ព័ត៌មានផ្សេងៗ

មេរោគ​កូ​វី​ដ​១៩ថ្មី XEC ឆ្លង​លឿន​ជាង​ជំងឺ​ផ្តា សាយ​ដល់​ទៅ​៧​ដង

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ Somsak Thepsathin បាន​ថ្លែង​ថា​ រោគ XEC ដែល​បាន​ប​ម្លែង​មក​ពី​រោគ Omicron ដែល​ជា​ធាង​មួយ​នៃ​រោគ​កូ​វី​ដ​១៩ មាន​ល្បឿន​ឆ្លង​លឿន​៧​ដង​ជាង​ជំងឺ​ផ្តា​សាយ​ធម្មតា​ទៀត ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​វេ​ប​សាយ​នៃ​កាសែត​បាងកក​ប៉ុ​ស្តិ៍​​របស់​ថៃ​នៅ​ថ្ងៃ​ទី​២១​ ខែឧសភា​ នេះ ។ ប្រទេស​ថៃ​កំពុង​តែ​ឈឺក្បាល​នឹង​ការ​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល​ច្រើន​នៃ​មេរោគ​ថ្មី​នេះ​ ។ នៅ​ក្នុង​រយ​:​ពេល​២១​ស​ប្តា​ហ៍​នៃ​ការ​រាតត្បាត​មេរោគ XEC នេះ…

អ្នក​ប្រកប​របរ​ត្បាញ​ក្រមា​ត្អូញត្អែ​តម្លៃ​ចុះថោក និង​សុំ​អំពាវនាវ​ឱ្យ​មហាជន​ជួយ​គាំទ្រ​ក្រមា​ខ្មែរ​យើង

ខេត្តស្វាយរៀង ៖ អ្នក​ផលិត​ក្រមា​បាន​ត្អូញត្អែ​តម្លៃ​ក្រមា​ចុះថោក និង​មិនសូវ​មាន​អ្នកគាំទ្រ​ទេ ធ្វើ​ឲ្យ​អ្នក​ផលិត​ក្រមា​មួយ​ចំនួន​ធំ​ត្រូវ​បោះបង់​កី​ឈប់​ត្បាញ​ទៅ​រក​ការងារ​នៅ​តាម​រោងចក្រ​វិញ​។ការ​ត្អូញត្អែរ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០២៥ ស្ថិត​នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ស្វាយ​យា​ស្រុក​ស្វាយ​ជ្រំ ។ បើ​តាម​ចាស់ទុំ​ក្នុងស្រុក​ស្វាយ​ជ្រំ​បាន​លើក​ឡើង​ថា ក្រមា​គឺជា​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាំងពី​បុរាណកាល រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​ក្រមា​ត្រូវ​បាន​ត្បាញ​ឡើង​ដោយ​អំបោះ​ច្នៃ រំលេច​ជា​ក្រឡា​គោម ឆ្លាស់ពណ៌​លាយ​គ្នា​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​ប្រើប្រាស់ ហើយពី​បុរាណ​ក្រមា​ដែល​ទំហំ​តូច គឺ​គេ​ប្រើ​សម្រាប់​ធ្វើ​ជា​ឈ្នួត​ក្បាល​របស់​បុរស…

ឃើញ​ប្អូន​ល.ង់ទឹក បង​ស្ទុះ​លោ.ត​ទៅ​ជួយ ​ល.ង់​ស្លា.ប់​ទាំង​២នាក់

ខេត្តព្រះវិហារ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ ឧសភា ឆ្នាំ ២០២៥ មាន​ពី​ករណី​ក្មេង​លង់ទឹក​ស្រះ​ស្លាប់​ចំនួន​០២ នាក់ ស្ថិត​នៅ​ខាង ក្រោយ​ផ្ទះ​ភូមិ​កំ​ពេញ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ក្មាង​រង​គ្រោះ​ម្នាក់​ឈ្មោះ សុខ វិច្ឆិកា ភេទ​ប្រុស អាយុ​១១…

