​ឡើង​​មកសិក្សានៅរាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានសម្តេចតេជោ ហ៊ុន…

ថៃបដិសេធ ICJ៖ រដ្ឋមន្ត្រីការពារជាតិថៃបញ្ជាក់ជំហរមិនទទួលស្គាល់យុត្តាធិការតុលាការអន្តរជាតិជុំវិញជម្លោះព្រំដែន

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ៖ ប្រកាសថាប្រទេសថៃបដិសេធនិងមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) … Heang – លោក ភូមថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃថា បានអះអាងសាជាថ្មី នៅថ្ងៃពុធ ទី៤ ខែមិថុនានេះ អំពីគោលនយោបាយរបស់ប្រទេសថៃ ដែលមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស។ នេះបើយោងតាមការផ្សាយរបស់កាសែតថៃ The…

ព្រំដែនកម្ពុជា-ថៃ ៤ចំណុច៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក Santo Darmosumarto អះអាងថា ការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosumarto បានអះអាងថា ​ផែនការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​កម្ពុជា​រឿង​ព្រំដែន​ទាំង​ ៤​ ចំណុច ជាជម្រើសដំណោះស្រាយមួយ… Heang – ជុំវិញជម្លោះកម្ពុជា-ថៃ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosumarto បានអះអាងថា ការសម្រេចនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី…

ព្រំដែនកម្ពុជា-ថៃ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ JBC ស្តីពីការបោះបង្គោលព្រំដែន នាថ្ងៃទី១៤ មិថុនា

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា Heang – (ភ្នំពេញ)៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ លោក…

ព្រំដែនកម្ពុជា-ថៃ៖ កងទ័ពជើងគោកគាំទ្រពេញទំហឹងចំណាត់ការ សម្ដេច ហ៊ុន ម៉ាណែត ទាំងប្ដឹង ICJ និងប្រើកម្លាំងការពារទឹកដី

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន Heang – (ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង…

ព្រំដែនកម្ពុជា-ថៃ៖ រដ្ឋាភិបាល​ថៃ​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​តប​នឹង​ផែនការ​ប្ដឹង​កម្ពុជា​ទៅ​តុលាការ​អន្តរជាតិ​រឿង​ព្រំដែន​៤​ចំណុច

រដ្ឋាភិបាល​ថៃ​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​តប​នឹង​ផែនការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​កម្ពុជា​រឿង​ព្រំដែន​ទាំង​ ៤​ ចំណុច… Heang – រដ្ឋាភិបាល​ថៃ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​តប​នឹង​ផែនការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​កម្ពុជា​រឿង​ព្រំដែន​ទាំង​ ៤​ ចំណុច​ រួម​មាន​ប្រាសាទ​តាមាន់​តូច តាមាន់ធំ តា​ក្របី និង តំបន់​មុំបី។ ក្នុងសេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា ៖ រដ្ឋាភិបាល​ថៃ​ចង់​ត្រឹម​ចរចា​រក​ដំណោះស្រាយ​ព្រំដែន​ជាមួយ​កម្ពុជា​ជា​លក្ខណៈ​ទ្វេភាគី​ដោយ​ប្រើ​យន្តការ…

ព្រំដែនកម្ពុជា-ថៃ៖ កងទ័ពថៃបដិសេធដាច់អហង្ការរឿង Drone ចារកម្មឆ្លងដែន

កងទ័ពថៃបដិសេធថាមិនបានបញ្ចូនយន្តហោះDroneចារកម្មឆ្លងចូលព្រំដែនកម្ពុជា Heang – កងទ័ពថៃបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះរបាយការណ៍តាមប្រព័ន្ធអ៊ីនធឺណេតរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដែលចោទប្រកាន់ថា យន្តហោះDroneគ្មានមនុស្សបើករបស់យោធាថៃ បានហោះហើរឆ្លងកាត់ព្រំដែន ដើម្បីឈ្លបយកការណ៍ពីកងទ័ពកម្ពុជា។ លោកWinthai Suvari អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា យោធាថៃមិនតម្រូវឱ្យប្រើយន្តហោះគ្មានមនុស្សបើក សម្រាប់ការឃ្លាំមើលបែបនេះទេ ព្រោះចលនាទ័ពនិងសព្វាវុធរបស់កម្ពុជា ត្រូវបានគេបង្ហោះជាសាធារណៈយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមឱ្យមើលស្រាប់ទៅហើយ ដូច្នេះមិនចាំបាច់ប្រើDroneទេ។ អ្នកនាំពាក្យរូបនេះ…

