ព័ត៌មានផ្សេងៗ

មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង រតនគីរី៖ តំបន់ឦសាន្តទទួលផលធំ! វិនិយោគជាង ៥៧០លានដុល្លារនឹងចាក់ចូល ខេត្តទាំង៤

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​គម្រោង​សរុប​៣៧៣​គម្រោង ដែល​មាន​ទុន​សរុប​ប្រមាណ​ជា​៥,៨ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ធ្វើ​សរុប​ប្រមាណ​ជា​២៥៥​ពាន់​កន្លែង ខេត្ត​នៅ​ភូមិភាគ​ឦ​សាន្ត​៤ នៅ​កម្ពុជា គឺ​សុទ្ធតែ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ ដែល​មាន​តម្លៃលើស​ពី​៥៧០​លាន​ដុល្លារ ឯណោះ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា សម្រាប់​ខេត្តស្ទឹងត្រែង គឺ​អាច​ទាក់ទាញ​បាន​១​គម្រោង ខេត្តក្រចេះ​បាន​១​គម្រោង ហើយ​ខេត្ត​មណ្ឌល​គី​រី​បាន ២​គម្រោង និង រតនៈគីរី​បាន​១​គម្រោង…

បេតិកភណ្ឌពិភពលោក៖ វាយគង ទូងស្គរ ទះប៉ោត អបអរសាទរ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ចុះបញ្ជីជាផ្លូវការ!

បន្ទាយ​មាន​ជ័យ ៖ នៅ​វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដា​មន្ទីរ ស្ថាប័ន អង្គភាព ទី​វត្ត​អារាម សាលារៀន​រដ្ឋ ឯកជន​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​បាន​វា​.​យ​គង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក ដើម្បី​ជា​ការ​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ការ​ចុះបញ្ជី​«​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​» ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ ឯកឧត្ដម អ៊ុ…

រថយន្តដឹកស្រាបៀរ៖ បែកទុយោហ្វ្រាំងលើស្ពានអ្នកលឿង រអិលបុកឡានដឹកត្រី ក្រឡាប់ធ្លាក់ផ្លូវ ខ្ចាយស្រាបៀរជាង១ពាន់កេស!

ខេត្ត​ព្រៃវែង ៖ មានករណីរថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​5​តោន​មួយ​គ្រឿង ដឹក​ស្រា​បៀរ ជាង1000​កេស បាន​រអិល​ធ្លាក់​ចុះ​ពីលើ​ស្ពាន​អ្នក​លឿង​យ៉ាង​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​យី​ឌុ​ប​ដឹក​ត្រី​មួយ​គ្រឿង​ផ្សេង​ទៀត ដែល​កំពុង​បើក​នៅ​ខាង​មុខ ក្នុង​ទិស​ដៅ​ស្របគ្នា រួច​ទើប​ក្រឡាប់​ចេញពី​ផ្លូវ ធ្លាក់​ចុះ​ទៅ​ដល់​ជើងទេ​ខ្ចាយ​ស្រា​បៀរ​ពេញ​ព្រៃ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង 9 ព្រឹក ថ្ងៃ​ទី 9 កក្កដា នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ 1…

ខេត្តព្រះវិហារ៖ បង្ក្រាបទ្រង់ទ្រាយធំ សិប្បកម្មកែច្នៃឈើខុសច្បាប់ ៧កន្លែង

ខេត្តព្រះវិហារ ៖ សម្ភារ​សម្រាប់​ប្រើប្រាស់​ដំណើរការ​ផលិត​គ្រឿង​សង្ហា​រឹម​ជា​ច្រើន​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីស្នាក់ការ​បរិស្ថាន (​អូរ​កក់​) និង​នៅ​ថ្នាល​បណ្តុះ​កូន​ឈើ​ក្រុង​ព្រះ​វិហារ ក្រោយ​ការ​ប្រតិបត្តិការ​លើ​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​ចំនួន​៧​កន្លែង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហា ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច នា​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា​២០២៥ ។ ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​ខាងលើ មានការ​ចូលរួម​ពី​កម្លាំង​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត កម្លាំង​ដែនជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រការ កម្លាំង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រំ​ទេព កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ត្បែងមានជ័យ មន្ត្រី​សហគមន៍…

សង្គ្រាមអ៊ុយក្រែន៖ ញាក់សាច់! រុស្ស៊ីបង្កើនការវាយប្រហារទ្រង់ទ្រាយធំបំផុត ប្រើដ្រូន ៧២៨ គ្រឿងក្នុងមួយយប់

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​ប្រកាស កាលពី​ថ្ងៃ​ទី​៩ កក្កដា​ថា រុ​ស្ស៊ី​បាន​បញ្ចេញ​ដ្រូ​ន​ដល់​ទៅ​៧២៨​គ្រឿង​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន នា​ពេល​យប់​ព្រមទាំង​បាញ់​មី​ស៊ី​ល​បណ្ដែត និង​បាលី​ស្ទិ​ក​១៣​គ្រាប់ ។ បន្ទាប់​ពី​ច្រើន​ស​ប្ដា​ហ៍​នៃ​ការ​វាយប្រហារ​តាម​អាកាស និង​តាម​ជើង​គោក​របស់​រុ​ស្ស៊ី​កាន់តែ​ខ្លាំង នេះ​ជា​ការ​វាយប្រហារ​ប្រើ​ដ្រូ​ន​ច្រើន​បំផុត​របស់​ក្រុង​មូ​ស្គូ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​៣​ឆ្នាំ​មក​ហើយ​នៃ​សង្គ្រាម​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ថ្លែង​ថា ទីក្រុង​លូត​ស្ក៍​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ប៉ូ​ឡូញ​និង​បេឡា​រុស រង​ការ​វាយប្រហារ​ខ្លាំង​ជាងគេ​ទោះបី​តំបន់​១០​ទៀត​ក៏​រង​ការ​ប្រហារ​ដែរ​ក្ដី ។ ទីក្រុង​លូត​ស្ក៍​មាន​ព្រ​លាន​យន្តហោះ​នានា​ដែល​កងទ័ព​អ៊ុយ​ក្រែ​ន​ប្រើ…

គម្រោង​ទំនប់​ស្ទាក់​ទឹក​ពោធិ៍សាត់​ទី២៖ ការសាងសង់​សម្រេច​បាន​ជាង​៣០%​ហើយ

ខេត្តពោធិ៍សាត់​៖ ថ្ងៃ​ទី​8​ខែកក្កដា​ឆ្នាំ​2025 លោក ខូ​យ រី​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​ទំនប់​ស្ទាក់​ទឹក​ទី​២ ដែល​មាន​ទីតាំង​ឋិត​ក្នុងភូមិ​វាលវង់ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ មាន​ចម្ងាយ​ជាង​៥៧​គ​.​ម​ពី​ទីរួមខេត្ត​ពោធិ៍សាត់​។ លោក ខូ​យ រី​ដា បានឱ្យ​ដឹង​ថា គិត​មក​ពេល​នេះ​ដំណើរការ​នៃ​គម្រោង​សាងសង់​សម្រេច​បាន​ជាង​៣០%​ហើយ តាម​ផែនការ​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២៨​ខាង​មុខ​នេះ​។ ទំនប់​ស្ទាក់​ទឹក​នេះ​នឹង​មាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ​ជាង​៨០០​លាន​ម៉ែត្រគូប ដែល​បម្រើ​ឱ្យ​វិស័យ​កសិកម្ម អាច​ស្រោចស្រព​លើ​ផ្ទៃ​ស្រែ​រាប់​ម៉ឺន​ហិ​កតា…

ឃាតកម្ម​រន្ធត់៖ ឪពុកមា​អាករ​ក្មួយ​ស្រី​ស្លាប់​ទាំង​រស់ ក្រោយ​ចប់​ភ្លេង​ពិណពាទ្យ មុន​ប៉ុនប៉ង​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ

រាជធានី​ភ្នំពេញ ៖ ពូ​បង្កើត យក​កាំបិត​បុ័ងតោ អាករក្មួយ​ស្រី​បង្កើតម្នាក់អាយុ​ជាង ១០​ឆ្នាំ បណ្តាលឱ្យ​ស្លាប់​មុន​ពេល​បញ្ជូនទៅ​ដល់​មន្ទីរពេទ្យ​។ ​ចំណែកជនសង្ស័យ បន្ទាប់​ពី​ធ្វើសកម្មភាពរួច បាន​អាករ​ខ្លួនឯង រួច​លោត​ពីលើ​ផ្ទះ​ជាន់​ទី​០១ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ គួររំលឹកថា ឪពុកមា​ប្រល័យ​ជីវិត​ក្មួ​.​យ​បង្កើត​រួច ផ្តាច់​សង្ខារ​ខ្លួនឯង​តាម​ក្រោយ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១​រសៀល​ថ្ងៃ​ទី១ ខែកក្កដា ឆ្នាំ​២០២៥…

ទម្លាប់សុខភាពល្អ៖ ក្រោយ​អាហារ​ពេល​ព្រឹក​កន្លះ​ម៉ោង ទម្លាប់​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​អ្នក​មិនសូវ​ជួប​ពេទ្យ

ប្រសិនជា​អ្នក​អាច​ធ្វើ​រឿង​ទាំងឡាយ​ខាងក្រោម​នេះ​ក្រោយ​អាហារ​ពេល​ព្រឹក​ចំនួន​កន្លះ​ម៉ោង នោះ​សុខភាព​អ្នក​នឹង​ល្អ​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះទៅ? ក្រោយ​ពេល​ដែល​អ្នក​ពិសារ​អាហារ​ពេល​ព្រឹក​រួច​កន្លះ​ម៉ោង អ្នក​អាច​ញ៉ាំ​ផ្លែ​ឈើ​បាន​។ ផ្លែ​ឈើ​នោះ​យក​ល្អ​អ្នក​គួរតែ​បរិ​ភោគគី​វី ឬ​ស្ត្រ​ប៊ឺ​រី ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​គ្រប់​ប្រភេទ​។ ដូចនេះ វា​នឹង​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ជ្រះ​ស្រលះ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​បំពេញ​កិច្ចការ​បាន​យ៉ាង​ល្អ​ពេញ​មួយ​ថ្ងៃ​។ ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​រួច​ចំនួន​២០​នាទី អ្នក​អាច​ម៉ាស្សា​ជង្គង់​របស់​អ្នក​បាន​។ វា​នឹង​ធ្វើ​ឲ្យ​ក្រពះ​អ្នកដំណើរ​ការ​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​អ្នក​ពិសារ​អាហារ​ពេល​ព្រឹក​រួច អ្នក​មិន​គួរ​ហាត់ប្រាណ​ភ្លាម​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​មិន​បាន​ល្អ​។ ម្យ៉ាងទៀត វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺពោះ ហើយ​ប៉ះពាល់​ដល់​សរសៃឈាម​របស់​អ្នកផង​ដែរ​៕…

ហេតុការណ៍យន្តហោះបុកគ្នា៖ វៀតណាមអ៊ែឡាញ លុបចោលជើងហោះហើរ និងកំពុងស៊ើបអង្កេត ខណៈយន្តហោះ២គ្រឿងប៉ះទង្គិចគ្នានៅហាណូយ

ទី​ក្រុង​ហាណូយ៖ ប្រទេស​វៀត​ណាម​កើត​មាន​ឧបទ្ទវ​ហេតុ​យន្ត​ហោះ និង​យន្ត​ហោះ​​ប៉ះ​គ្នា​ និង​បង្ខំ​ឱ្យ​ជើង​ហោះ​​ហើរ​មួយ​ចំនួន​ត្រូវ​លុប​ចោល​។ យន្ត​ហោះ​២​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម​ អ៊ែ​ឡាញ (Vietnam Airlines) នៅ​សុខ​ៗ​ស្រាប់​តែ​ប៉ះ​ទង្គិច​គ្នា​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ណយ​បាយ​ (Noi Bai) ធ្វើ​ឱ្យ​យន្ត​ហោះ​ទាំង​២​ត្រូវ​អាក់​ខាន​ដំណើរ​។​​ អ្នក​ដំណើរ​ដែល​អង្គុយ​នៅ​ក្នុ​ងនោះ​រាប់​រយ​នាក់​ត្រូវ​តែ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​យន្ត​ហោះ​​ដើម្បី​ឡើង​ជិះ​យន្ត​ហោះ​ផ្សេង​។ សាក្សី​និយាយ​ថា​នៅ​​ម៉ោង​២:២៣​រសៀល​​ថ្ងៃ​នេះ យន្ត​ហោះ​បូអ៊ីង​ខ្នាត​ធំ​ឌ្រីម​ឡាញ​ណឺ (Dreamliner) ជើង​ហោះ​ហើរ​ VN-A863 ត្រូវ​រថ​យន្ត​​សណ្ដោង​ចូល​ផ្លូវ​ហោះ​ហើរ​ដើម្បី​ចាក​ចេញ​ដំណើរ​​ឆ្ពោះ​ទៅ​ទី​ក្រុង​ហូជីមិញ​។ រំពេច​នោះ​ស្រាប់​តែ​យន្ត​ហោះ​នេះ​ប៉ះ​នឹង​កន្ទុយ​របស់​យន្ត​ហោះ​មួយ​គ្រឿង​ទៀត​ម៉ាក​អ៊ែ​បឺស​អេ​៣២១…

ការពារ​សន្តិភាព​៖ សម្ដេច​តេ​ជោ​ប្រកាស​ជំរុញ​កម្ចាត់​ចលនា​ជ្រុលនិយម​ឱ្យ​អស់ពី​សង្គម​កម្ពុជា

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥​ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សន្តិភាព​ពេញលេញ និង​ការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង ជា​សមិទ្ធ ផល​ដ៏​វិសេស…