ផ្ទះ​១​ខ្នង ​បា.ក់រាប​ដល់​ដី ដោយ​សារឡាន​ដឹក​ដំឡូង​មី​ជាង​៤០​តោន​ ក្រឡា.ប់​សង្ក.ត់លើ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ផ្ទះ​១​ខ្នង​បាក់​រាបដល់​ដី​ ដោយ​សារ​រថយន្ត​ធុន​ធំ​ប្រភេទ​​វេអង​ដឹក​ដំឡូង​មី​ជាង​៤០​តោន ​ក្រឡាប់​សង្កត់ពីលើ កាលពីថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥​ ស្ថិត​ភូមិ​អង្ករ​ខ្មៅ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។ អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា​ ​មុនពេលកើតហេតុ ​មាន​រថយន្ត​ធុន​ធំ​ប្រភេទ​វេអង​ផ្លូវ​ប្រាំ​មួយគ្រឿងដឹក​ដំឡូង​មី​ពេញ​ បើកបរក្នុង​​ទិស​ដៅ​ពីកើតមក​លិច ​​ស្រាប់តែ​ក្រឡាប់​ផ្ងារជើង​លើសង្កត់​ផ្ទៈ​១​ខ្នង​ឈើ​ប្រក់​ស័ង្កសី​​រាបដល់​ដី​ សំណាងល្អ​​គ្មាន​អ្នក​នៅ ​ខូចខាតតែ​ផ្ទៈ​និង​សម្ភារៈ​។…

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ប្រកាស​ពី​ការ​ចាកចេញ​របស់​លោក Pep Muñoz នៅ​ចប់​រដូវ​កាល​នេះ

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ បាន​ប្រកាស​ពី​ការ​ចាកចេញ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​លោកគ្រូ​បង្វឹក Pep Muñoz នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ បន្ទាប់​ពី​បាន​ដឹកនាំ​ក្រុម​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្តស្វាយរៀង​មួយ​នេះ​ចំនួន​២​រដូវ​កាល​ជាប់​គ្នា​។ យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លិប​បាន​បញ្ជាក់​ដូច្នេះ​ថា «​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ លោក Pep Muñoz នឹង​ចាក​ចេញពី​តួនាទី​ជា​គ្រូបង្វឹក ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​។ ក្រោម​ការ​ដឹកនាំ​របស់​គាត់ ក្លិប​បាន​សម្រេច​នូវ​សមិទ្ធផល​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ…

អ្នកនាំពាក្យ​ ៖​ កម្ពុជា​ឈរ​កាន់តែ​រឹង​មាំ​ដោយ​ខ្លួន​ឯង ខណៈ​ធ្លាប់តែ​ទទួល​ជំនួយ​ពី​គេ​

រាជធានី​ភ្នំពេញ ​៖​ ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​ អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា កម្ពុជា​ឈរ​កាន់តែ​រឹង​មាំ​ដោយ​ខ្លួនឯង ខណៈ​ធ្លាប់តែ​ទទួល​ជំនួយ​ពី​គេ​ពេល​នេះ​ ក៏​អាច​ចែករំលែក​ជំនួយ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​បាន ​។ ការ​លើក​ឡើងរ​របស់​ឯកឧត្តម ប៉ែន បូ​ណា តាម​រយៈ​វេទិកា​សារព័ត៌មាន​លើក​ទី​៧ របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥​…

មេរោគកូវីដ១៩ថ្មី ៖ ថៃឆ្លងជាង៣ម៉ឺន ខណៈសិង្ហបុរីឆ្លងជាង១ម៉ឺននាក់ តែក្នុងមួយសប្តាហ៍

កូ​វី​ដ​១៩​ថ្មី កំពុង​ឆ្លង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី ដោយ​ក្នុង​នោះ​វា​បាន​ឆ្លង​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់ នៅ​ថៃ និង​ជាង​១​ម៉ឺន​នាក់ នៅ​ប្រទេស​សិង្ហ​បុរី តែ​ក្នុង​រយ​:​ពេល​មួ​យស​ប្តា​ហ៍ ។ នៅ​ប្រទេស​សិង្ហ​បុរី ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា ករណី​កូ​វី​ដ​១៩ បាន​កើនឡើង ២៨% ឡើង​ដល់​ប្រមាណ​ជាង​១៤.២០០​ករណី ក្នុង​រយ​:​ពេល​៧​ថ្ងៃ ។ នៅ​ក្នុង​ប្រទេស​ថៃ ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វី​ដ​១៩ បាន​កើតឡើង​បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ក្នុង​ខែមេសា…

ទៀតហើយ ! ចាប់ពីថ្ងៃ២០ ដល់២៦ ឧសភានឹងមានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៤៥%

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២០ ដល់​២៦ ខែឧសភា​ខាង​មុខ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​រហូត​ដល់​៤៥% ។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស​ប្រចាំ​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ របស់​ក្រសួង​ធនធានទឹក បាន​លើក​ឡើង​ថា យោង​តាម​ការ​អង្កេត…

