រឿងពិតនៃជីវិត៖ តើប្រាក់ខែ៣០០ដុល្លារ ត្រូវរៀបចំជីវិតរបៀបណា ដើម្បីអនាគតល្អ?
«រៀបការហើយ បើចង់សល់លុយនោះ ដាច់ខាតគួរតែមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការធ្វើផែនការគ្រួសារ ដោយកំណត់គោលដៅឲ្យច្បាស់លាស់ទៅតាមលទ្ធភាព និងសមត្ថភាពនៃចំណូលនិងចំណាយរបស់អ្នកទាំងពីរដែលបានកំណត់» ។ នេះគឺជាអំណះអំណាងរបស់បុរសជាមេគ្រួសារតូចមួយ ដែលមានអាយុ៤៧ឆ្នាំ ហើយបានរៀបការកសាងគ្រួសារអស់រយៈពេល១៨ឆ្នាំម្នាក់ ។ ជាមួយនឹងប្រាក់ខែខ្លួនឯងត្រឹមតែ៣០០ដុល្លារ ហើយភរិយាមានត្រឹមតែ២៥០ដុល្លារ លោកសុភារម្យ បានចែករំលែកថា ឥឡូវគាត់អាចមានផ្ទះសមរម្យមួយស្នាក់នៅ មានរថយន្តដែលអាចចូលចំណោមគេចុះមួយគ្រឿង ហើយក៏អាចមានលុយសល់នៅក្នុងធនាគារខ្លះផងដែរ ។ រីឯកូនៗដែលមាន២រូប ក៏អាចនឹងសិក្សានៅសាលាឯកជនមួយ…