ព័ត៌មានផ្សេងៗ

ទឹកឃ្មុំក្រូចឆ្មារមុនចូលគេង ជួយអ្នកស្រកគីឡូលឿន!

បញ្ហា​ធំ​បំផុត​របស់​មនុស្ស​ស្រី​សព្វថ្ងៃ ភាគច្រើន​គឺ​ចូល​ចិត្ត​ញ៉ាំ តែ​ចង់​ស្គម ចង់បាន​រាង​ស្អាត​។ ថ្ងៃនេះ​admin នឹង​ណែនាំ​ភេសជ្ជៈ​សុខភាព ផឹក​ទៅ​ជួយ​សម្រក​គីឡូ​បាន ជឿ​ថា​វា​អាច​ជួយ​ស្រី​ៗ​បាន​មួយ​ផ្នែក​ធំ​។ ភេសជ្ជៈ​នោះ​គឺ ទឹកឃ្មុំ​ក្រូចឆ្មារ គ្រាន់តែ​ផឹក​មុន​ចូល​គេង អាច​ជួយ​ឲ្យ​ស្រក​បាន ២ គីឡូ​ក្នុង​រយៈពេល ១០ ថ្ងៃ​បាន​។ អ្នក​ចង់បាន​រាង​ស្លឹ​ម​ស្អាត អាច​សាក​ទាំងអស់​គ្នា​បាន​។ ទឹកក្រូច​ឆ្មា​រលាយ​ជាមួយ​ទឹកឃ្មុំ​ជួយ​សម្រក​បាន ២…

អធិបតេយ្យភាពខ្មែរ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ទីតាំងទាហានថៃបាញ់ទាហានខ្មែរ ជាដែនអធិបតេយ្យខ្មែរ ត្រូវដណ្ដើមបានវិញហើយ

រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​ពី​ប្រទេស​ជប៉ុន ​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​គូសបញ្ជាក់​ថា កន្លែង​ទាហាន​ឈ្លានពាន​ថៃ ​លួច​ឆ្មក់​បាញ់​ទាហាន​ខ្មែរ ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ម្នាក់ គឺជា​ដែន​អធិបតេយ្យភាព​របស់​ខ្មែរ ហើយ​ទីតាំង​នេះ ​ត្រូវ​បាន​ទាហាន​ខ្មែរ​ ដណ្តើម​បាន​មក​វិញ​ហើយ ​។ ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សហគមន៍​ខ្មែរ ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា…

ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ ការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ីសម្លាប់ជនស៊ីវិលយ៉ាងតិច២នាក់នៅអ៊ុយក្រែន

ទី​ក្រុង​កៀវ​៖ រុស្ស៊ី​នៅ​ពេល​នេះ​ប្រើ​យុទ្ធ​សាស្ត្រ​វាយ​ផង និង​ចរ​ចា​ផង​។ ខណៈ​ដែល​ខ្លួន​ និង​អ៊ុយ​ក្រែន​ត្រៀម​ជួប​គ្នា​ជា​ថ្មី​នៅ​តួក​គី​នា​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ រុស្ស៊ី​ឆ្លៀត​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​ដ្រូន និង​មីស៊ីល​ទៅ​លើ​ទី​ក្រុង​តូច​-ធំ​នានា​​កាល​ពី​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សៅរ៍ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​២​នាក់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​គេ​មិន​ទាន់​ច្បាស់​ថា​​តើ​​អ៊ុយ​ក្រែន​នឹង​យល់​ព្រម​ជួប​គ្នា​ដែរ​ឬ​ទេ​។ អ៊ុយ​ក្រែន​​យល់​ព្រម​ជួប​គ្នា​លុះ​ត្រា​តែ​​​រុស្ស៊ី​​​បញ្ជូន​លក្ខ​ខណ្ឌ​ទៅ​ឱ្យ​ខ្លួន​​ពិនិត្យ​មើល​ជា​មុន​សិន​។ ​នៅក្នុង​ចំណោម​ដ្រូន​១០៩​គ្រឿង និង​មីស៊ីល​៥​គ្រាប់​នោះ អ៊ុយ​ក្រែន​បាញ់​ធ្លាក់​៤២​គ្រឿង​ និង​៣​គ្រាប់​។ នេះ​បើ​តាម​ការ​អះ​​អាង​របស់​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​​។ ដោយ​ឡែក ដ្រូន​៣០​គ្រឿង​ទៀត​វង្វេង​វង្វាន់​នៅ​លើ​អាកាស​ មិន​អាច​វាយ​ប្រហារ​គោល​ដៅ​ចុង​ក្រោយ​បាន​ឡើយ​។ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​នោះ ម្នាក់​ជា​កុមារី​អាយុ​៩​ឆ្នាំ​រស់​នៅ​ភូមិ​ដូលីន​កា​…

អ្នកក្ររងគ្រោះ: ថៅកែថ្មីប្រើអំណាចលុយកាក់រំលំតូបអាជីវករផ្សារសឿចាស់ ខណៈអាជ្ញាធរមិនទាន់ដោះស្រាយចប់

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ តូប​១​ខ្នង​ក្នុង​ផ្សារ​សឿ​ចាស់​ត្រូវ​បាន​ក្រុមហ៊ុន​វិនិយោគ​យក​ត្រាក់ទ័រ​ទាញ​រំលំ​ក្រោយ​អាជ្ញាធរ​ឃុំ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤​ស្ថិត​ភូមិ​ផ្លូវ​ដំរី​លើ ឃុំ​សឿ ស្រុក​មង្គល​បូ​រី​។ អាជីវករ​បាន​ប្រាប់​ថា​ ​វា​ដូច​ជា​ឃោ​ឃៅ​ពេក​ហើយ​ដែល​ក្រុមហ៊ុន ស៊ី​មចាន់​មក​រា បាន​យក​ត្រាក់ទ័រ​អូស​តូប​គាត់​បណ្តាល​បាក់បែក​ខូចខាត​នៅ​ពេល​អាជ្ញាធរ​ឃុំ​សឿ ​និង​ក្រុមហ៊ុន​វិនិយោគ​បាន​សន្យា​ថាបើ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​ទេ​មិន​ប៉ៈ​ពាល់​និយាយ​តែ​មាត់​តែ​ដៃ​ធ្វើ​បណ្តាល​រង​ការ​បាក់បែក​ខូចខាត​ទ្រព្យ​សមត្តិ​របស់​គាត់​សំណាង​ហើយ​គាត់​បាន​ជញ្ជូន​អីវ៉ាន់​ចេញ​ទាន់​សុំ​អោយ​អភិបាលស្រុក​មង្គល​បូ​រី​និង​អភិបាល​ខេត្តបន្ទាយមានជ័យ​រក​យុត្តិធម៌​ផង​។ អាជីវករ​បាន​បញ្ជាក់​ថា​៖​ផ្សារ​សឿ​ចាស់​នេះ​អាជីវករ​បាន​លក់ដូរ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ដែល​មាន​តូប​ប្រមាណ​ជាង​១០០​តូប​និង​ផ្ទៈ​ល្វែង​តែ​ក្រោយមក​អាជ្ញាធរ​បាន​ជូនដំណឹង​ផ្សារ​នេះ​ត្រូវ​អាជ្ញាធរ​ឃុំ​សឿ​បានអោយ​ក្រុមហ៊ុន​ស៊ី​មចាន់​មក​រា​វិនិយោគ​កសាង​ផ្សារ​ថ្មី​ឡើង​វិញ​​មានអាជីវករ​​មួយ​ចំនួន​យល់ព្រម​តែ​អាជីវករ​មួយ​ចំនួន​ទៀត​មិន​ទាន់​យល់ព្រម​ព្រោះ​ធ្វើ​ហើយ​យក​ជួល​អោយ​ពួក​គាត់​១​តូប​ តម្លៃ​​៣.០០០​ទៅ​៤.០០០​ដុល្លា​រ ហើយ​មិន​ទាន់​ទាំង​កសាង​ផង​ទា​រ​លុយ​កក់​១.០០០​ដុល្លា​មុន​របៀប​ធ្វើ​នំ​អត់​ម្ស៉ៅ​ ធ្វើបាបអ្នកក្រណាស់…ធម្មតាអ្នកមានអាងលុយអាងអំណាច អាងបក្ខពួក ចែកគ្នារស់ មើលអ្នកក្រអត់ឃើញទេ ។​…

ឃាតកម្មគប់ថ្ម៖ យុវជនម្នាក់ដើរយប់ត្រូវក្មេងទំនើងគប់ថ្មសម្លាប់យ៉ាងរន្ធត់នៅបន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​យុវជន​២​នាក់​ដើរ​ពេល​យប់​ ត្រូវ​បាន​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​៤​នាក់​យក​ដុំ​ថ្ម​គប់​ចំ​កណ្តាល​ទ្រូង​បណ្តាល​ស្លាប់​ម្នាក់​ភ្លាម​ៗ​និង​កន្លែង​កាលពី​យប់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥​ភូមិ​ដូន​មូល ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។ លោក​វរៈសេនីយ៍ទោ ឌី ទាវ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឱ្យដឹងថា​ ​ជន​រង​គ្រោះ​ឈ្មោះ ប៉ុក សុខ​នី ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ ​​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។…

ចោរកម្មទឹកដោះគោ: នគរបាលទួលគោកឃាត់បានម្នាក់ ក្រោយលួចទឹកដោះគោ២កេសលើផ្លូវម៉ៅសេទុង ខណៈបក្ខពួកគេចខ្លួន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១៧:២០​នាទី យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ KHMER KNOWLEDEGE បាន​បង្ហោះ​មាន​ខ្លឹមសារ​ថា ៖ «​មាន​ករណី​ជនសង្ស័យ​ចំនួន​០២​នាក់ ភេទ​ប្រុស បាន​ធ្វើ​សកម្មភាព​លួច (​បើកទ្វារ​កន្ទុយ​រ៉ឺ​ម៉ក់ លួច​យក​ទឹក​គោ​ដោះ ចំនួន​០២​កេស​) ស្ថិត​នៅ​លើ​ដងផ្លូវ​ម៉ៅ​សេ​ទុង ក្រុម​ទី​៩ ភូមិ​២…

ហ្កាហ្សា-អ៊ីស្រាអែល៖ ការវាយប្រហារបន្ត ស្លាប់១៤នាក់ ខណៈការចរចាបទឈប់បាញ់នៅតែស្រពិចស្រពិល និងវិបត្តិស្បៀងធ្ងន់ធ្ងរ

ទី​ក្រុង​ហ្កា​ហ្សា​៖ ថ្ងៃ​នេះ​អ៊ីស្រាអែល​បន្ត​វាយ​ប្រហារ​​​ទៅ​លើ​ទីតាំង​របស់​ក្រុម​ហាម៉ាស់​នៅ​ជ្រោយ​ហ្កាហ្សា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​​​១៤​នាក់​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​បម្រើ​ការ​នៅ​តាម​មន្ទីរ​ពេទ្យ​ប៉ាឡេ​ស្ទីន​។ ក្រុម​ហាម៉ាស់​ក៏​កំពុង​ពិនិត្យ​មើល​សំណើ​បទ​ឈប់​បាញ់​ដែល​អ៊ីស្រាអែល​បាន​ទទួល​យក​រួច​ហើយ​ ហើយ​រង់​ចាំ​ទទួល​ចម្លើយ​ពី​ពួក​គេ​ (ហាម៉ាស់)​។ ​កាល​ពី​មុន​នេះ​ ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​ទទួល​បន្ទុក​កិច្ច​ការ​មជ្ឈិម​បូព៌ា លោក​ស្ទីវ​វីត​ខូស មាន​សុទិដ្ឋិ​និយម​ថា​ភាគី​ទាំង​២​ (ហាម៉ាស់ និង​អ៊ីស្រា​អែល​) អាចនឹង​ឈាន​ដល់​​​កិច្ច​ព្រម​ព្រៀង​ផ្អាក​សង្គ្រាម​​ដើម្បី​អនុញ្ញាត​ឱ្យ​​ដឹក​ជំនួយ​ចូល​តំបន់​ហ្កា​ហ្សា និង​ដោះ​លែង​ចំណាប់​ខ្មាំង​៥៨​នាក់​ដែល​នៅ​សេស​សល់​។ ប៉ុន្តែ​នៅ​ក្នុ​ងចំណោម​នោះ​១/៣​ទំនង​ជា​បាន​ស្លាប់​ហើយ​។​​ ក្រុម​អ្នក​ជំនាញ​វាយ​តម្លៃ​ថា​បន្ទាប់ពី​អ៊ីស្រាអែល​បិទ​ខ្ទប់​ស្បៀង​អាហារ​រយៈ​ពេល​ជិត​បី​ខែ​ (ទើប​តែ​អនុ​ញ្ញាត​ឡើង​វិញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ) បាន​រុញ​ច្រាន​ស្ថាន​ការណ៍​មនុស្ស​ធម៌​នៅ​ទី​នោះ​សឹង​តែ​ឈាន​ដល់​គ្រោះ​ទុរ​ភិក្ស​ធ្ងន់​ធ្ងរ​។ សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​ចំណោម​ជន​ស៊ី​វិល​ប៉ា​ឡេ​ស្ទីន​​ពីរ​លាន​នាក់​​នៅ​ហ្កា​ហ្សា​​គ្រប់​គ្នា​មិន​ប្រាកដ​ជា​មាន​អាហារ​បរិភោគ​​គ្រប់​គ្រាន់​​ទេ​។ អ្នក​ខ្លះ​រស់​នៅ​ស៊ី​អត់…

អ៊ុយក្រែន-រុស្ស៊ី: ជួបចរចា​នៅ​តួកគី, ទីក្រុង​កៀវ​ស្នើ​លក្ខខណ្ឌ​បញ្ចប់​សង្គ្រាម​ជា​មុន​សិន