អ៊ីស្រាអែល​ប្រកាស​បើក​ប្រតិ​បត្តិ​ការ​ពិសេស​បោ​ស​សម្អាត​ក្រុម​ហាម៉ាស់

ទី​ក្រុង​យេរូសា​ឡឹម៖ បន្ទាប់​ពី​លោក​ត្រាំបិទ​បញ្ចប់​ទស្សន​កិច្ច​៤​ថ្ងៃ​នៅ​មជ្ឈិម​បូព៌ា​ត្រឹម​តែ​ប៉ុន្មាន​សិប​ម៉ោង​ប៉ុណ្ណោះ អ៊ី​ស្រា​អែ​ល​ប្រកាស​បើក​យុទ្ធ​នា​ការ​ទ្រង់​ទ្រាយ​ធំ​ដើម្បី​វាយ​ប្រហារ​តំបន់​ហ្កាហ្សា​នៅ​ទឹក​ផ្ដាច់​ព្រ័ត្រ​។ អាជ្ញា​ធរ​សុខា​ភិបាល​ប៉ា​ឡេ​ស្ទីន​អះ​អាង​ថា​មនុស្ស​ស្លាប់​រាប់​សិប​នាក់​នៅ​ថ្ងៃ​នេះ​។ អ៊ីស្រាអែល​ថ្លែង​ថា​គោល​ដៅ​របស់​ខ្លួន​លើក​នេះ​គឺ​​បោស​សម្អាត​ក្រុម​ហាម៉ា​ស់​​ និង​វាយរំដោះ​យក​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​​។ ទោះ​បី​រស់​ក្ដី ឬ​ស្លាប់​ក្ដី​​ត្រូវ​តែ​យក​ពួក​គេ​​មក​វិញ​ឱ្យ​ខាង​តែ​បាន​​​។​ អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​ហ្កាហ្សា​ថ្លែង​ថា​គ្រាន់​តែ​វាយ​ប្រហារ​១​ប្រាវ​ទៅ​លើ​តំបន់​នេះ​កាល​​ពី​​យប់​ថ្ងៃសុក្រ​ស្លាប់៥៨​នាក់​។ បើ​គិត​ទាំង​ថ្ងៃ​ព្រហស្បតិ៍​ទៀត​ មនុស្ស​ស្លាប់​បី​រយ​នាក់​។ អង្គ​ការ​មើស៊ី​ខប (Mercy Corps) ដែល​ទទួ​លបន្ទុក​ផ្នែក​មនុស្ស​ធម៌​ប្រាប់​ទស្សនា​វដ្ដី​ញូស្វីក (Newsweek) ថា​គ្រោះ​ទុរ​ភិក្ស​​កើត​មាន​កាន់​តែ​ខ្លាំង​​​។​ មនុស្ស​រស់​នៅ​ទាំង​អត់​​អាហារ​កាន់​តែ​ច្រើន​ឡើង​​ៗ​។ សូម​រំលឹក​ថា​លោក​ត្រាំ​បិទ​បញ្ចប់​ទស្សន​កិច្ច​នៅ​អារ៉ាប៊ី​សាអូឌីត​ កាតា…

ដល់ពេលរួមគ្នាយកឈ្នះជំងឺមហារីក ជំងឺបេះដូង និងដា.ច់សរសៃឈា.មខួរក្បាល…

ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈា​.​ម ជំងឺ​ម​មហារីក ជំងឺ​លើស​ឈា​.​ម និង​ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺមិនឆ្លង​ដែល​កំពុង​បង្ក​គ្រោះថ្នាក់​ខ្លាំងក្លា​ចំពោះ​ប្រជាជន​កម្ពុជា​យើង ។ នៅ​ពេល​ក្រ​លែ​ក​មើល​ជុំវិញ​ខ្លួន​យើង​នោះ​យើង​នឹង​ឃើញ​ថា មាន​ង​បងប្អូន សាច់ញាតិ និង មិត្តភក្តិ​កើត​ជំងឺ​ណាមួយ​ក្នុង​ចំណោម​ជំងឺ​នេះ​ជា​មិន​ខាន ។ ជាមួយ​ស្ថានភាព​ដ៏​អាក្រក់​នេះ វា​តម្រូវ​អោយ​មានកា​រួម​គ្នា​ជា​ធ្លុង​មួយ​មិន​ថា ប្រជាជន ឬ​ក៏​មន្ត្រី​ឡើយ ដើម្បី​យុទ្ធនាការ​ដ៏​ខ្លាំងក្លា​មួយ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​កើត​ជំងឺ និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ…