ព័ត៌មានថ្មីៗ

ព័ត៌មានបន្ទាន់៖ ទូតកម្ពុជាប្រចាំអ៊ីរ៉ង់ អំពាវនាវពលរដ្ឋខ្មែរឱ្យបង្កើនការប្រុងប្រយ័ត្ន ខណៈជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល កាន់តែក្តៅ

ទូតកម្ពុជា នៅអ៊ីរ៉ង់ អំពាវនាវពលរដ្ឋខ្មែរ ក្នុងប្រទេសអ៊ីរ៉ង់ បង្កើនការប្រុងប្រយ័ត្ន ខណៈជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាន់តែក្តៅឡើង… Heang – ញូវដែលី ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា បានអំពាវនាវពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេស អ៊ីរ៉ង់ថា ផ្អែកលើស្ថានការណ៍កំពុងវិវត្តន៍នៃជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាង អ៊ីរ៉ង់…

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបៈ ក្រោយថៃគំរាមផ្តាច់ប្រេង PTT ជាអ្នកស្លាប់មុនគេនៅកម្ពុជា

ក្រោយថៃគំរាមឈប់លក់ប្រេងឱ្យកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថា អ្នកស្លាប់មុនគេ គឺក្រុមហ៊ុន PTT ដែលកំពុងមានវត្តមាននៅកម្ពុជា សីហា – (ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញសារឆ្លើយតបនឹងការគំរាម…

ទំនាក់ទំនងថៃ-កម្ពុជា៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ត្រូវបានកោះហៅត្រឡប់ទៅពិភាក្សាការងារបណ្ដោះអាសន្ន

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ត្រូវបានក្រសួងការបរទេសថៃ កោះហៅត្រឡប់ទៅប្រទេសថៃវិញ Heang – បាងកក ៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ត្រូវបានក្រសួងការបរទេសថៃ កោះហៅត្រឡប់ទៅប្រទេសថៃវិញ ប៉ុន្ដែ ប្រភពពីនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស បញ្ជាក់ថា “ទំនាក់ទំនងថៃ-កម្ពុជា មិនត្រូវបានទម្លាក់ ឬកាត់ផ្តាច់ ដូចដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃមួយចំនួនបានរាយការណ៍នោះទេ ប៉ុន្តែឯកអគ្គរាជទូតថៃកំពុងត្រឡប់មកទីក្រុងបាងកកវិញជាបណ្ដោះអាសន្ន ដើម្បីពិភាក្សាការងារតែប៉ុណ្ណោះ។” ប្រភពពី…

វីរៈយុទ្ធជនពលីការពារទឹកដី: ថ្នាក់ដឹកនាំ UYFC គោរពវិញ្ញាណក្ខ័ន្ធ ព្រិន្ទបាលឯក សួន រោន មុនកិច្ចប្រជុំគណៈកម្មាធិការកណ្តាល

ថ្នាក់ដឹកនាំបានស្មិងស្មាធិ៍គោរពវិញ្ញាណក្ខ័ន្ធ ព្រិន្ទបាលឯក សួន រោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី មុនពេលបើកកិច្ចប្រជុំ… Heang – ភ្នំពេញ ៖ យុវជនយើង ចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជនជួរមុខរបស់យើង ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី។ ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកនេះ យើងបានស្មិងស្មាធិ៍គោរពវិញ្ញាណក្ខ័ន្ធ ព្រិន្ទបាលឯក សួន រោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី…

សម្តេច​តេ​ជោ ហ៊ុន សែន៖ កម្ពុជា​ត្រៀម​ផ្អាក​នាំចូល​គ្រឿង​កំប៉ុង​ពី​ថៃ ប្រសិន​ច្រក​ព្រំដែន​មិន​វិល​រក​សភាព​ដើម​វិញ

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រ​សិន​ច្រក​ទ្វារ​ព្រំដែន មិន​ទាន់​កែសម្រួល​ឲ្យ​ដូច​ដើម​វិញ កម្ពុជា​គួរ​ផ្អាក​ការ​នាំ​ចូល​គ្រឿង​កំប៉ុង​គ្រប់​ប្រភេទ រហូត​ដល់​ត្រីខកំប៉ុង ឬ​សាច់​កំប៉ុង​គ្រប់​ប្រភេទ… សីហា – ​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥​នេះ ឆ្លើយ​តប​នឹង​ការ​គំរាម​របស់​ថៃ…