ដ្រូនបំពាក់កាំភ្លើង M4 របស់ថៃ: កងទ័ពអាកាសថៃបង្កើតដ្រូនប្រយុទ្ធជំនាន់ថ្មី

ទ័ពអាកាសថៃ​ ផលិតបានដ្រូន បំពាក់ដោយកាំភ្លើង M4 Heang – កងទ័ពអាកាសថៃ តាមរយៈកិច្ចសហការរវាងនាយកដ្ឋានសព្វាវុធកងទ័ពអាកាស និងឧស្សាហកម្មការពារជាតិក្នុងស្រុក បានរួមគ្នាអភិវឌ្ឍប្រព័ន្ធអាវុធដោយបំពាក់កាំភ្លើងវែងស្វ័យប្រវត្តិប្រភេទ M4 ដើម្បីបង្កើនសមត្ថភាពរបស់ដ្រូន លើសពីការល្បាត និងរុករក។ ដ្រូនរបស់កងទ័ពថៃមួយនេះ ក៏ត្រូវបានកែសម្រួលឱ្យអាចបំពាក់អាវុធ និងគ្រាប់ផ្ទុះបន្ថែមផ្សេងទៀតបានផងដែរ។ ដ្រូននេះបានឆ្លងកាត់ការសាកល្បងនៅទីវាលជាក់ស្តែង ដោយបង្ហាញសមត្ថភាពប្រព័ន្ធបានយ៉ាងគាប់ចិត្ត។ ដ្រូនបំពាក់អាវុធនេះនឹងជាជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយោធាដែលផលិតនៅក្នុងស្រុក…

ពង្រឹងគុណភាពនាំចូលកសិកម្ម៖ ឧកញ៉ា ម៉ុង ឫទ្ធី ស្នើឲ្យរដ្ឋាភិបាលរឹតបន្តឹងការត្រួតពិនិត្យជីកសិកម្ម ពូជសត្វ និងពូជឈើហូបផ្លែ

ឧកញ៉ា ម៉ុង ឫទ្ធី ស្នើឱ្យរាជរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យគុណភាពការនាំចូលជីកសិកម្ម, ពូជសត្វ និងពូជឈើហូបផ្លែ មកកាន់ប្រទេសកម្ពុជា Heang – (ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា ​និងជាសេដ្ឋីក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងអង្គសមាជរដ្ឋសភា​…

ព្រំដែនថៃ-មីយ៉ាន់ម៉ាក្តៅ! មេទ័ពថៃបង្ខំចិត្តជម្លៀសពលរដ្ឋជាបន្ទាន់ ក្រោយមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកជិតព្រំដែនថៃ

មេទ័ពថៃសម្រេចជម្លៀសពលរដ្ឋរាប់រយនាក់ជាបន្ទាន់ ក្រោយ មីយ៉ាន់ម៉ា​ ចាប់ផ្តេីមទម្លាក់គ្រាប់បែកនៅជាប់ព្រំដែនជាមួយថៃ Heang – ថៃ ៖ សារព័ត៌មាន​ថៃ Khaosod ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា ឈាន​មក​ដល់​ថ្ងៃនេះ ស្ថានភាព​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ​-​មី​យ៉ា​ន់​ម៉ា នៅ​តែ​ស្ថិត​ក្នុង​ភាព​តានតឹង ជា​ពិសេស នៅ​ចំណុច​ច​ស្រុក​ភព​ប្រា…