ករណីគាស់ផ្ទះវីងប្ដូរប្រាក់នៅភ្នំពេញ៖ ជនសង្ស័យ២នាក់ជាប់ខ្នោះ រីឯម្នាក់ទៀតរត់រួច
រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ធ្វើការឃាត់ខ្លួនបាន រីឯបក្ខពួកម្នាក់ទៀតរត់រួច ក្រោយពីក្រុមនេះធ្វើសកម្មភាពវាយបំបែកកាមេរ៉ាសុវត្ថិភាពផ្ទះវីងមួយកន្លែង រួចឆ្កឹះសោទ្វារចូលទៅ ដើម្បីលួចយកទ្រព្យសម្បត្តិ ប៉ុន្តែខណៈនោះ លួចបានតែកង់២គ្រឿង និងសម្លៀកបំពាក់មួយចំនួនប៉ុណ្ណោះ ដោយមិនទាន់ចូលទៅដល់កន្លែងទុកទ្រព្យសម្បត្តិមានតម្លៃ និងប្រាក់នៅឡើយ ក៏បាននាំគ្នាគេចខ្លួនបាត់អស់។ លុះរយៈពេលជាង១ម៉ោងក្រោយមក ទើបម្ចាស់ផ្ទះបានដឹង ហើយក៏បានទៅដាក់ពាក្យប្ដឹងឲ្យនគរបាលជួយអន្តរាគមន៍ ស្រាជ្រាវរហូតឃាត់ខ្លួនបានជាបន្តបន្ទាប់បែបនេះតែម្ដង ។ ហេតុការណ៍នោះ…