ចម្លងអង្គរវត្ត? ប្រាសាទ Siha Nakhon ថៃ បំពានអត្តសញ្ញាណ និងព្រលឹងវប្បធម៌ខ្មែរយ៉ាងធ្ងន់ធ្ងរ មិនមែនកើតពីយល់សប្តិដូចការអះអាង

ការសាងសង់ប្រាសាទ Siha Nakhon នៅប្រទេសថៃ គឺចម្លងប្លង់ប្រាសាទអង្គរវត្តបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ជាតិខ្មែរ មិនមែនកើតពីយល់សប្តិ​ដូចថៃថាទេ សីហា – ភ្នំពេញ៖ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះ ហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើងពីប្រសាសន៍របស់…

Paetongtarn សុំទោស៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn សុំទោសប្រជាជនរឿងសំឡេងបែកធ្លាយ និងធានាដល់យោធាថៃលើសន្តិសុខជាតិ

នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn សុំទោសប្រជាជនសម្រាប់ការបែកធ្លាយសំឡេងសន្ទនា និងធានាចំពោះយោធា នូវកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខជាតិ Heang – (បាងកក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានធ្វើការសុំអភ័យទោសសម្រាប់សំឡេងកិច្ចសន្ទនាទូរស័ព្ទ ដែលត្រូវបានបែកធ្លាយ ហើយលោកស្រី បានធានាចំពោះយោធាថៃ…

នាយករដ្ឋមន្ត្រីថៃ បង្ហាញសាមគ្គីភាព: ទស្សនកិច្ចទៅខេត្តអ៊ូប៊ុន រ៉ាត់ឆាថានី ជួបមេបញ្ជាការតំបន់កងទ័ពទី២ ក្រោយរឿងចម្រូងចម្រាស

នាយករដ្ឋមន្ត្រីថៃ បានទៅដល់ខេត្តអ៊ូប៊ុន រ៉ាត់ឆាថានី (Ubon Ratchathani) ដោយមានការទទួលពីឧត្តមសេនីយ៍ឯក Boonsin Padklang មេបញ្ជាការតំបន់កងទ័ពទី២ Heang – នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ បានទៅដល់ខេត្តអ៊ូប៊ុន រ៉ាត់ឆាថានី (Ubon Ratchathani) ដោយមានការទទួលពីឧត្តមសេនីយ៍ឯក…

បិទច្រកព្រំដែន៖ កម្ពុជាសម្រេចផ្អាកជាស្ថាពរច្រកទ្វារអន្តរជាតិអានសេះ ក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃ១៩ មិថុនា ២០២៥

កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិអានសេះ នៅខេត្តព្រះវិហារ មិនឲ្យមានការឆ្លងកាត់ទៀតឡើយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ Heang – ព្រះវិហារ ៖ កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិអានសេះ នៅខេត្តព្រះវិហារ មិនឲ្យមានការឆ្លងកាត់ទៀតឡើយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្រាប់ច្រកទ្វារមួយនេះ មុនសភាពការណ៍ព្រំដែនតានតឹង កម្ពុជា-ថៃ បើកឲ្យឆ្លងកាត់២ថ្ងៃមួយសប្តាហ៍…

នាយករដ្ឋមន្ត្រីថៃ Paetongtarn សុំទោសជាសាធារណៈ៖ លោកស្រីចេញមុខបកស្រាយរឿងសម្តីរិះគន់មេបញ្ជាការយោធាភូមិភាគ២ ក្រោយកិច្ចសន្ទនាជាមួយសម្តេចហ៊ុនសែនបែកធ្លាយ

នាយករដ្ឋមន្រ្តីថៃ សុំទោសចំពោះការរិះគន់មេបញ្ជាការយោធាភូមិភាគ២ ហើយសន្យាថានឹងប្រយ័ត្នប្រយ៉ែងសម្តី ចាប់ពីពេលនេះតទៅ Heang – (បាងកក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានចេញមុខសុំទោសជាសាធារណៈ សម្រាប់សម្តីរបស់លោកស្រី ពាក់ព័ន្ធមេបញ្ជាការយោធាភូមិភាគ២ អំឡុងកិច្ចសន្ទនាតាមទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន…