ព័ត៌មានផ្សេងៗ

ជំងឺ​បេះដូង និងដា.ច់​សរសៃឈា.ម​ខួរក្បា.ល​សម្លា.ប់​​មនុស្ស​វ័យ​កណ្តាល​កាន់តែ​ច្រើន​នៅ​កម្ពុជា

ជំងឺ​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម គឺជា​ជំងឺ​ពីរ​ប្រភេទ​ក​ក្នុង​ចំណោម​ជំងឺមិនឆ្លង បាន​សម្លាប់​មនុស្ស​វ័យ​កណ្តាល​ជា​ច្រើន​នៅ​កម្ពុជា​យើង ដោយ​តម្រូវ​អោយ​យើង​គ្រប់​គ្នា​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ចាប់តាំងពី​ក្មេង​ទៅ​។ ក្រសួងសុខាភិបាល​ក៏​ទទួលស្គាល់​ពី​គ្រោះថ្នាក់​និង​កំណើន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ផង​ដែរ​។ កន្លង​មក​មាន​របាយការណ៍​ថា ៦៤%​នៃ​ការ​ស្លាប់​របស់​ប្រជាជន​កម្ពុជា គឺ​បណ្ដាល​ពី​ជំងឺមិនឆ្លង ក្នុង​នោះ​មាន​ជំងឺ​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម​នេះ មាន​អត្រា​ស្លាប់​ខ្ពស់​ជាងគេ គឺ​ប្រមាណ​ជា​២៤​ភាគរយ ។ ចំណែក អង្គការ​សុខភាព​ពិភពលោក​វិញ​បានអោយ​ដឹង​ថា ជំងឺ​ទាំង​ពីរ​នេះ​គឺជា​ឃាតក​ដ៏​ចម្បង​បំផុត​របស់​ពិភពលោក​ដោយ​វា​បាន​រួមចំណែក​ដល់​ការ​ស្លាប់​របស់​មនុស្ស​ដល់​ទៅ​១៣​ភាគរយ ពោល​គឺ​មាន​ចំនួន​ដល់​ទៅ…

កាកបាទក្រហមកម្ពុជា ចូលរួម​រំលែក​ទុក្ខ និង​ជូន​ថវិកា ៦​លាន​រៀល ដល់​ភរិយា​នៃ​ស​.​ព ករណី​លោក​ស័ក្តិ​៥ ហ៊ុន ហេង បើក​បុក​រះ​ទាំង​ស្រវឹង

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែឧសភា​ឆ្នាំ ២០២៥​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​លោក​វេជ្ជ​. អ៊ុយ សំ​អុ​ន នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​សហការី ដោយ​មានការ​ចូលរួម​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ស​.​ព​ឈ្មោះ រៀន…

តុលាការ​សម្រេច​ឃុំខ្លួន​លោក​ស័ក្តិ​៥ ហ៊ុន ហេង ពី​បទ​បើកបរ​បុក​ស្លា​.​ប់ និង​របួស​អ្នក​ដទៃ ក្នុង​ស្ថានភាព​ស្រវឹង

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ បាន​សេ​ក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ចំណាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លា​.​ប់ និង​របួស​អ្នក​ដទៃ ដោយ​មាន​ខ្លឹម​ដូច​តទៅ ៖ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៧០៧ ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា…

សម្ដេច​បវរ​ធិ​បតី ៖ ករណី​នគរបាល​បុក​មនុស្ស​ស្លា.ប់​ ត្រូវ​អនុវត្ត​ច្បាប់​បាន​ម៉ឺងម៉ាត មិនមែន​សង​លុយ​រួចខ្លួន​ឡើយ

ខេត្តពោធិ៍សាត់ ៖ ថ្លែង​ពី​ទឹកដី​ខេត្តពោធិ៍សាត់​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើក​ឡើង​ថា រាល់​ករណី​បុក​មនុស្ស​ស្លា.ប់មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន គឺ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ មិនមែន​សង​លុយ​ហើយ រួចខ្លួន​នោះ​ទេ​ ។ ការ​លើក​ឡើង​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្រោយ​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់ និង​របួស កាលពី​ថ្ងៃ​ទី​១៥…

អង់គ្លេស​កា.ត់​ទោ.ស​ជន​ជាតិ​អ៊ីរ៉ង់​បី​នាក់​ពី​បទ​លួ.ច​ការណ៍​សម្ងាត់​ទៅ​ឱ្យ​រដ្ឋ​បរទេស

ទី​ក្រុ​ងឡុង៖ ថ្មី​ៗ​នេះ​​សមត្ថ​កិច្ច​អង់គ្លេស​បង្ហើប​ឱ្យ​​ដឹង​ថា​ខ្លួន​បាន​ឆ្មក់​ចូល​ចាប់​ខ្លួន​ជន​ជាតិ​អ៊ី​រ៉ង់​បី​នាក់​ដែល​​សង្ស័យ​ពី​បទ​ស៊ើប​ការណ៍​សម្ងាត់​។ អង់​គ្លេស​អនុវត្ត​នីតិ​វិធី​នេះ​ដោយ​យោង​ទៅ​តាម​ច្បាប់​ស្ដី​ពី​សន្តិ​សុខ​ជាតិ​ដែល​សង្ស័យ​ថា​បុរស​ទាំង​បី​នាក់​​ទំនង​ជា​លួច​ការណ៍​សម្ងាត់​ពី​អង់គ្លេស​​ទៅ​​ឱ្យ​រដ្ឋ​បរទេស​។ នៅ​ក្នុង​ចំណោម​បុរស​ទាំង​បី​នាក់​នោះ​ម្នាក់​ឈ្មោះ​ម៉ូ​ស្តាហ្វា​ សេ​ផា​វ៉ាន់ (Nostafa Sepahvand) អាយុ​៣៩​ឆ្នាំ​, ឈ្មោះ​ហ្វា​ហាត​ ចាវ៉ា​ឌី ម៉ានេស (Farhad Javadi Manesh) អាយុ​៤៤​ឆ្នាំ និង​ឈ្មោះ​សា​ព័រ​ កា​ឡេ​ហាលី ខានី នូរី (Shapoor…

ប្រទេស​ខ្លះ​ហាម​នាំ​ចូល​សាច់​មាន់​ពី​ប្រេស៊ីល​ក្រោ​យ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី

ទី​​ក្រុង​សៅ​ប៉ូឡូ៖ ​ថ្ងៃ​នេះ ប្រេស៊ីល​​ក្នុង​នាម​ជា​ប្រទេស​នាំ​ចេញ​សាច់​មាន់​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​​បាន​ប្រកាស​ពី​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ផ្ដាសាយ​បក្សី​ចម្លែក​ជា​លើក​ដំបូង​។ ហេតុ​នេះ ប្រទេស​ខ្លះ​ដូច​ជា​ចិន​បាន​ហាម​ឃាត់​ការ​នាំ​ចូល​សាច់​ និ​ងពង​មាន់​ពី​ប្រេស៊ីល​​​។ ចំណែក​នៅ​​​ប្រេស៊ីល​ផ្ទាល់​ ក្រុម​ហ៊ុន​ធំ​ៗ​ដែល​ទិញ​សាច់​មាន់​យក​ទៅ​លក់​បន្ត​ក៏​ចាប់​ផ្ដើម​រឹត​ត្បិត​ផង​ដែរ​។ កាល​ពី​ឆ្នាំ​២០២៤ ប្រេស៊ីល​នាំ​ចេញ​សាច់​មាន់​គិត​ជា​ទឹក​ប្រាក់​ដប់​ពាន់​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​៣៥%​នៃ​​ប្រទេស​ទូទាំង​ពិភព​លោក​ដែល​នាំ​ចេញ​សាច់​មាន់​​។ សាច់​ទាំង​នោះ​ភាគ​ច្រើន​បំផុត​ផលិត​ និង​ចែក​ចាយ​ដោយ​ក្រុម​ហ៊ុន​បី​ដែល​ដឹក​ទៅ​លក់​នៅ​១៥០​ប្រទេ​ស។ ចិន​ ជប៉ុន​ អារ៉ាប៊ី​សាអូឌីត និង​អារ៉ាប់​អេមី​រ៉ាត​សុទ្ធ​តែ​ទិញ​សាច់​មាន់​ពី​ប្រេស៊ីល​ដែល​ល្បី​​ថា​ជា​សាច់​មាន​គុណ​ភាព​ខ្ពស់​​លំដាប់​កំពូល​នៅ​លើ​ពិភព​លោក​។ រដ្ឋមន្ត្រី​កសិកម្ម​ប្រេស៊ីល​ លោក​កាឡូស ហ្វា​វ៉ារ៉ូ…

បើកបរ​បុ.ក​មនុស្ស​ស្លា.ប់​គឺ​មិន​អាច​រួច​ពី​សំណាញ់​ច្បាប់​ទេ មិន​ថា​រាស្ត្រ ​ឬ​មន្ត្រី

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​ ដែល​គេ​ល្បី​នៅ​លើ​បណ្តាញ​សង្គម​ថា​បង្ករ​ឡើង​ដោយ​នគរបាលម្នាក់​នៅ​លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​នៅ​មុខក្រសួង មហាផ្ទៃ គឺជា​រឿង​ដ៏​រន្ធត់ ហើយ អាជ្ញាធរ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ក្នុង​រឿង​នេះ សមត្ថកិច្ច​បាន​បង្ហាញ​ថា គ្មាន​ការ​យោគយល់​ឡើយ​មិន​ថា មន្ត្រី​ឬ​ក៏​រាស្ត្រ​ទេ​គឺ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ដោយ​ស្មើភាព​គ្នា​។ តាម​រយៈ​វី​ដេ​អូ​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម រូបភាព​និង​សកម្មភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ករ​ឡើង​ដោយ​រថយន្ត​តូ​យូ​តា​ឡិច​ស៊ី​ស ផ្លា​ក​លេខ 2 AG2188 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា បើកបរ​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​នោះ គឺ​ពិតជា​សាហាវ​និង​រន្ធត់​បំផុត ដូច​ជា​នៅ​ក្នុង​វី​ដូ​អូ​ចិន​ហុងកុង ។…

ករណី​ជនជាតិ​ចិន​ម្នាក់ ​ផ្ទុះអាវុធ​​២​គ្រាប់ ខឹង​សន្តិសុខ​ហាម​មិន​ឲ្យ​ជក់បារី ប្រឈម​ជាប់គុក​ពី​៦​ខែ ​ទៅ​២ឆ្នាំ

រាជធានី​ភ្នំពេញ​ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥នេះ បាន​ឲ្យ​ដឹង​ថា ករណី​ជនជាតិ​ចិន​ម្នាក់ ​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ ខឹង​សន្តិសុខ​ហាម​មិន​ឲ្យ​ជក់បារី ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ឈ្មោះ លី ជែ​ម៉ុង ភេទ​ប្រុស ពី​បទ​.​កាន់កាប់ប្រើប្រាស់ លក់ទិញ…

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​​ប្តេជ្ញា​នាំ​យក ​និង​ជម្រុញ​កំណើន​ភ្ញៀវ​ទេសចរ​ណ៏ទៅ​កាន់​ខេត្តមណ្ឌលគិរី ឲ្យ​កើន​​ទ្វេរ​ឡើង

ខេត្តមណ្ឌលគិរី ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​បាន​ប្តេជ្ញា​នាំ​យក ​និង​ជម្រុញ​កំណើន​ភ្ញៀវ​ទេសចរ​ណ៏ ទៅ​កាន់​ខេត្តមណ្ឌលគិរី ឲ្យ​កើន​ចំនួន​ទ្វេរ​ឡើង​ដើម្បី​ជួយ​អភិវឌ្ឍន៍​មូលដ្ឋាន និង​បន្ត​ពង្រឹង​តាម​តំបន់​រមណី​ដែល​មាន​ស្រាប់ ជា​ពិសេស​ គឺ​ទាក់ទាញ​អ្នក​វិយោគ​លើ​វិស័យ​ទេសចរ​ណ៏ ចូល​ដាក់​ទុន​អភិវឌ្ឍន៍​បន្ថែម ​ក្នុង​ខេត្ត ​។ ​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ មាន​ប្រសាសន៍​បែប​នេះ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​ប្រធាន​មន្ទីរទេសចរណ៍​ខេត្តមណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​១៦…

ហ្សេ​ឡិន​ស្គី​ថា​ទាល់​តែ​ជួប​គ្នា​ជា​មួយ​ពូទីន​ទើប​អា​ច​ដោះ​ស្រាយ​បញ្ហា​បាន

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំអ៊ុយ​ក្រែន លោក​ហ្សេ​ឡិន​ស្គី​ កំពុង​ទទូច​ចង់​ជួប​មុខ​លោក​ពូទីន​យ៉ាង​ខ្លាំង​នៅ​ប្រទេស​តួក​គី​នា​ថ្ងៃ​ទី​១៥ ខែ​ឧសភា​។ គ្រាន់​តែ​ថា​សម្រាប់​ដំណាក់​កាល​នេះ វិមាន​ក្រឹម​ឡាំង​មិន​ទាន់​អាច​ផ្ដល់​ចម្លើយ​ដ៏​ប្រាកដ​ប្រជា​​ថា​តើ​លោក​ពូទីន​នឹង​មាន​វត្ត​មាន​នៅ​ក្នុង​គម្រោង​ជួប​គ្នា​ដែល​រូប​លោក​ផ្ទាល់​ជា​អ្នក​ស្នើ​សុំ​ដែរ​ឬ​ទេ​។ ​ប៉ុន្តែ​លោក​ហ្សេឡិន​ស្គី​ចង់​ជួប​ចរ​ចា​គ្នា​ជា​មួយ​លោក​ពូទីន​ជា​ប្រញាប់​ដើម្បី​និយាយ​គ្នា​អំពី​ការ​បង្កើត​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​មួយ​រយៈ​ពេល​៣០​ថ្ងៃ​។ ហ្សេឡិន​ស្គី​បញ្ជាក់​ថា​លោក​ចង់​ជួប​មុខ​លោក​ពូទីន​ដោយ​ផ្ទាល់​នៅ​ទី​​ក្រុង​អ៊ីស្តាន់​ប៊ូល​។ លោក​ថ្លែង​ថា​មាន​តែ​លោក​ពូទីន​ម្នាក់​​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​អារ​កាត់​នៅ​ក្នុង​រឿង​នេះ​។ លោក​ហ្សេឡិន​​ស្គី​​ថា​លោក​ពូទីន​​ប្រែហល​​ជា​​ខ្លាច​មិន​ហ៊ាន​ទៅ​ជួប​គ្នា​ផ្ទាល់​។ លោក​រំពឹង​ថា​អាមេរិក និង​អឺរ៉ុប​នឹង​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៅ​លើ​​​រុស្ស៊ី​បើ​គ្មាន​ការ​និយាយ​អំពី​បទ​ឈប់​បាញ់​នៅ​ថ្ងៃ​នោះ​ទេ​។ បើ​គ្មាន​កិច្ច​ជំនួប​នោះ​ទេ​មាន​ន័យ​ថា​រុស្ស៊ី​មិន​ទាន់​ត្រៀម​ខ្លួន​ដោះ​ស្រាយ​បញ្ហា​តាម​មធ្យោ​បាយ​ការ​ទូត​នៅ​ឡើយ​ទេ​។ ហ្សេ​ឡិនស្គី​ថ្លែង​​ថា​ដោយ​សារ​កិច្ច​ការ​សព្វ​សារ​ពើ​នៅ​​​រុស្ស៊ី​ត្រូវ​តែ​សម្រេច​​ដោយ​​មនុស្ស​តែ​ម្នាក់​គឺ​លោក​ពូទីន​​ ​ដូច្នេះ បើ​ចង់​ឱ្យ​មាន​បទ​ឈប់​បាញ់​​លុះ​ត្រា​ជួប​មុខ​គ្នា​ផ្ទាល់​ជា​មួយ​លោក​ពូទីន​។​ ហ្សេឡិន​ស្គី​ថា​បើ​គាត់ (​ពូ​ទីន​) ប្រកាស​ត្រៀម​ខ្លួន​ទទួល​យក​បទ​ឈប់​បាញ់​…