ទី​ក្រុង​កៀវ៖ អ៊ុយ​ក្រែន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​​ដើម្បី​ជួប​គ្នា​ជា​ថ្មី​ដោយ​ផ្ទាល់​ជា​មួយ​គណៈ​ប្រតិ​ភូ​រុស្ស៊ី​នៅ​​ប្រទេស​តួក​គី​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។​ លើក​នេះ​លោក​ហ្សេឡិន​ស្គី​ក៏​លែង​ទាម​ទារ​ចង់​ជួប​មុខ​លោក​ពូទីន​ត​ទៅ​ទៀត​ដែរ​។​ ធ្វើ​ម៉េច​ឱ្យ​តែ​ការ​ចរ​ចា​គ្នា​នេះ​មាន​ដំណើរ​ការ​ទៅ​មុខ​។ ក្ដី​សង្ឃឹមរបស់​អ៊ុយ​ក្រែន​ដែល​ចង់​ចូល​អង្គ​ការ​ណាតូ​នោះ​ក៏​ប្រហែល​ជា​គ្មាន​ផ្លូវ​ដែរ​។​ ទី​ប្រឹក្សា​កំពូល​របស់​លោក​ហ្សេ​ឡិនស្គី​ប្រកាស​អំពី​ការ​​​ត្រៀម​ជួប​គ្នា​នេះ​បន្ទាប់​ពី​អ៊ុយ​ក្រែន​នៅ​សញ្ជប់​សញ្ជឹង​ជា​ច្រើន​ថ្ងៃ​មិន​ច្បាស់​ថាតើ​គួរ​ទៅ​ចូល​រួម​កិច្ច​ជំនួប​នោះ​ដែរ​ឬ​ទេ​។ ប៉ុន្តែ​លើក​នេះ​ច្បាស់​ហើយ​ថា​អ៊ុយ​ក្រែន​នឹង​ទៅ​។ វិមាន​ក្រឹម​ឡាំង​បញ្ជាក់​រួច​ហើយ​ថា​គណៈ​ប្រតិ​ភូ​រុស្ស៊ី​​ចាប់​ផ្ដើម​រៀប​ចំ​ខ្លួន​ និង​រៀប​ចំ​ឯក​សារ​ជា​បណ្ដើរ​ៗ​ហើយ​។ ទោះ​ជា​យ៉ា​ងណា​ក្ដី អ៊ុយ​ក្រែន​ទាម​ទារ​ឱ្យ​រុស្ស៊ី​បញ្ជូន​​​ទៅ​ឱ្យ​ខ្លួន​ជា​មុន​សិន​នូវ​លក្ខ​ខណ្ឌ​​ដែល​រុស្ស៊ី​ចង់​បាន​ដើម្បី​ជា​ថ្នូរ​​នឹង​​​ការ​បញ្ចប់​សង្គ្រាម​។ លោក​អាន​ឌ្រី យេ​ម៉ាក់ (Andrii Yermak) (ទី​ប្រឹក្សា​លោក​ហ្សេឡិន​ស្គី) ថ្លែង​ថា​អ៊ុយ​ក្រែន​ត្រៀម​​​ជួប​គ្នា​នៅ​តួក​គី​ ប៉ុន្តែ​ចង់​បាន​ការ​ពិភាក្សា​គ្នា​ដោយ​ស្ថាប​នា​។ មាន​ន័យ​ថា​អ៊ុយ​ក្រែន​ចង់​ឃើញ​សេចក្ដី​ព្រាង​នៃ​លក្ខ​ខណ្ឌ​ទាម​ទារ​របស់​រុស្ស៊ី​ជា​មុន​សិន​។ នៅ​សល់​បួន​ថ្ងៃ​ទៀត​ដែរ​មុន​នឹង​ជួប​គ្នា។​​…

បង្ក្រាបល្បែងស៊ីសងខុសច្បាប់៖ ឃាត់ខ្លួន​ភ្នាក់ងារ​កត់​ឆ្នោត​វៀតណាម​ម្នាក់​នៅ​ក្រុង​អរិយ​ក្សត្រ​

ខេត្តកណ្តាល ៖ នារី​ម្នាក់​ ជាភ្នាក់ងារ​ចាត់ចែង​ល្បែងស៊ីសង​ខុសច្បាប់ (​កត់​ឆ្នោត​វៀតណាម​) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រុង​អរិយ​ក្សត្រ ធ្វើការ​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន ក្រោយ​បើក​កត់​ឆ្នោត​វៀតណាម​ ។ ការ​បង្ក្រាប​នេះ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង១១និង០០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ក្នុងផ្ទះ ស្ថិត​ភូមិ​ព្រែក​តា​ទេព សង្កាត់​ព្រែក​លួង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល ។…

ឃាត់ខ្លួន​អ្នកសារព័ត៌មាន ហង្ស សំណាង៖ ពាក់ព័ន្ធ​វីដេអូ​ក្លែង​ឯកសណ្ឋាន​កងទ័ព និង​បក្ខពួក​ពីរ​នាក់​ទៀត​នៅ​ស្វាយរៀង

ខេត្តស្វាយរៀង ៖ ព័ត៌មាន​បឋម​បានអោយ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០២៥​នេះ បាន​ចាប់​ឃាត់ខ្លួន​មនុស្ស ០៣​នាក់ ពាក់ព័ន្ធ​ផលិត​វី​ដេ​អូ​ក្លែង​ឯកសណ្ឋាន​កងទ័ព និង​ធ្វើ​អោយ​កងទ័ព​បាក់ទឹកចិត្ត ក្នុង​នោះ​មានឈ្មោះ ៖១-​ឈ្មោះ ហង្ស សំណាង អ្នកកាសែត online មាន​ទីលំនៅ​ភូមិ​ប្រ​សូត្រ​២ ឃុំ​កណ្តៀង​រាយ…